• ដោយ ខេមរាដេលី ថ្ងៃទី 19 February, 2014 ម៉ោង 02:05 PM
    ដំណាំ​ត្រសក់​ផ្អែ​មាន​ដាំ​ដុះ​នៅ​ស្រុក​ម៉ាឡៃ​ទទួលបាន​ការគាំទ្រ​ពី​ពាណិជ្ជករ​ថៃ​

    ប៉ោយប៉ែត ៖បើ​លោកអ្នក​បាន​ធើ្វ​ដំណើរ​ទៅកាន់​តំបន់​ជាយដែន​កម្ពុជា​ថៃ ស្ថិតក្នុង​ភូមិ​ខ្លា​ងាប់​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​នោះ លោកអ្នក​កុំ​ភ្លេច​ទៅ​ភ្លក់​រស់ជាតិ​ដំណាំ​ត្រសក់ផ្អែម​ដែលជា​ស្នាដៃ​កូន​ខ្មែរ​យើង​ដាំ​នៅក្នុង​ស្រុក ។​ជាការ​ពិតណាស់​ម៉ាឡៃ​ជា​តំបន់​អតិ​ត​វាលពិឃាត​មួយ​ក្នុង​សម៉រ​ភូមិ​រវាង​កង​ទ​ព័​កម្ពុជា និង​កង​ទ​ព័​ខ្មែរក្រហម លើសពីនេះទៅទៀត​នោះ​តំបន់​ដែល​លោកអ្នក​បាន​ស្គាល់​ជាងគេ​គឺ​តំបន់​ខ្លា​ងាប់​។​ព្រោះ​តំបន់​នេះ​វា​តំបន់​ក្តៅ​ជាងគេ​អ្នកណាៗ​ក៏បាន​ស្គាល់ឈ្មោះ​តំបន់​ខ្លា​ងាប់​នេះដែរ​នា​សម័យកាល​ពីស​ម័ស​ង្គ្រា​ម​នោះ ។​ ប៉ុន្តែ​បច្ចុប្បន្ន បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​សិទ្ធិ​គ្រប់គ្រង​ប្រទេសជាតិ​ពេញលេញ​និង​គ្របដណ្តប់​ទៅដោយ​សុខសន្តិភាព​ហើយ​នោះ តំបន់​សម៉រ​

    ភូមិ​ជួ​មុខ​បានប្រែក្លាយ​មុខមាត់​ថ្មី គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​ជាអាទិ៍​ដូចជា​ពលរដ្ឋ​នៅក្នុង​តំបន់​ស្រុក​ម៉ាឡៃ​ជាដើម គឺ​ប្រជាកសិករ​បាន​ខិតខំ​ច្នៃប្រឌិត​ជីវភាព​ថ្មី​ដោយ​យក​ការដាំដុះ​ដំណាំ​រួមផ្សំ​ដើម្បី​លើកស្ទួយ​ជីវភាព​ពួកគាត់​ឲ្យ​មាន​ភាពប្រសើ​ជាង​មុន ។​

    ​ក្នុងនោះ​ពួកគាត់​បាន​ងាក​មក​ដាំ​ដំណាំ​ប្រភេទ​ត្រសក់ផ្អែម​នៅលើ​ផ្ទៃដី​ចំការ​របស់​ពួកគាត់​ជាច្រើន​ហិច​តា​កសិករ​ម្នាក់​ឈ្មោះ​សូ សារ៉ន​អាយុ​៣០​ឆ្នាំមាន​លំនៅ​ភូមិ​ខ្លា​ងាប់​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ថា​៖ ដំណាំ​ត្រសក់ផ្អែម​ងាយ​ដាំ​ដុះ​ព្រោះ​ដំណាំ​នេះ​មិន​រើស​ដី​ដូចជា​ដំណាំ​ផ្សេង​នោះឡើយ ។​ សារ៉ន ថា​៖​មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​ដាំ​ដំណាំ​នេះ​ឡើង​ដោយ​គាត់​បាន​ស្គាល់​ម៉ូយ​ជា​ជនជាតិ​ថៃ​ដែល​គេ​កុ​ហ្មង់​ទិញ​ដុំ​ពី​កសិករ​យើង​នៅក្នុង​តំបន់ សារ៉ន​ថា​៖​ដំបូង​ឡើយ​ពួកគាត់​បាន​ទៅ​ស៊ីឈ្នួល​ថៃ​ដាំ​ដំណាំ​ត្រសក់ផ្អែម​អស់​រយៈពេល​ជាង​២​ឆ្នាំ​នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ទទួលបាន​បទពិសោធ​ហើយក៏​ត្រឡប់មក​ស្រុក​វិញ ។​ ​

    កសិករ​ដដែល​បាន​បន្ត​រៀបរាប់​អំពី​ការ​ការដាំ​ដូច្នេះ​ថា​៖ ដំបូង​ឡើយ​យើង​ត្រូវ​ភ្ជួ​រាស់​ដី​ឲ្យ​ស្អាត​ហើយ​ទុក​ដី​នោះ​ហាលថ្ងៃ​ចំនួន​៤​ថ្ងៃ ត​មក​ចាប់ផ្តើម​ពួន​លើក​ធើ្វ​ជា​រង​ទំហំ​១​ម៉ែត្រ​ទទឹង​បណ្តោយ​តាម​ដែល​យើង​ចង់បាន បន្ទាប់​ពួន​ជា​រង​រួច​ក្រោយមកទៀត​ត្រូវ ប្រើ​ជីធម្មជាតិ​ដូចជា​៖​អាចម៍គោ ក្របី​មាន់​ទា ឬក៏​ជី​អាចម៍​ប្រ​ជីវ​ក៏បាន​ដាក់​លាយ​ជាមួយ​ដី​ទុក​វា​មួយកន្លែង សម្រាប់​បំប៉ន​គល់​ត្រសក់​។​ ​បន្ទាប់ពី​មាន​ជី​បំ​រ៉ុង​រួចហើយ​ត្រូវ​រៀបចំ​ក្រាល​សំពត់​កៅស៊ូ​ពីលើ​រង​ដែល​យើង​បាន​សង់​នោះ​ដើម្បី​ការពារ​ស្មៅ​មិន​ឲ្យ​ដុះ​រំខាន​ដល់​ដំណាំ​ត្រសក់ សូ​សារ៉ន​បាន​បន្ត​រៀបរាប​ទៀតថា​៖ ត្រសក់ផ្អែម​នេះ​ត្រូវ​ដាំ​វា​ក្នុង​គំលាត​ចន្លោះ​ពីគ្នា​ប្រមាណ​ជា​កន្លះ​ម៉ែត្រ​១​ដើម ហើយ​ពេលចេញ​ផ្លែ​ទុក​តែ​១​ផ្លែ​ក្នុង​១​ដើម ពូជ​ត្រសក់​នេះ​ពេល​វា​ធំ​មាន​ទម្ងន់​២,៥០០​ទៅ​៣​គីឡូក្រាម​ហើយ​ពេល​លក់​ចេញ​១​គីឡូក្រាម​មានតម្លៃ​ត្រឹមតែ​២៥០០​រៀល​ឬ​២០​ប្រាក់​បាត​ថៃ​តែប៉ុណ្ណោះ​។ ​

    សូ សារ៉ន បាន​ប្រាប់ទៀតថា​៖​សម្រាប់​គ្រួសារ​គាត់​ដាំ​ត្រសក់ផ្អែម​ក្នុង​ផ្ទៃដី​១​ហិច​តា​ចំណាយ​ទុន​ដំបូង​អស់​ម៉ឺន​ដូ​ល្លារ មូលហេតុ​ដែល​ត្រូវ​ចំណាយ​ទុន​ច្រើន​នោះ​គឺ​ថ្លៃ​ប្រព​ន្ធ័​ស្រោចស្រប់​ទឹក​បង្កប់​តាម​រង​និង​ខ្សែ​ចង​ឲ្យ​ត្រសក់​វារ​ឡើង ចំណែក​កម្មករ​ថែទាំ​ប្រចាំ​ចំនួន​៤​នាក់​ម្នាក់​២០០​បាត​ថ្លៃ​ពលកម្ម​ក្នុង​១​ថ្ងៃ ១​ដូ​វ​នៃ​ការដាំដុះ​ដំណាំ​ត្រសក់ផ្អែម​កសិករ​គាត់​បាន​ចំណាយ​ប្រាក់​លើ​កម្មករ​សរុប​៥៦,០០០​បាត​ប្រាក់​ថៃ ។​ កសិករ​ដដែល​បានលើកឡើង​ទៀតថា​៖​ដំណាំ​ត្រសក់ផ្អែម​១​ឆ្នាំ​ដាំ​បាន​២​ដង​ក្នុង​១​ឆ្នាំ​គឺ​នៅ​ដើមខែ​វិច្ឆិកា​និង​ចុងខែ​មករា​ព្រោះ​ត្រសក់​នេះ​មិនអាច​ដាំ​បាន​នៅ​រដូវភ្លៀង​ជោគជាំ​ឡើយ។​​ ជាការ​ពិតណាស់​ដំណាំ​តករ​សក់​នឹង​ទទួលបាន​ផល​ល្អ​ដ៏​រាប​ណា​មាន​ការថែទាំង​ដោយ​យកចិត្តទុកដាក់​ហើយ​ដំណាំ​នេះ​ប្រើពេល​វេលា​តែ​៧០​ថ្ងៃ​ប៉ុណ្ណោះ​បើ​រាប់​ចាប់ពី​ថ្ងៃ​ដាក់​ដាំ​នោះ។

    ​សូ​សារ៉ន ថា ត្រសក់​មួយ​ហិច​តា​ពេល​ប្រមូល​គាត់​លក់បាន​ប្រាក់​មកវិញ​សរុប​ប្រមាណ​ជា​៣០៥,៨១០,៣៩៨​រៀល​បើ​គិត​ជា​ប្រាក់​ដូ​ល្លារ​វិញ​គឺ​១២២៣២​ដូ​ល្លារ​នេះ​សម្រាប់​ផ្ទៃដី​១​ហិច​តា ។​ ​បើទោះជា​មានការ​នឿយហត់​ដោយ​កំដៅថ្ងៃ​យ៉ាងណា​ក៏​មែន​ក៏​កសិករ​យើង​មានការ​សប្បាយចិត្ត​ខណ​បានឃើញ​ដំណាំ​របស់ខ្លួន​ចេញ​ផ្លែផ្កា​គួរ​ជាទី​គាប់ចិត្ត​នោះ​កសិករ​ថា​ការចំណាយ​ពេល​មើលថែ​ដំណាំ​ចំនួន​៧០​ថ្ងៃ​គឺ​គាត់​ប៉ុណ​អា​ចរក​ចំណូល​ពី​ត្រសក់ផ្អែម​បាន​ចំនួន​២,២៣២​ដូ​ល្លារ​ក្នុង​១​រដូវ​កាលៗ ។​

    ដូច្នេះ​គ្រួសារ សូ​សារ៉ន​នឹង​ទទួលបាន​ប្រាក់​ចំនួន​៤,៤៦៤​ដូ​ល្លារ​ក្នុងពេល​នៃ​ការដាំដុះ​ដំណាំ​ត្រសក់​ពី​រដូវ​កាល​ក្នុង​១​ឆ្នាំ ប្រជាកសិករ​ខ្លះ​អ្នក​នៅក្នុង​មូលដ្ឋាន​នៃ​ត​ឍំ​បន់​ស្រុក​ម៉ាឡៃ​បាន​លើកឡើងថា​៖ ដំណាំ​នេះ​មិន​ពិបាក​លក់​ចេញ​ដូច​ដំណាំ​ផ្សេង​ទៀតឡើយ​ប្រសិនបើ​កសិករ​យើង​ផលិត​បាន​ច្រើន​នោះ​ព្រោះ​ពួកគេ​មាន​ម៉ូយ​ថៃ​ចាំ​ទទួល​ទិញ ។​

    ​ប្រជាកសិករ​ខាងលើ​បាន​បន្តថា​៖ បើ​គ្មាន​ទីផ្សារ​នៅក្នុង​ប្រទេស​ថៃ​ទេនោះ​ការដាំដុះ​ដំណាំ​របស់​ពួកគាត់​មុខជា​ជូ​ប​និង​បញ្ហា​កង្វះ​ទីផ្សារ​ជាក់​ជាមិនខាន កសិករ​បាន​សូម​ណូ​ម​ពរ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ធើ្វ​យ៉ាងណា ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ​នៅតាម​តំបន់​ជាយដែន​កម្ពុជា​ថៃ​ផង ព្រោះថា​នាពេល​សព្វថ្ងៃនេះ​ពួកគាត់​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទីផ្សារ​ប្រទេសជិតខាង​(​ប្រទេស​ថៃ​) ពុំ​នោះទេ​ពួកគាត់​នឹងមិន​មាន​ថ្ងៃ​ដាំ​ដុះ​ដំណាំ​ត្រសក់ផ្អែម​នេះ​កើត​ឡើយ ។

    ​សូ សារ៉ន កសិករ​ដែលមាន​ថ្វីដៃ​ខាង​ដាំ​ដុះ​ដំណាំ​ត្រសក់ផ្អែម បាន​ប្រាប់ទៀតថា​៖​ការដាំដុះ​ដំណាំ​នេះ​ឡើង គឺមាន​ការឧបត្ថម្ភ​ប្រាក់​ទុន​ពី​ថៅកែ​ថៃ ៧០%​លើសពីនេះទៅទៀត​គេ​បាន​ទាំង​ផ្តល់​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ឲ្យ​មក​ពលរដ្ឋ​ខ្មែរ​ទៀតផង កសិករ​ថា​៖ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​តាម​បណ្តា​ខេត្ត​របស់​ប្រទេស​កម្ពុជា​យើង​មិនដែល​បាន​លើកទឹកចិត្ត​ឬ​ជួយ​បង្រៀន​កសិករ​ឲ្យ​ចេះ​ផលិត​ដំណាំ​រួមផ្សំ​ដូចជា​ប្រទេសជិតខាង​នោះឡើយ ។​ព្រោះ​អាង​តែ​ប្រើពាក្យ​ថា​កម្ពុជា​ជា​ប្រទេស​ទិញ​មិនមែន​ប្រទេស​ផលិត​នោះទេ ។​19a1 19a2