ឧត្តមសេនីយ៍ទោសោម ស៊ុនប្រជាការពារ១២កំប្លេរ វិទ្យុទាក់ទងដៃ១២គ្រឿងជូនប្រជាការពារ ភូមិរលួស

0

កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខប្រជាការពារភូមិ និងបាន បំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២ កំប្លេរ និងវិទ្យុទាក់ទងដៃ ចំនួន១២គ្រឿង នៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពងធំ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់មកលើបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋ និង​បានជម្រុញឲ្យប្រជាការពារ ដែលជាកម្លាំងសហការពិសេស ជាមួយសមត្ថកិច្ច មូលដ្ឋានចូលរួមគោរព និង អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច ដើម្បីការពារសន្តិសុខ សុវត្តិភាពជូនប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន៕

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ និងប្រគល់វិទ្យុទាក់ទង មានការចូលរួមពីសំណាក់ អាជ្ញាធរ ភូមិ-ឃុំ អធិការនគរបាលក្រុងស្ទឹងសែន នគរបាលប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ  ដោយមានការសំណូមពរ និងកោតសរសើរ ចំពោះប្រជាការពារ ដែលបាន​ខិតខំប្រឹងប្រែង អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព  ពីសំណាក់លោក សោម ធី ចៅសង្កាត់ស្រយូវ ផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤  អនុប្រធានគណបញ្ជាការឯកភាព​ខេត្ត​ ផ្តាំផ្ញើរឲ្យប្រជាការពារ អនុវត្តឲ្យបាននូវច្បាប់ ដោយបានបញ្ជាក់ពីតួនាទីរបស់ប្រជាការពារ ទី១ មិនត្រូវ ពាក់ស្លាកសញ្ញាជាកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទី មិនយកតួនាទីទៅប្រព្រឹត្តបទល្មើស និងគំរាម គំហែងប្រជាពលរដ្ឋ ទី៣ ប្រជាការពារពុំមានសិទ្ធិក្នុងការប្រើប្រាស់អាវុធ ទី៤ ប្រជាការពារពុំមានសិទ្ធិចាប់ បុគ្គលណា ដោយការចោទប្រកាន់ ឬកសាងសំណុំរឿងដូចមន្រ្តីនគរបាលយុត្តធម៌នោះឡើយ តែអាចឃាត់ ខ្លួនជនល្មើសក្នុងករណីជាក់ស្តែង ប្រគល់ឲ្យសមត្ថកិច្ច  ទី៥ ប្រជាការពារពុំមានសិទ្ធឃាត់ឃាំងឃុំខ្លួនទុក និងត្រូវរាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន សូមថ្លែងអំណរគុណលោក ឆេង បូរ៉ា នាយទាហានតំបន់សឹក បានឧបត្ថម្ភថវិកាចំនួន ៤៥០,០០០ រៀល សម្រាប់ចែកជូនប្រជាការពារក្នុងម្នាក់ ១០,០០០ រៀល និងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការ ផ្នែកសឹករងក្រុងស្ទឹងសែន បានទិញឯកសណ្ឋាន និងវិទ្យុទាក់ទង     ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ។ ដោយ ប៊ុន  រដ្ឋា

ពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់នៅក្រោមស្ពានស្រះប៉ោង

0

កំពត៖ បុរសម្នាក់ត្រូវអ្នកដំណើរប្រទះឃើញដេកស្លាប់ផ្កាប់មុខជាមួយនឹងម៉ូតូមួយគ្រឿងក្រោមស្ពានស្រះប៉ោង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ កាលពីវេលា

ដកហូតផលិតផលខូចគុណភាព ផលិតផលគ្មានសុវត្ថិភាព នៅលើទីផ្សារស្រុកម៉ាឡៃជាប់ព្រំដែនកម្ពុជា-ថៃ

0

ខេត្តបន្ទាយមានជ័យ៖ ផលិតផលម្ហូបអាហារខូចគុណភាព ផលិតគ្មានសុវត្ថិភាព ជាច្រើនប្រភេទដែលជាមុខសញ្ញាបង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋប្រើប្រាស់ត្រូវបានមន្រ្តី

រថយន្តតូយូតាបុកគោយន្តកន្ទ្រៃបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

0

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកគោយន្តកន្ទ្រៃក្នុងទិសដៅបញ្ចា្រសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរគោយន្តកន្ទ្រៃរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៦នឹង២០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ។
នគរបាលស្រុកវើនសៃបានឲ្យដឹងថា គោយន្តកន្រ្តៃខណ:កំពុងបើកបរក្នុងទិសដៅពីត្បូងមកជើងដល់ត្រង់ចំណុចកើតហេតុខាងលើក៏រថយន្តបានជ្រុលចង្កូតទៅបុកចំពីមុខបណ្តាលឲ្យអ្នកបើកបរគោយន្តរបួសធ្ងន់ ។ អ្នកបើកបរគោយន្តកន្ទ្រៃឈ្មោះ ងែវ ថុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯគោយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ ។

នគរបាលបន្តថា អ្នកបើកបររថយន្តឈ្មាះ ភូ រដ្ធា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូិម៤ សង្កាត់កាចាញ ក្រុងបានលុង រងរបួសស្រាល ។ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតា កែច្នៃ ពណ៌ស អត់ស្លាកលេខ បើកបរក្នុងទិសដៅពីជើងមកត្បូូង ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកាចូនជាបណ្តះអាសន្នដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕ យក្ខឡោម

ត្រឹមតែ៣ថ្ងៃសោះ ប៉េអឹមស្រុកជាំក្សាន្ត វាយខ្នោះមនុស្សប្រុសស្រី៧នាក់ រឿងគ្រឿងញៀន​

0

ព្រះវិហារៈ ចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា រហូតមកដល់ថ្ងៃទី២០ ខែមិថុនានេះ ពោលគឺមានរយៈ៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះស្រី២នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន។
ជាក់ស្ដែង នៅម៉ោង៨៖៣០នាទី​ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុអហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចម្ងាយ​ពីស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រមាណជាង៣០០ម៉ែត្រ ក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះ យស់ ស៊ីវន ភេទប្រុស អាយុ៣៧ឆ្នាំ​ រស់នៅភូមិគោគស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមណ៌សថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ជប់តូច ទម្ងន់​២,៥៨ក្រាម ម៉ូតូម៉ាកស្មាស គ្មានស្លាកលេខមួយគ្រឿង លុយខ្មែរ៣៧០០០រៀល អត្តសញ្ញានប័ណ្ណ២ ទូរស័ព្ទដៃ១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៧ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ត៕

រថយន្តផ្លាឌឺគាំដឹកឈើលេខ២បំរុងលោត ឆត្រត្រូវបានលោកព្រះរាជាអាជ្ញាបញ្ជាអោយឃាត់ទុក

0

កំពង់ធំ រថយន្តដឹកឈើលេខ២ ខុសច្បាប់មួយគ្រឿងត្រូវ បានសង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែង តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃ ខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់ ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយសាររថយន្តនេះ ព្យាយាមបើករត់ ធ្វើអោយ ប៉ះរថយន្តសមត្ថកិច្ច ខូចខាតចំនួន២គ្រឿង។
តាមសេចក្តីរាយការណ៍ បានអោយដឹងថា រថយន្ត ប្រភេទផ្លាឌឺគាំ បានដឹកឈើចេញ ទឹកដីខេត្តព្រះវិហារ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ ដើម្បីសូរនាំដោយ សង្ស័យថា មានដឹកបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត រថយន្តសង្ស័យខាងលើនេះ ពុំបានឈប់ថែមទាំង បើករត់ រហូតដល់ឃុំកំពង់ថ្ម ទើបឃាត់រថយន្តបាន ក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍។

ក្នុងសកម្មភាពសមត្ថកិច្ចរដ្ឋបាលព្រៃឈើដេញឃាត់រថយន្ត បណ្តាលអោយរថយន្តដឹកបទល្មើសបើក គៀរថយន្តមេព្រៃចំនួន២គ្រឿង បណ្តាលអោយខូចខាតយ៉ាងដំណំ ទីបំផុតលោក អុិតសុធា ព្រះរាជអាជ្ញា បញ្ជារអោយតាមឃាត់រថយន្តអោយខានតែបាន ដោយដេញចាប់ រងពីខេត្តកំពង់ធំ ម៉ោង១១ យប់ រហូតដល់ម៉ោង២រំលោងអាធ្រាត ទើបចាប់បាននៅចំនុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ តែកុងឡានដឹងខ្លួនថាទៅមុខលែងរួច ក៏ចពីលើឡានរត់គេចខ្លួនបាត់។

ក្រោយពីសមត្ថកិច្ចរថយន្តបាន ក៏បាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម និងធ្វើការ វាសវែងមានឈើប្រភេទក្តាជាង ១១ម៉ែត្រគូប ដែលបានដឹកដោយរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២បេ ៩២៤៦ ក្បាលក្រហម ទ្រុងកុងទឺនឺរ ពណ៌ស ដែលមានគោលដៅទៅ ទម្លាក់នៅភ្នំពេញ។
ដោយ អ៊ួង សុផាត

សម្ដេច​តេជោ​ ហ៊ុន សែនផ្តល់ស្លាកឈ្មោះ​កម្មាភិបាល​ យុទ្ធ​ជនដែលពលីក្នុង​សមរភូមិ​នាសម័យសង្គ្រាម

0

កំពង់ធំ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា២០៨០ ដុល្លាសម្រាប់ ការធ្វើស្លាកឈ្មោះសម្រាប់បិទ១០៤ផ្នូរ  កម្មាភិបាល​ យុទ្ធ​ជនដែលពលីក្នុង​សមរភូមិ​នាសម័យសង្គ្រាម តាមរយៈ​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ នៅវិមានរំលឹកគុណយុទ្ធ​ជនពលី នៅសង្កាត់​អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅពិនិត្យការរៀបចំបិតភ្ជាប់ស្លាក​ឈ្មោះ​កម្មាភិបាល​ យុទ្ធ​ជន ទៅតាមផ្នូរនីមួយៗ ដែលបានពលីជីវិតក្នុង​សមរភូមិ​នាសម័យសង្គ្រាម ចំនួន ១០៤ ស្លាក​ទៀត នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្លាកឈ្មោះ ដែលបានបិទភ្ជាប់និងផ្នូរនេះ គឺត្រូវបានបិទភ្ជាប់ ក្នុងថ្ងៃនេះ ចំនួន១០៤ ស្លាក បន្ថែមលើស្លាកឈ្មោះចាស់ ដែលត្រូវបានចំណាយថវិកា អស់ទឹកប្រាក់​ចំនួន​២,០៨០​ $​ ការជម្រុញឲ្យមានការចាត់ចែង ធ្វើស្លាកឈ្មោះនេះ គឺក្នុងពេលដែលឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញមក គោរពវិញ្ញាណក្ខន្ទ នៅវិមានរំលឹកគុណយុទ្ធ​ជនពលី កាលកន្លងទៅថ្មីនេះ គ្រាដែល​ឯកឧត្តម ហ៊ុន ម៉ាណែត ជាអធិបតីបំពាក់មេដាយការពារជាតិជូនដល់ អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នេះសរបញ្ជាក់ឲ្យឃើញច្បាស់ នូវទឹកចិត្តរបស់ថ្នាក់ ដឹកនាំ មិនត្រឹមតែមើលថែអតីតយុទ្ធជន ដែលសល់ពីសម័យសង្រ្គាមប៉ុណ្ណោះទេ សូម្បីតែអតីតយុទ្ធជនពលី ក៏ត្រូវបានរៀបចំឲ្យមានសោភ័ណភាពស្រស់ស្អាត នៅវិមានរំលឹកគុណយុទ្ធ​ជនពលី នៃតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ហើយនិងរៀបចំឲ្យក្លាយទៅជា កន្លែងសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិទស្សនា និងគោរព​វិញ្ញាណក្ខន្ទបុព្វបុរសដែលមានគុណបំណាច់ ដណ្តើមសន្តិភាពជូនជាតិមកដល់ពេលនេះ ។

ដោយ ​ប៊ុន រដ្ឋា

ព្រះរាជអាជ្ញាខេត្ត​កំពង់ធំគាស់ផ្នូរយកសាកសពពិនិត្យបំបែកសំណុំរឿងអាថ័កំបាំង ប្តីសម្លាប់ប្រពន្ឋចុងយក​ទៅ​កប់ក្នុង​ដីបំបាត់ភស្តុតាង

0

កំពង់ធំ៖ នេះជាលើកទី២ ហើយដែលតុលាការខេត្តកំពង់ធំ គាស់ភ្នូរសាកសព យកមកពិនិត្យកោសល្ស​វិច្ឆ័យ ដើម្បីបំបែកសំណុំរឿងអាថ៍កំបាំង ក្នុងករណី​ឃាតកម្ម ដោយគិតទុកជាមុន លទ្ធផលដែលបាន ពុះជ្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌ ត្រូវបានរកឃើញ មុខឃាតករពិតប្រាកដ និងត្រូវបានផ្តន្ទាទោស​តាមច្បាប់ រកយុត្តិធម៌ជូនជនរងគ្រោះទាំង២ករណី។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយ វរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទនៃស្នងការនគរបាល ខេត្ត​កំពង់ធំ រួមជាមួយមន្រ្តីកុសល្យវិច្ឆ័យជំនាញ និងពេទ្យយុត្តធម៌ និងជាអាជ្ញាធរ រួមទាំងកងកម្លាំង ចូលរួម​គាស់​ភ្នូរសាកសព ស្រ្តីម្នាក់ដែល​មានការសង្ស័យថា ជាករណីសម្លាប់មនុស្សដោយគិតទុកជាមុន ពីសំណាក់ប្តី​កំណាច ដើម្បីពិនិត្យពិនិត្យ បំបែកសំណុំរឿងអាថ៍កំបាំង រកយុត្តិធម៌ជូនជនរងគ្រោះ  ស្ថិតតំបន់អូកូត ឃុំ​ឈើទាល ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ។

តាមចម្លើយរបស់មុនពេលគាស់ផ្នូរ សាកសព ជនសង្ស័យឈ្មោះ អន លិក ភេទប្រុស អាយុ ៥៣ បច្ចុប្បន្ន​រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ បានមកធ្វើចំការនៅ តំបន់អូកូត ភូមិលែង ឃុំទំរីង ស្រុក​សណ្តាន់ទីតាំងកើតហេតុ ហើយបានស្គាល់គ្នាជាមួយជនរងគ្រោះ ឈ្មោះ ធា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅ ស្រុកថ្មគោលខេត្តបាត់ដំបង  តាមទូរស័ព្ទ ហើយក៏មករួមរស់ជាមួយគ្នា រយះពេល២ឆ្នាំ មកហើយដោយ​សារ​តែ ជនសង្ស័យជាប្តី ភូតកុហកថា ខ្លួនជាបុរសពោះម៉ាយរស់នៅម្នាក់ឯង តែមុនថ្ងៃកើតហេតុ ស្រាប់តែប្រពន្ឋ​ដើមបានមកចំការ ទើបបែកថា ជារឿងភូតកុហក ទើបស្រ្តីរងគ្រោះរករឿង ឈ្លោះប្រកែកគ្នា និងបានគំរាម ថានិងសម្លាប់ខ្លួន ដើម្បីឲ្យប៉ូលិសចាប់ជនសង្ស័យដាក់គុគ ។

ជនសង្ស័យមានការធុញទ្រាន់នឹងសំដី របស់ស្រ្តីរងគ្រោះជេរដដែលៗ ក៏បានយកខ្សែអង្រឹងមករឹត (ក) ស្រ្តី​រង​គ្រោះ ខណៈពេលដែលកំពុងដេក ដោយធ្វើសកម្មភាពចាប់ជនរងគ្រោះផ្កាប់មុខរឹក ក ដោយយកជើង ធាក់ចង្កេះ បណ្តាលឲ្យបែកមុខបែកមាត់ប៉ះនឹងក្តា បណ្តាលឲ្យដាច់ខ្យលស្លាប់ភ្លាមៗ ហើយយកខ្សែចង់ដៃ ចង់ជើង រួចយកខ្សែអង្រឹងទាក់ក អូសយកទៅកប់ ដែលនៅក្បែខ្ទមចំការប្រមាណ៦០ម៉ែត្រមាត់អូ  ហើយ​បានជីកដី កប់សាកសពជំរៅប្រមាណ ជិតមួយម៉ែត្រ ដោយរុំនឹងភួយ ដាក់ស្បែកជើងក្នុងផ្នូរ រួចហើយកាប់ដី អោយស្មើ រួមទាំងដាក់មែកឈើចាស់ និងកាប់បែកឈើថ្មីដាក់ពីលើ ចំនុចកបសាកសពដើម្បីបំបាត់​ភស្តុតាង តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

តាមការឲ្យដឹងពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានឃើញសកម្មភាពមិនប្រកតី របស់ជនសង្ស័យ ដែលបានអូសសាកសព ពីខ្ទមមកកប់ ស្របពេលដែលគេធ្លាប់ឃើញដើរជារៀងរាល់ថ្ងៃ ក្រោយពីបាត់ក៏មានការសង្ស័យ ក៏បានរាយការណ៍មក អធិការ និងសុំយោបល់ពីខ្ញុំ ហើយបានបញ្ជារឲ្យសមត្ថកិច្ចមានចុះពិនិត្យទីតាំងសង្ស័យកប់សាកសព ហើយ ឲ្យឃាត់ខ្លួនជនសង្ស័យទុកសិន ដោយជនសង្ស័យបានអះអាងថា ប្រពន្ឋរបស់ខ្លួនបានចងកសម្លាប់ខ្លួន  ទើបខ្លាចអ្នកភូមិមិនជឿក៏បានយកសាកសពទៅកប  ក្រោយពីគាសផ្នូរពិនិត្យរួច លទ្ធផលបានបញ្ជាក់ថា ជាករណីឃាតកម្ម ដោយគិតទុកជាមុន ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះធា ពុំមានសាច់ញាតិ បងប្អូន នោះទេ ក្រោយពីគាស់សាកសព លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយតាអាចារ្យ និងប្រជាពលរដ្ឋ រួមគ្នា យកសាកសពបូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវរកបងប្អូនមកទទួលយក​ឆ្អឹងសាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយ ប៊ុន  រដ្ឋា  

កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!

0

ព្រះវិហារ: កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ព្រមជាមួយនិងជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថ ធ្វេីការឃាត់ខ្លួនកាលពីវេលា

បុរសម្នាក់ត្រូវជនមិនស្គាល់មុខ យកកាំភ្លើងច្នៃបាញ់ត្រូវចំ ចំនួន៥គ្រាប់តែសំណាងល្អមិនស្លាប់!

0

ព្រះវិហារ: បុរសវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកអាវុធកែច្នៃបាញ់ប្រហាចំ ចំនួន៥គ្រាប់ ខណៈដែលជនរងគ្រោះកំពុងអង្គុយជក់បារី នៅមាត់ជណ្តើរផ្ទះ។

ស្ត្រី​ម្នា​ក់​រួ​ម​ និង​ថ្នាំ​ញៀ​នចំនួន ១១កញ្ចប់ធំត្រូ​វកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ចាប់ខ្លួល

0

ភ្នំពេញ៖ ស្ត្រី​ម្នា​ក់​រួ​ម​ និង​ថ្នាំ​ញៀ​នចំនួន ១១កញ្ចប់ធំត្រូ​វកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន។
បើតាមមន្ត្រីនគរបាល បានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើនេះកាលថ្ងៃ អង្គារ៍ ៧កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧ និង៤០នាទី ស្ថិតនៅផ្ទះជួលលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតិពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ ណៃ ផារី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។ ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានចាប់យកបានវត្ថុតាងរួមមាន ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និងជញ្ជីងអេឡិចត្រូនិច១ គ្រឿងផងដែរ ។
ចំពោះជនសង្ស័យ និងវត្ថុតាង បានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឯឧ.អ្នកឧកញា សៀង ណាំ ផ្តល់អាគារមណ្ឌលសុខភាពដែលមានតំលៃ៦៨០០០ដុល្លារសហរដ្ឋអាមេ រិក ដល់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក

0

ខេត្តសៀមរាប: ដើម្បីជួយទ្រទ្រង់ផ្នែកសុខភាពនិងកាត់បន្ថយការចំណាយធ្វើដំណើទៅព្យាបាលនៅទីប្រជុំខេត្តព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯឧ.អ្នកឧកញា សៀង ណាំ អ្នក

ការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី មកជាប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលកំពុងពេញនិយម

0

ខេត្តរតនគិរី÷ នៅឯមន្ទីរព័ត៌មានខេត្តរតនគិរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មានកិច្ចប្រជុំស្តីពីនិតិវិធីនៃការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ឬសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយតាមរលកធាតុអាកាសនានា ក្នុងអំឡុងពេលយុទ្ធនានៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ក្រោមអធិបតីភាព លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ដោយមានការចូលរួមពីចាងហ្វាងកាសែត និងម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ប្រចាំខេត្តរតនគិរី។

ក្នុងនោះដែរលោកប្រធានមន្ទីរក៏បានផ្សព្វផ្សាយជូនបន្តនូវខ្លឹមសារនៃប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណេតនៅព្រះរាជាណចក្រកម្ពុជា ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាទីបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានបានណែនាំ ក៏ដូចជាចែករំលែកបទពិសោធន៍ពីការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី( Traditional Media) មកជាប្រព័ន្ធផ្សព្វផ្សាយថ្មី (New Media) ដែលកំពុងពេញនិយមដូចជាបណ្តាញសង្គម។ល។

ទន្ទឹមនឹងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏កាន់តែទូលំទូលាយ តែទាមទារការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងមិនអាចប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មានបានឡើយ៕ យក្ខឡោម

រថយន្តបើកជែងមិនប្រយ័ត្ន ជ្រុលចង្កូតបុករះ បង្កឲ្យរបួសស្រាលនឹងធ្ងន់ ជាច្រើននាក់ រហូតដល់ស្លាប់ផងដែរ.!

0

បន្ទាយមានជ័យ៖ នៅលើកំណាត់ផ្លូវជាតិលេខ៥ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធមួយបានកើតឡើង បណ្ដាលអោយមនុស្សជាច្រើននាក់របួស នឹងស្លាប់ កាលពី

ស្ត្រីមេម៉ាយកំសត់រស់នៅក្រោមដំបូលខ្ទមកំសត់ធ្លុះធ្លាយ ចិញ្ចឹម​កូន​ចំនួន ០៣បានទទួលផ្ទះថ្មីពីសម្បុរសជន តាមការអំពាវនាវរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន

0

កំពង់ធំៈ ស្ត្រីមេម៉ាយ ចិញ្ចឹមកូន៣នាក់ ក្នុងខ្ទមធ្លុះធ្លាយ ក្រោយពីបានយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានចុះជួបផ្ទាល់គ្រួសារស្រ្តីកំសត់នេះ ដោយបានឃើញពីស្ថានភាពក្រលំបាកពិតប្រាកដ ក៏បានអំពាវនាវ ដល់សម្បរសជនជិតឆ្ងាយ ដែលមានចិត្តមេត្តាធម៌ ចំពោះគ្រួសារស្រ្តីមេម៉ាយនេះ ក៏បានជួយសាងសង់ ផ្ទះមួយខ្នងនិងបានប្រគល់ជូន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង ។

ពិធីប្រគល់ផ្ទះជូនដល់គ្រួសារក្រក្សត់នេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ ក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ អាជ្ញាធរ ប្រជាពលរដ្ឋ ចូលរួមសម្តែងនូវសេចក្តីត្រេតអរ ជំនួយគ្រួសារក្រក្សត់នេះ ដោយមួយជីវិតគ្រួសារនេះរស់នៅយ៉ាងសែន វេទនាក្រោមជម្រកធ្លុះធ្លាយ ស្ថិតនៅ ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ផ្ទះថ្មីដែលបានសាងសង់រួច ប្រគល់ជូនស្រ្តីមេម៉ាយ ដែលមានទំហំ៤មx៥ម ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​២,៥៦០,០០០រៀល​  ដែលថវិការក្នុងការសាងសង់នេះ បានមកពីសម្បុរសជន ១-ឧត្តមសេនីយ៍ទោ គីម សុផារុន និងលោកជំទាវ  ថវិកា ១លានរៀលទី ២-ឧត្តមសេនីយ៍ទោ គន់ រ័ត្នមុន្នី និងលោកជំទាវ ថវិកា ៥០ម៉ឺនរៀល ទី ៣- ឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ថវិកា ៥០ម៉ឺនរៀល ទី ៤- លោក យន់ សុគន្ធ  និង លោកស្រី ថវិកា ៤០ម៉ឺនរៀល ទី ៥- លោកស្រី គីម ច័ន្ទសុលីណា និង ស្វាមី ថវិកា ២០ម៉ឺន ទី៦      ៦- លោកវរសេនីយ៍ឯក អ៊ីម ច័ន្ទសុភត្រានិង លោកស្រី ថវិកា ២០ម៉ឺនរៀល សរុបចំនួន២.៨០០.០០០រៀល ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីជូនដល់ស្រ្តីមេម៉ាយ ដែលមានមុខរបរដើរស៊ីឈ្នួល លាងចាន និងបោកខោអាវ អោយគេតាមភូមិ ដើម្បីដូរនឹងប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមកូន៣នាក់នេះ ក្រុមការងារបានឧបត្ថម្ភជូនគាត់បន្ថែម​ទៀត​នូវ​កង់ជិះចំនួន១​ តម្លៃ​១៥០,០០០រៀល​ រួម​និង​សម្លៀកបំពាក់​សិស្ស​ ចំនួន​៣កំប្លេរ​ សារ៉ុង​ចំនួន​២​ កន្ទេល​ មុងភួយ​ ចាន​ឆ្នាំង​ ស្លាប​ព្រា​ ធុង​ទឹក​ សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ និង​ថវិកា​ចំនួន​ ១៥០,០០០រៀល​  ។ 

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និង​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សប្បុរសជន​ដែល​មាន​បញ្ជី​រាយ​នាម​ដូច​ខាង​លើនេះ​ ដែល​បាន​ចូលរួម​ថវិកា​ក្នុង​ការ​សាងសង់​ សូម​គោរព​ជូន​ពរ​ ឯកឧត្តម លោក​ជំទាវ​ សូម​បាន​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​  សេចក្តី​ចម្រើន​ និង​ជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការគឺ អាយុ វណ្ណៈ​ សុខ​: និង​ពល:​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​  ។

ដោយ ប៊ុន រដ្ឋា

បែកធ្លាយប្រធានមន្ទីសុរិយោដីខេត្តឧត្ដរមានជ័យនិងប្រធានការយាល័យភូមិបាលស្រុកអន្លង់វែង ធ្វើបណ្ណ័កម្មសិទ្ធយកដីបឹងរម្យនីដ្ឋានផ្ទះតាម៉ុក ធ្វើជាកម្មសិទ្ធរបស់ខ្លួន

0

ខេត្តឧត្ដរមានជ័យៈ   នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នេះ មានការបែកធ្លាយមកថា លោកគឹមគាវិនប្រធានមន្ទីសុយោដីខេត្តឧត្ដរមានជ័យ និងលោកស្ដើងវ៉ាន់ ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងបានវាស់វែងដីបឹងរម្យនីដ្ឋានផ្ទះតាម៉ុក ជាលក្ខណះប្រពន្ធ័ ធ្វើជាកម្មសិទ្ធរបស់ខ្លួន។
សារបែកធ្លាយដែលបានចោទថាលោកគឹម គាវិន ប្រធានមន្ទីសុរិយោដី និងលោកស្ដើងវ៉ាន់ណេត ប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង បានទៅធ្វើការវាស់វែងយកដីបឹងផ្ទះតាម៉ុក ជាលក្ខណះប្រពន្ធ័ មកធ្វើជាកម្មសិទ្ធរបស់ខ្លួននោះ គឺបានបែកធ្លាយនៅពេល ដែលបាន បិទប្រកាសផ្សាយ ក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រពន្ធរួចរាល់ក្នុងភូមិអូជញ្ជៀននិងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
បើយោង តាមឯក្សារ លោក គឹមគាវិននិងលោកស្ដើងវ៉ាន់ ណេត បានចុះឈ្មោះ ក្នុងការចុះបញ្ជីកាន់កាប់ដីឈ្លីជាលក្ខណះប្រព័ន្ធ នៅបឹងតាម៉ុក បានដាក់ថា ទ្រព្យរួមប្ដីប្រពន្ធ ។ក្នុងនោះ ឈ្មោះរបស់ លោកគឹម គាវិន នៅក្នុងជួរលេខរាង ក្បាលដី ៨៥៥ លោកស្ដែងវ៉ាន់ណេត មានលេខរាងក្បាលដី ៨៦៦។
ប្រជាពលរដ្ឋបានចោទទៅលើប្រធានមន្ទីសុរិយោដីលោកគឹមគារវិន ថាការបិទប្រកាស់ឈ្មោះក្បាលដី ហាក់បីដូចជាមានការតក់ក្រហល់ និងលាក់លាម ដោយមិនបានប្រកាស់តាមប្រពន្ធផ្សពផ្សាយ និងបណ្ដាញសង្គមទុកជាមុន រឺក៍ថ្ងៃបិទប្រកាស់ បែរជាមកបង្ហោះនៅថ្ងៃបញ្ចប់ការបិទប្រកាស់ទៅវិញ ហើយការបិទប្រកាស់មានរយៈពេលតែ១៥ថ្ងៃតែប៉ុណ្ណោះ
ហេតុនេះមានប្រជាពលរដ្ឋជាច្រើននាក់ ខកចិត្តមិនបានមកពិនិត្យលេខក្បាលដីរបស់ខ្លួន។ លោក ស្ដើង វ៉ាន់ណេត​ ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង​ លោកមិនបានបកស្រាយទេជុំវិញករណីខាងលើ ។
លោកគឹម គាវិន​ ប្រធានមន្ទីសុរិយោខេត្តឧត្ដរមានជ័យបានអោយដឹងថាចំពោះផ្លង់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធរបស់លោកនោះ មិនមែនស្ថិតនៅក្នុងតំបន់អនុក្រិដ្ឋផ្ទៃបឹងទេ គឺនៅចម្ងាយ៥០ម៉ែតពីអនុក្រិដ្ឋ ហើយហើយនៅមានផ្លូវ ក្រវ៉ាត់ផ្ទៃបឹងមួយ ខ្សែរ ទៀត មិនមែនដូចការចោទថាទៅធ្វើផ្លង់យកដីនៅក្នុង ផ្ទៃបឹងនោះទេ។ ហើយការចោទថាការបិទផ្សាយធ្វើឡើងដោយការលាក់លៀមនោះគឺគ្មានទេគឺធ្វើឡើងទៅតាមអនុក្រិដ្ឋ ដោយមានការចូលរួមពីបណ្ដាអ្នកសារព័ត៍ផងដែ។
យោងទៅតាមការបកស្រាយរបស់លោកគឹមគាវិនអាច គូសបញ្ជាក់បានដែថា​ អោយតែដីមិនជាប់ពាក់ពន្ធ័ រឺករនៅទំនេ សុរិយោដីស្រុក​ខេត្តមានសិទ្ធធ្វើ ណ្ណ័កម្មសិទ្ធយកជាកម្មសិទ្ធរបស់ខ្លួនបាន។ហេតុទើបទីកន្លែងដែលមានហាងឆេងដីថ្លៃកប់ គឺត្រូវពួកគាត់ដើរធ្វើផ្លង់យកតែម្ដង ដូចជាករណីខាងលើអញ្ចឹង។
ខេមរា

អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យប្រជាពលរដ្ឋ​ប្រើចុងប៊ិចកំណត់វាសនាប្រទេស​ជាតិក្នុងពិធីសម្ពោធសាលា​សង្កាត់កំពង់ក្របៅ

0

កំពង់ធំៈ  អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋ ដោយប្រើចុងប៊ិចកំណត់វាសនាប្រទេសជាតិ ក្នុងរយះពេលឆ្នាំម្តង ក្នុងការប្រើសិទ្ធិចូលរួម បោះឆ្នោតនីតិកាលទី៦ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ប្រសាសន៍នេះ ត្រូវបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាសង្កាត់កំពង់ក្របៅ ស្ថិតក្នុងក្រុងស្ទឹង​សែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។

ពីធីសម្ពោធសាលាសង្កាត់កំពង់ក្របៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងអ្នកមុខ អ្នកការ មន្រ្តីរាជការ ប្រជាពលរដ្ឋ ចូលរួមជាង៣០០នាក់  ដោយយោងតាមរបាយការណ៍ លោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ បានបញ្ជាក់ថា សាលាសង្កាត់បានសាងសង់ នៅថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ២០១៧ និងបានសាងសង់រួចជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ ថវិកាក្នុងការចំណាយ នៃការសាងសង់បានមកពី ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយះឯកឧត្តម អភិបាលខេត្តកំពង់ធំ និង ត្រូវបានចំណាយអស់ទឹកប្រាក់ ៣៥.៣៨០ ដុល្លា និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះមន្រ្តីរាជការ អាជ្ញាធរឃុំសង្កាត់ដែលបាន ខិតខំប្រឹងប្រែងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងបានសុំអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋ ចំពោះ មន្រ្តីរាជការ និងកងកម្លាំង ដែលបានខុសឆ្គងដោយចេតនា ឬអចេតនា សូមខន្តីអភ័យទោស ដោយយោង តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងខិតខំកែលំអរមន្រ្តី ថ្នាក់ក្រោមជាតិ ឲ្យមុជទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងចំពោះមន្រ្តីណាដែលមិនបានកែលំអរ មិនកែខ្លួននិងត្រូវ វះកាត់សាច់ស្អុយចេញ។

ឯកឧត្តម សុខ លូ បានបន្តថា បងប្អូនឃើញស្រាប់ហើយ ប្រវត្តិសាស្រ្តរបស់ខ្មែរ ជាច្រើនរយឆ្នាំមកហើយ គឺមានសង្រ្គាមជាបន្តបន្ទាប់ អស់ពីជំនាន់មួយទៅជំនាន់មួយ ដោយប្រទេសកម្ពុជាមិនអាចគេចផុតពីភ្លើង សង្គាមបានហើយ តែដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រ​ទេសកម្ពុជាមានសន្តិភាពជិត៤០ឆ្នាំមកហើយ និងមានស្ថេរភាពនយោបាយ មកដល់សព្វថ្ងៃនេះ ដូច្នេះ ប្រជាពលរដ្ឋខ្មែរឆ្អែតឆ្អន់និងសង្រ្កាម និងស្អប់ខ្ពើមសង្គ្រាម  និងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បី បន្តរក្សាសន្តិភាពបន្តទៀត ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានគម្រោងសាងសង់ រូបសំណាក់ប្រចាំស្រុក ដែលធ្លាប់មាន កេរ្តិ៍ឈ្មោះល្បីល្បាញ ដើម្បីបន្តរក្សាវប្បធម៌ ដូចជាដាវដែកកំពង់ស្វាយ រូបសំណាក់អាចារ្យលាក់ និងរូប​សំណាក់អ្នកតាក្រហមក  នៅតាមទីតាំងដែលបានកំណត់ និងសួនច្បារកំសាន្តតាមបណ្តោយមាត់ស្ទឹងសែន ​ដើម្បីឲ្យបងប្អូនមានកន្លែងសម្រាក់ទស្សនាទេសភាពដងស្ទឹងសែន។ ​ដោយ  ប៊ុន រដ្ឋា​

 

 

ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​ ដងទង់ ខេត្ត កំពត កំពុង ​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សន្តិសុខ​សង្គម​

0

ខេត្តកំពត; ប្រជាពលរដ្ឋ​រស់ នៅ ក្នុង​ឃុំ ស្រែជាខាងត្បូង ស្រុក​ ដងទង់ ខេត្ត កំពត បាន​ឲ្យ​ដឹងថា មានល្បែង សុីសង ​មួយកន្លែង ​នៅក្បែរ​ខ្លោងទ្វា វត្តស្រែជា ឃុំ​ ស្រែជាខាងត្បូង ស្រុក​ ដងទង់ កំពុងបើក​ ​លេង ល្បែង​ស៊ីសង​ ធ្វើអោយពលរដ្ឋ ព្រូយបារម្មណ៍ ភូមិ ឃុំសុវត្តិភាព ជាពិសេស ​ល្បែង​បញ្ជល់មាន់​ ដែលជា​ល្បែង​ កំពុង​ពេញនិយម​។ ហេតុនេះហើយ​ ទើប​ប្រជាពលរដ្ឋ​ អំពាវនាវ​ ឲ្យ​លោក ​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ចន្ទ័ មធុរិទ្ធិ ស្នងការ​ នគរបាល ​ខេត្ត និង​ លោក ជាវ តាយ អភិបាល ខេត្ត​ កំពត មេត្តា ចាត់វិធាន ការ​ទប់ស្កាត់​ ល្បែងស៊ីសង ​ប្រកបដោយ​ ប្រសិទ្ធភាព ​ដើម្បី​ពង្រឹង ​សន្តិសុខ​សង្គម​។ ដោយហេតុថា មន្ត្រី​អាជ្ញាធរ ​មូលដ្ឋាន ​និង​ សមត្ថកិច្ច​ ក្នុងស្រុក​ ដងទង់ មិន​ហ៊ាន ​ចាត់វិធានការ ​បង្ក្រាប ​ប​ន​ល្បែង មួយ កន្លែងនេះ ដោយសារតែសមត្តកិច្ច និងអជ្ញាធរ មូលដ្ឋាន បានទទួល លាភសក្ការៈ ពីផ្ទះ បើកល្បែង ឈ្មោះ វណ្ណា ហើយ ម្ចាស់ផ្ទះមួយនេះ មាន​ខ្នងបង្អែក​ យ៉ាងរឹងមាំ​ ចាំ​ ជួយ​ដោះ ស្រាយ​គ្រប់ពេលវេលា​។​ ​

តាម​ប្រភព ពី​ប្រជាពលរដ្ឋ​ រស់ នៅក្នុង​ទីនោះ បាន​ឲ្យ​ដឹងថា ល្បែងនេះ លេងទាំងយប់ ទាំងថ្ងៃជាយូហើយ។បើទោះបី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ នគរបាល ​ស្រុក​ ដងទង់ បានដឹង ​យ៉ាងច្បាស់​ ថា​ម្ចាស់​ផ្ទះ ​នោះ​កំពុង​រត់​ការបង់លុយ យ៉ាង ណាក៏ដោយ ក៏​ពួកគេធ្វើ ​មិន​ហ៊ាន​ ទប់ស្កាត់​ ដែរ​គឺ​ទុក​ឲ្យ លេងតាម តែអំពើរចិត្ត។

ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនមួយកញ្ចប់ធំត្រូវបានអាវុធហត្ថខេត្តតាកែវបង្រ្កាប

0

តាកែវ៖  កំលាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរះសេនីយ៏ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៏ សម្របសម្រួលនិតិវិធីដោយលោកជីវចាន់តារា ព្រះរាជអាជ្ញា អមសាលាតំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅចំនុចលើផ្លូវជាតិលេខ២ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្មៅខ្ញី ឃុំ ត្រពាំងសាប. ស្រុកបាទីខេត្តតាកែវ ឃាត់ខ្លួន :ជនសង្ស័យបានចំនួន ០១. នាក់ កាលថ្ងៃ១៨ មិថុនា២០១៨ វេលាម៉ោង១៦និង១០នាទី
លោក វរៈសេនីយ៍ត្រី ឈុន សមេធា បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ លី គឹមហុង ភេទប្រុស. អាយុ ៣៤ ឆ្នាំ មុខរបរ: រត់តុកតុក បច្ចុប្បន្នរស់នៅបណ្តោះអាសន្ន ភ្នំពេញ មានស្រុកកំនើតនៅ ភូមិព្រៃល្វា ឃុំ ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ. វត្ថុតាង ដកហូត បានម៉្សៅក្រាមសថ្លា បានចំនួន01 កញ្ចប់ធំទំងន់ ១៩,៩៧ក្រាម ទូរសព្ទ័២ គ្រឿង
-ក្រោយពីការបង្ក្រាបបានភ្លាមសមត្ថកិច្ចយើងបានបន្តទៅចាប់មេក្លោងរបស់ជនសង្ស័យដែលជិះរថយន្តមាក – (ព្រូស )ពណ៏គ្រាប់អំពិល បិតតំបូលពណ៏ស ស្លាកលេខ២AT ៣៨០៦ ភ្នំពេញ តែមកដល់ចំនុចនោះ ជនសង្ស័យ ពុំបានឈប់ ហើយបានបើកបុក បារ៉ាស របស់សមត្ថកិច្ច.រហូត រត់មកដល់ក្មុងភូមិសាស្រ្ត ស្រុកសំរោង ហើយទុករថយន្ត ចោលនៅក្នុងវត្ត អង្គចង្អរ រួចរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវ បាន យកមករក្សាទុកនៅការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

អភិបាលខេត្តកំពង់ធំសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ៨៩០នាក់នៅស្រុកកំពង់ស្វាយ

0

កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសុំអភ័យទោសដល់ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជា ពលរដ្ឋដែល មន្រ្តីរាជការថ្នាក់ក្រោម មានការខុសឆ្គងកន្លងមក ដោយចេតនាក្តី អចេតនាក្តី សូមមេត្តាខន្តី អភ័យទោសចំពោះមន្រ្តី ហើយខិតខំកែលំអរឲ្យបានល្អប្រសើរជាង​មុន ដោយយោងតាមអនុសាសន៍ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្រ្តីរាជការ  មុជទឹក ឆ្លុះកញ្ចក់ ដុះក្អែលព្យា​បាល និងវះកាត់ ។

ប្រសាសន៍នេះត្រូវបានលើកឡើង ខណៈពេលដែល  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធ​សភាពនៃព្រះរាជាណាចក្រកម្ពុជា  ជាអធិបតីភាព ក្នុងពិធីសំណេះ​សំណា​ល​ជាមួយលោក​គ្រូ  អ្នកគ្រូ ៨៩០នាក់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។

បន្ទាប់ពីលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ធ្វើសេចក្តីរាយការព៍ ភូមិសាស្រ្តស្រុកកំពង់ស្វាយរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ចំពោះវីរៈភាពដ៏ធំធេង របស់លោកគ្រូ អ្នកគ្រូ មានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសជាតិយើង លោកគ្រូ អ្នកគ្រូជាឳពុកម្តាយទី២ ដូច្នេះហើយការឲ្យ តំម្លៃឲ្យស័ក្កសមបំផុត លោកគ្រូ អ្នកគ្រូ ជាសេដ្ឋីនៃកិត្តិយស ដូច្នេះហើយត្រូវខិតខំគោរពតាមក្រមសីលធម៌ ជាគ្រូបង្រៀនដើម្បីឲ្យគេគោរពយើង  ។

ឯកឧត្តម សុខ លូ បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចជាគ្រូល្អ ផ្ទេរ​ចំណេះដឹងដល់សិស្ស បណ្តុះបណ្តាលធនធានមនុស្ស ឲ្យក្លាយជាសិស្សល្អ មនុស្សល្អ និងជាថ្នាក់ដឹកនាំល្អ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុតលើវិស័យអប់រំ ថែមទាំងជម្រុញឲ្យមាន សាលារៀន នៅ គ្រប់កន្លែងសម្រាប់ធានាបាននូវការសិក្សា និងឲ្យមានវិទ្យាល័យ អនុវិទ្យាល័យនៅតាមស្រុក ឃុំ ផងដែរ ទើប បានធ្វើឲ្យវិស័យអប់រំមានការរីកចំរើនយ៉ាងឆាប់រហ័ស ។ក្នុងឯកឧត្តម សុខ លូ បានមានប្រសាសន៍ពាក់ព័ន្ឋ និងការបោះឆ្នោតនាពេលខាងមុខនេះ ដោយប្រជាពលរដ្ឋមានសិទ្ធិនិងទៅបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលខ្លួនពេញចិត្ត តែចំពោះបុគ្គលណា មានការរារាំង បំភិតបំភ័យមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតបុគ្គលនេះនិងត្រូវបានទោ ប្រជាពលរដ្ឋមានសិទ្ធិនិងមិនទៅ​បោះឆ្នោតគឺអត់ខុសច្បាប់ទេ តែបើជនណាមិនបានប្រើសិទ្ធិបោះឆ្នោត តែយកថ្នាំខ្មៅជ្រលក់ម្រាមដៃ ដើម្បី បំភាន់ភ្នែកមហាជនថា ទៅបោះឆ្នោតនិងត្រូវមានទោសតាមច្បាប់  ដូច្នេះយើងត្រូវរួមគ្នាសាមគ្គីគ្នារក្សា​សន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ។

 

លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធ​សភាព បានមានប្រសាសន៍ថា ប្រទេសយើងមានសុខសន្តិភាព យើងរួមសុខរួមទុក្ខជាមួយគ្នា រយះពេល៣៦ឆ្នាំមកហើយ ដោយសារគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានភាពជូរចត់ណាស់ជាមួយនិង សង្រ្គាម យើងត្រូវខិតខំថែរក្សាសន្តិភាព ពិសេសសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះវិស័យអប់រំ ដែលជាគន្លិះចម្បង រួមទាំងវិស័យសុខាភិបាល និងបានតំម្លើងប្រាក់ខែមុនមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ជាឳពុកម្តាយទី២ របស់សិស្ស បានបណ្តុះបណ្តាលទំពាំងស្នងឬស្សី ឲ្យក្លាយជាឬស្សីដ៏ល្អ  ឲ្យក្លាយជាធនធានមនុស្ស សម្រាប់កូនចៅជំនាន់ក្រោយ ជាចុងក្រោយសូមអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ អញ្ចើញទៅចូលរួមបោះឆ្នោត ទាំងអស់គ្នា ដើម្បីបានបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ។

ជាចុងក្រោយ ឯកឧត្តម បានឧបត្ថម្ភ ថវិកាជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល និងសៀវ ភៅមួយចំនួន ផងដែរ ។

ដោយ ប៊ុន ​រដ្ឋា

 

ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនមួយកញ្ចប់ធំត្រូវបានអាវុធហត្ថខេត្តតាកែវបង្រ្កាប

0

តាកែវ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនមួយកញ្ចប់ធំត្រូវបានអាវុធហត្ថខេត្តតាកែវបង្រ្កាបជនសង្ស័យម្នាក់រួមនិងថ្នាំញៀនមួយកញ្ចប់ធំត្រូវបានអាវុធហត្ថខេត្តតាកែវបង្រ្កាបកំលាំង

សមត្ថកិច្ចបរិស្ថានសំរុកបង្រ្កាបបានទីតាំងអាជ្រៀកឈើរបស់ចែរើមជាឈ្មួញបំផ្លាញព្រៃឡង់

0

កំពង់ធំៈ បើទោះបីជាមានការ ការពារព្រៃឡង់ពីសំណាក់​សមត្ថកិច្ចបរិស្ថាន ក៏ដោយ ក៏នៅមានតែមាន ជនខិលខូចមួយចំនួនលួចចូលទៅ សម្ងំអាជ្រៀកឈើក្នុងព្រៃ ដែលត្រូវបានគេស្គាល់ឈ្មោះ ចែ រើម ដែល ជាអ្នករកស៊ីឈើកាន់ឆ្នាំ ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំ តែត្រូវបានសមត្ថកិច្ចបរិស្ថាន ចុះទៅបង្រ្កាប និងរឹបអូសឈើបានជាង៥ម៉ែត្រគូប កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨។

សមត្ថកិច្ចបរិស្ថានជាង១០នាក់ ដែលបានដឹកនាំកម្លាំងដោយលោក ជន់ ជិន ប្រធានស្នាក់ការបរិស្ថានព្រះអាទិត្យ ចុះបង្រ្កាបទីតាំង​អាជ្រៀក​ឈើនៅ ក្នុងព្រៃឡង់ចំណុចអូទក់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាទីតាំងរបស់ មេឈ្មួញឈ្មោះយាយជឹម រើន  ហៅចែ រើម ដែលបច្ចុប្បន្នរស់នៅភូមិសំអោងឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសមត្ថកិច្ចបរិស្ថាន បានឲ្យដឹងថា ឈើដែលបានរឹបអូសបាន ចេញពីព្រៃឡង់មានចំនួនជាង ៥ម៉ែត្រគូប និងនៅសល់ឈើមួយចំនួនធំទៀត ដែលចែរើម បានឲ្យកម្មករអាជ្រៀក និងលាក់ទុកក្នុងព្រៃឡង់ ក្នុងនោះសមត្ថកិច្ចបរិស្ថាន និងបន្តស្រាវជ្រាវ និងពង្រឹងក្នុងការទប់ស្កាត់ ការុករាន្ទព្រៃឈើ  ដែលស្ថិតនៅ​ក្នុងព្រៃឡង់ តាមការបញ្ជារឲ្យយកចិត្តទុកដាក់ការពារ ឲ្យបានដាច់ខាត ពីសំណាក់លោក តុប កក្កដា ប្រធាន មន្ទីរបរិស្ថានខេត្តកំពង់ធំ។

ប្រជាពលរដ្ឋទូទៅ បានកោតសរសើរចំពោះ សមត្ថកិច្ចបរិស្ថាន ខេត្តកំពង់ធំ ដែលបានដឹកនាំដោយ លោក ប្រធានមន្ទីរ បានធ្វើឲ្យបទល្មើស ការកាប់បំផ្លាញព្រៃឈើ ដែលស្ថិតនៅក្នុងព្រៃឡង់ មានការថយចុះគួរ អោយកត់សម្គាល់  ទំាងការកាប់រាន្ទ ទាំងការដឹកជញ្ជូនឈើដោយខុសច្បាប់ ។

ដោយ  ប៊ុន  រដ្ឋា

អ្នកណាមិនស្គាលចែឡុច ជាឈ្មួញឈើបំផ្លាញ់ព្រៃឡង់ខេត្តកំពង់ធំមិនអស់ចិត្ត ទៅបំផ្លាញព្រៃឡង់​នៅ​ខាងខេត្ត​ព្រះវិហារ

0

កំពង់ធំ៖  ឈ្មួញឈើដុះស្លែរ ដែលគេតែងតែស្គាល់ច្បាស់ថា ជាជនបំផ្លាញព្រៃឡង់ជាប់លំដាប់ថ្នាក់ បានធ្វើសកម្មភាព យ៉ាងគឃ្លើនដោយមិ​នមានការខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាស ឲ្យសមត្ថកិច្ច មេព្រៃ បរិស្ថាន យកចិត្តទុកដាក់បង្រ្កាបការកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ តែចែឡុច ហៅយាយឡុច មិន មានការខ្លាចញញើតនោះឡើយ ដោយសារតែមានខ្នងជាសាច់ញាតិមេព្រៃ។

ឈ្មួញឈើដែលត្រូវបានគេដឹងថា ជាស្រ្តីជើងខ្លាំង ឈ្មោះចែឡុច កាលដើមឡើយគឺជា មេឈ្មួញកាប់បំផ្លាញ់ព្រៃឡង់ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយនិងសមត្ថកិច្ចមេព្រៃស្រុកសណ្តាន់រាប់សិបឆ្នាំ  ក្រោយពីសមត្ថកិច្ចបរិស្ថាន បានចូលមកកាន់កាប់នៅក្នុងព្រៃឡង់ យាយឡុចដែលជាឈ្មួញឈើដុះស្លែរ បានប្តូរទិសដៅទៅ ដាក់សិប្បកម្មនៅក្នុង ព្រៃឡង់ដូចគ្នា តែផ្លូវចូលខាងខេត្តព្រះវិហារ ហើយបានដឹកជញ្ជូនតាត់តាមស្រុករវៀង ខេត្តព្រះវិហារ ចូលឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ  ចូលមកស្រុកប្រាសាទសំបូរ ហើយឡើងតាមឃុំទីពោ ស្រុកសន្ទុក ចូលមក​តាមផ្លូវជាតិលេខ៦  ឆ្ពោះទៅភ្នំពេញ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា យាយឡុច បានត្រូវរ៉ូវគ្នាជាមួយនិងសមត្ថកិច្ច ហើយបានដឹកឈើដោយរថយន្ត ប្រភេទ ២តោនកន្លះ ដោយដាក់ឈើពីក្រោម ដាក់បន្តះទ្វារពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ហើយបានដឹកវាងទីរួមខេត្តកំពង់ធំ ដើម្បីគេចវេសនិងការឃាត់សួរនាំរបស់សមត្ថកិច្ច តែក្នុងនោះក៏ត្រូវបានគេដឹងថា មានការឃុបឃិតគ្នាជាមួយនឹង​មេព្រៃ ទើបការដឹកជញ្ជូនឈើនេះ បានប្រកបដោយរលូន ។

ពាក់ព័ន្ឋនិងការចោទប្រកាន់នេះ ចែឡុច ដែលគេស្គាល់ថា ជាឈ្មួញឈើដុះស្លែរ ពុំអាចធ្វើការទំនាក់ទំនងបានទេ ដោយ ទូរស័ព្ទបានបិទរហូត ។

ដោយ ខេមរា

ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីរក្សាទុកជួញដូរនូវសារធាតុញៀន!

0

ព្រះវិហារ: ជនសង្ស័យចំនួន៦នាក់ដែលជាមុខសញ្ញាចរាចរគ្រឿងញៀន ដ៏សកម្ម ប្រចាំនៅស្រុកជាំក្សាន្ត ត្រូវបានកម្លាំ’ងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនបានជាបន្ត

ចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់ទៀតក្នុងអំពើឃាតកម្មវាយសម្លាប់ជនរងគ្រោះជាងកាត់សក់ប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ

0

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខសញ្ញាជនសង្ស័យជាឃាតករម្នាក់ទៀតហើយ ក្នុងអំពើ

ជីវិតដ៏សែនកំសត់​ស្ត្រី​មេម៉ាយតស៊ូ​ចិញ្ចឹម​កូន​ចំនួន​៣​ នាក់ក្រោមដំបូលខ្ទមធ្លុះធ្លាយ បានទទួលការយកចិត្ត ទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ទោ សោម ស៊ុន

0

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ បានចុះជួយដល់ ជីវិតដ៏សែន​កំសត់របស់ស្រ្តីមេម៉ាយ ដែលបាន​តស៊ូ​​ចិញ្ចឹម​កូន​ចំនួន​៣​ នាក់ក្រោមដំបូលខ្ទមដ៏ធ្លុះ​ធ្លាយមើលពីម្ខាងធ្លុះទៅ​ម្ខាង តែបើទោះបីជាជីវិតជួបនិងភាពក្រីក្រ យ៉ាងណាក្តី ក៏ប្អូនស្រីប្រឹងប្រែងស៊ីឈ្នួល លាងចានគេ យកប្រាក់​មកចិញ្ចឹមកូនទាំង៣នាក់ឲ្យមានជីវិតរស់រាននឹងគេ ។

ជីវិតដ៏សែនសោកសង្វែក ​របស់ប្អូន​ស្រី​ផៃ​ សុខា អាយុ​៣២​ ឆ្នាំរស់ជាស្ត្រី​មេម៉ាយ បានរៀបរាប់ទាំង​ទឹកភ្នែក​ថា ​ស្វាមីស្លាប់ចោលអស់រយ:ពេល​៧ឆ្នាំ​ ប្អូនស្រីទ្រាំ​រស់​ចិញ្ចឹម​កូន​ចំនួន​៣​ នាក់​នៅ​ក្នុង​ខ្ទម​កំសត់​ដំបូល​ធ្លុះធ្លាយ នៅពេល​មានភ្លៀងម្តងៗប្អូនស្រីអង្គុយ​សំកុក​ទទូរ​កៅស៊ូ​ការ​ពារ​ទឹក​ភ្លៀង​ឱប​កូន​ទាំង​បី​ លាយដំណក់ទឹកភ្នែក​ ជាមួយ​ដំណក់​ទឹក​ភ្លៀង​ រហូត​ដល់​ភ្លៀង​រាំង​ទើប​បាន​សម្រាក​ លុះព្រឹកឡើងងើបពីព្រលឹម​ទៅលាង​ចានឆ្នាំង​ បោក​ខោអាវ​ឲ្យ​គេតាមភូមិ ។

បច្ចុប្បន្ន​គាត់​រស់​នៅ​ភូមិ​កំពង់​គោ​លើ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ជីវិតដ៏សែនអភ័ពនេះ គាត់​នឹង​កូន​ទាំង​បី​នាក់​មិន​ដែល​បាន​ទទួល​ទាន​អាហារ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​បរិភោគ​ម្តង​ណា​ឡើយ​ ពេល​ខ្លះ​ត្រូវ​នាំ​កូន​ហូប​បាយ​ជាមួយ​អំបិល​ ឬប្រហុក​ អាហារ​ដែល​ មាន​រស់​ជាតិ​ឆ្ងាញ់​ម្តង​ម្កាល​គឺពេលមានពិធីបុណ្យទាន​ ឬពិធីអាពាហពិពាហ​ ដែល​គេ​ជួល​គាត់​ឲ្យ​ទៅលាងចានតែប៉ុណ្ណោះ​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា  ក្រោយពីទទួលបានព័ត៌មាន របស់ប្អូនស្រី ដែលជាស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត ក៏បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ ​ឃុំ​ ទៅ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​គាត់​ នឹង​បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូក្រាម​ មីយើងចំនួន២​កេស​ មុងជ្រលក់ថ្នាំចំនួន២​ នឹង​ថវិកា​ចំនួន​ ១២០,០០០​ រៀល​ នៅព្រឹកថ្ងៃទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរ និងសំណូមពរ ដល់អាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋ ឲ្យចេះជួយយកអាសារគ្នាទៅវិញទៅមកជាពិសេស គ្រួសារប្រជាកសិករ ក្នុងមូលដ្ឋានជួបនូវភាពខ្វះខាត មានជីវភាពក្រីក្រកំបាក ត្រូវរាយការណ៍មក ថ្នាក់ឃុំ ស្រុក ខេត្ត ដើម្បីជួយគ្នា  ដោយមិនត្រូវទុកឲ្យជួបនិង ភាពវេទនា ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ ។

ដោយ  ប៊ុន  រដ្ឋា

 

សម្ដេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ និងអ្នកម្នាង កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

0

ខេត្តព្រះសីហនុ៖ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅ​គ្លីនិក​សេតេ និងអ្នកម្នាង កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈអ្នករងរបួសចំនួន៥នាក់ទៀត កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗ បន្ទាប់ពីព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តតាក់ស៊ី បើកបុកព្រះទីនាំងរបស់ព្រះអង្គក្នុងពេលស្ដេចយាងទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង ៨ៈ៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ៥កើត ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ នៅលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។
បើតាមរបាយការណ៍បឋមរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ រាយការណ៍ប្រាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ (HightLander) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9667 ជារថយន្តតាក់ស៊ី បើកបរ​ដោយ​ឈ្មោះ​ វ៉ុល​ សារ៉េត​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ មានទីលំនៅ​ភូមិ​២ សង្កាត់​លេខ​១​ ក្រុង​/ខេត្ត​ព្រះសីហនុ​ ដែលដឹក​ភ្ញៀវ​ចំនួន​៤នាក់​ ស្រីម្នាក់ បានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា5 2-090 ជិះគ្នា៣នាក់ ដែលជាព្រះទីនាំងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរក្នុងទិសដៅផ្ទុះគ្នា។
របាយការណ៍ដដែល បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​៧នាក់​ ស្រី​២នាក់ ដោយក្នុងនោះ អ្នកម្នាង​ បានរងរបួស​ធ្ងន់​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងសម្តេច​ក្រុមព្រះ​ រងរបួស​ធ្ងន់​ កំពុង​សង្គ្រោះ​នៅ​គ្លីនិក​សេតេ ខណៈអ្នក​រងរបួស​ផ្សេង​ៗទៀត​ កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ផ្សេង​ៗ​។ ចំណែក​អ្នកបើកបរ​រថយន្ត​តាក់​ស៊ី​ កំពុង​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន។

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនប៊ិច ព្រះអង្គយាងជួបសំណេះសំណាលសមាជិកគណបក្សនៅខេត្តកំពត និងខេត្តកែប។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ ព្រះអង្គមានបំណងយាងបន្តដំណើរទៅជួបសំណេះសំណាលជាមួយសមាជិកបក្សនៅខេត្តព្រះសីហនុបន្តទៀត ប៉ុន្តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្ដង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការវាស់វែង និងចាត់ចែងយករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕

រថយន្តហាយឡិនឌឺមួយគ្រឿងត្រូវភ្លើងឆេះខ្ទេចសង្ស័យឆ្លងចរន្ត

0

បន្ទាយមានជ័យៈ រថយន្តហាយឡិនឌឺមួយគ្រឿងត្រូវភ្លើងលេបត្របាក់អស់ទាំងស្រុងគ្រាដែលកំពុងបើកបររួចបត់ចូលចាក់សាំង បង្ករអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងម្ចាស់ការ៉ាស់ ព្រលឹងសក់។ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ ក្នុងបរិវេណការ៉ាស់សាំងនិងហ្គាសក្បែរកំណាត់ផ្លូវជាតិលេខ០៥ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក សេស វិបុល អធិការនៃអធិការស្រុកអូរជ្រៅបានអោយដឹងថា រថយន្តដែលរងការឆេះជាប្រភេទរថយន្តហាយឡិនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ2AK-6805 ជិះជាលក្ខណៈគ្រួសារ។រថយន្តនោះបើកបរដោយឈ្មោះ បឿយ បៀ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
យោងតាមសម្តីម្ចាស់រថយន្តបានអោយដឹងថារថយន្តរបស់គាត់បំពាក់ប្រពន្ធ័ហ្គាស។ គាត់និងក្រុមគ្រួសារមានបំណងទៅលេងក្រុងប៉ោយប៉ែតលុះជិះដល់ពាក់កណ្តាលផ្លូវក៏ឃើញការ៉ាស់សាំងនិងហ្គាសក៏បត់ចូលក្នុងបំណងបញ្ចូលហ្គាស ដឹងអីបត់ចូលជិតដល់ហើយស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងធ្វើអោយពួកគាត់បើកទ្វារចេញស្ទើរតែមិនទាន់។
ក្រោយមានហេតុការណ៍ឆេះស្នងការដ្ឋាននគរបាលខេត្តក៏បានបញ្ចេញរថយន្តសង្គ្រោះ ចំនួនពីរគ្រឿងដើម្បីជួយបាញ់ពន្លត់ ។
លោក សេស វិបុល បានបញ្ជាក់ផងដែរថា ហេតុការណ៍ឆេះនេះវាពិតជាសំណាងសម្រាប់ម្ចាស់ការ៉ាស់ដែលរថយន្តអត់ទាន់ចូលដល់ក្នុងការ៉ាស់ក៏ឆេះ កុំអីការខាតបង់នឹងធ្ងន់ធ្ងរជាងនេះ មួយវិញក៏សំណាងណាស់ដែរដែល
មិនមាននរណាម្នាក់រងរបួស។
សមត្ថកិច្ចបានអះអាងថា រថយន្តឆេះអាចបណ្តាលមកពីការតប្រពន្ធ័ហ្គាសមិនមានស្តង់ដារត្រឹមត្រូវ ទើបបង្កអោយមានហានិភ័យដ៏ធំយ៉ាងនេះសម្រាប់គ្រួសារអ្នកអូរអំបិលម្នាក់នេះ។ដូច្នេះសូមអ្នកប្រើប្រាស់រថយន្តបំពាក់ប្រពន្ធ័ហ្គាសត្រូវបង្កើនការប្រុងប្រយ័ត្ននិងឧស្សាហ៍ឆែកមើល។ដោយ៖ឃិន គន្ធា

ព័ត៌មានស៊ើបអង្កេត

សន្តិសុខសង្គម