VIDEO Sporting Lisbon តម្រូវ​ឲ្យ​មានការ​ប្រកួត Champions League ​ជាមួយ Schalke (​ស្កាល់​) ម្តងទៀត​

0

​ ​
​ក្លិប​បាល់ទាត់​របស់​ព័រ​ទុយ​ហ្គា​ល់ Sporting Lisbon បាន​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ការប្រកួត Champions League ម្តងទៀត​ជាមួយ​ក្លិប Schalke 04 (​ស្កាល់ សូន្យ​បួន​) បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្លិប​នេះ​ក្នុង​លទ្ធផល 4-3 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​ចុង​ម៉ោង ។​
​អ​ជ្ញា​កណ្តាល Sergei Kasarev បាន​ពិន័យ​កីឡាករ Jonathan Silva ចំពោះ​ការយក​ដៃ​ប៉ះបាល់ ក្នុង​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​ក្រោយមក ការចាក់​វីដេអូ​សារ​ឡើងវិញ​បាន​បង្ហាញថា ខ្សែការពារ​រូបនេះ​បាន​យក​ក្បាល របស់គេ​ទៅ​ប៉ះបាល់​តែប៉ុណ្ណោះ ។​download (2)

​លុះ​ក្រោយមក ក្លិប Schalke បានប្រកាសថា ក្លិប Sporting បានដាក់​សំណើរ​ដល់​ពួកគេ​ឲ្យ​មានការ​ប្រកួត ម្តងទៀត​ឬក៏​ទុក​ការប្រកួត​នេះ​ជាការ​ស្មើគ្នា ។ ប៉ុន្តែ​ទោះបីជា​ងណាក៏ដោយ​បញ្ហា​នេះ​មិនទាន់​ត្រូវបាន​គេ​សម្រេច នៅឡើយ​ទេ ។​​គួរ​រម្លឹក​ឡើងវិញ​ថា ក្រុម​ទាំងពីរ​បានទទួល​លទ្ធផល 3-3 សម្រាប់​ការប្រកួត​ក្នុង​រយៈពេល​90​នាទី ប៉ុន្តែ​នៅ​ម៉ោង បន្ថែម កីឡាករ Maxim Choupo-Moting បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ធ្វើ​ឲ្យ Schalke ឈ្នះ Sporting Lisbon ក្នុង​លទ្ធផល 4-3