ការ​បរិភោគ​សាច់​ឆ្កែ​ អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជម្ងឺ ៣ ប្រភេទ

0

បើយោងតាមការសិក្សាថ្មីៗ ដោយសម្ព័នការពារសត្វឆ្កែអាស៊ី (ACPA) នៅ​ក្នុង​ប្រទេស​វៀត​ណាម​បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​សត្វ​ឆ្កែ​ប្រហែល​ជា ៥ លាន​ក្បាល​ត្រូវ​បាន​គេ​សម្លាប់ ដើម្បី​ម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​មនុស្ស។ នៅ​ក្នុង​ប្រទេស​វៀត​ណាម​ការ​ផ្គត់​ផ្គង់​សាច់​ឆ្កែមាន​ការ​ពេញ​និយម​បំផុត ប៉ុន្តែ​អ្នក​គួរ​តែ​ដឹង​ថា​ការ​បរិភោគ​សាច់​ឆ្កែ​អាច​បង្ក​ឲ្យ​ឆ្លង​ជម្ងឺ​បី​ប្រភេទ​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ រហូត​ដល់​ស្លាប់​ផង​ក៏​មាន។13941567771
ការឆ្លងមេរោគចំពោះសត្វឆ្កែដែលសម្លាប់យូរពេក
ការ​ឆ្លង​ជម្ងឺកង្កូវ​តេន​ញ៉ា គឺ​មាន​គ្រោះ​ថ្នាក់​បំផុត ដែល​បង្ក​មក​ពីអាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែល​យើង​បរិភោគ។ ជា​ញឹក​ញាប់​មេរោគ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សាច់​ឆ្កែ ចៀម និង​សត្វ​ក្នុង​ស្រុក​ផ្សេង​ទៀត។ បើ​ទោះ​ជា​អត្រា​នៃ​ជម្ងឺនេះ​ពុំមាន​ការ​រាត្បាត​ខ្ពស់ ប៉ុន្តែ​ផល​វិបាក អាច​បណ្តោល​ឲ្យ​មនុស្ស​ស្លាប់បា​ន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ដែល​ឆ្លង​មេ​រោគ​អាច​កើត​មាន​បាតុ​ភូត អាឡែ​ហ្ស៊ី, ជម្ងឺ​ហឺត, ពិ​បាក​ដក​ដង្ហើម, កន្ទួល​សើរ​ស្បែក, រលាក​ពេក​ខ្លួន, មាន​បញ្ហា​សក់, ផ្សិត​នៅ​ជាប់​សួត, ដង្កូវ​ប៉ារាសិត​ជា​ដើម ជម្ងឺ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ទន់​ខ្សោយ​ទៅៗ រហូត​ដល់​បាត់​បង់​ជីវិត។31
ជម្ងឺឆ្កួត
លោកបណ្ឌិត Chau Hoang Son នៃវិទ្យាស្ថាន Pasteur ទីក្រុងហូជីមីញ បាន​ថ្លែង​ថា ក្នុង​ឆ្នាំ ២០០០ ចំនួន​អ្នក​ស្លាប់ ដោយ​សារ​ជម្ងឺ​ឆ្កួត​មាន ២១ នាក់​ជាប់​ចំណាត់​ថ្នាក់​ទី ៣ នៃ​ជម្ងឺ​ឆ្លង។ ដល់​ពេល​នេះ​មិន​មាន​ថ្នាំព្យា​បាល​ជម្ងឺ​ឆ្កួត​នៅ​ឡើយ ហើយ​មេរោគ​នេះ​ទៀត​សោធន៍ តែង​តែលាក់​ខ្លួន​នៅ​ក្នុង​ទឹក​មាត់​របស់​សត្វ​ឆ្កែ និង​សត្វ​ឆ្មា។ ដូច្នេះ​ការ​បរិភោគ​អាហារ​ដែល​ធ្វើ​ពី​សាច់​ឆ្កែ ដោយ​មិន​បាន​ចម្អិន​ឲ្យ​បាន​ត្រឹម​ត្រូវ​អាច​បង្ក​ឲ្យ​មាន​ជម្ងឺ​ឆ្លង​យ៉ាង​សាហារ​បំផុត។
បង្កឲ្យមានជម្ងឺផ្សេងទៀត2-1
តាមរបាយការណ៍បង្ហាញថា ជាធម្មតាសត្វឆ្កែត្រូវ​បាន​គេ​សម្លាប់​ដោយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត (ថ្នាំសម្លាប់សត្វល្អិត​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់) និង​ថ្នាំ​សម្រាប់​បំពុល​កណ្តុល​ដែល​មាន​ជាតិ ផូស្វ័រ ស័ង្កសី ស្ពាន់​ធ័រ (សារ​ធាតុ​ទាំង​នេះ​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ខ្លាំង​ណាស់)។ មនុស្ស​ដែល​ទទួល​ទាន​ប៉ះ​ចំ​សាច់​ឆ្កែ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ថ្នាំ​ប្រភេទ​នេះ គឺ​ងាយ​នឹង​ពុល​ដូច​គ្នា ដែល​បណ្តោល​ឲ្យ​ក្អួត​ចង្អោរ, ឈឺ​ពោះ, ជម្ងឺ​រាក​រួស, ករណី​ធ្ងន់​ធ្ងរ​អាច​សន្លប់, ខូច​ផ្លូវ​ដង្ហើម និង​ស្លាប់​បាន។ អ្នក​ជំនាញ​បាន​បន្ថែម​ទៀត​ថា ការ​កើត​មាន​ករណី​នេះ​អាច​បណ្តោល​មក​ពី​ចុង​ភៅ​ កង្វះ​អនាម័យ និង​សុវត្ថិ​ភាព​​ក្នុង​ការ​ធ្វើម្ហូប​ទាំង​នេះ៕