មេព្រៃចាប់រថយន្តសុីតែនហ្គាសបង្កប់ឈើគ្រញូងមួយគ្រឿងលោតឆ័ត្រ

0

ដោយ ខេង ឧត្តម

សៀមរាប៖កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការស្ទាក់ចាប់បានរថយន្តសុីតែនដឹកហ្គាសបង្កប់ឈើគ្រញូងមួយគ្រឿងលោតឆ័ត្រពីខេត្តឧត្តរមានជ័យក្នុងនោះឃាត់បានមនុស្សចំនួន០៥នាក់។
ហេតុការណ៍ឃាត់រថយន្តដឹកឈើនេះធ្វឡើងនៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ ២០១៦នៅមុខស្នាក់ការរដ្ឋបាលព្រៃឈើកន្តួតខ្នារក្រៅក្នុងឃំុឃុនរាម ស្រុកបន្ទាយស្រី។
លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា៖រថយន្តបង្កប់នេះគឺ កម្លាំងរដ្ឋបាលព្រៃឈើតាមដានយូរមកហើយ ទើបនឹងចាប់បានហើយឈើនេះដឹកចេញពីភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។imageimageimage

លោកបន្តថា៖ឈើគ្រញូងទាំងនេះអាចមានរហូតដល់ជិត៩តោន ក្នុងនោះកម្លាំងរដ្ឋ
បាលព្រៃឈើឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដែលជាអ្នកបើកបរនិងអ្នករត់ការឈើហើយការចាប់នេះយោងតាមបញ្ជារពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្ត។លោកបន្ថែមថា៖បច្ចុប្បន្នខាងលោកកំពុងរកកន្លែងទុកដាក់និងរាប់ជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់។image
ប្រភពបានទម្លាយថា៖ឈើទាំងនេះធ្លាប់ចរាចរជាច្រើនដងមកហើយ ទើបតែពេលនេះត្រូវមេព្រៃចាប់ជាប់ដោយគេសង្ស័យថានិយាយថ្លៃគ្នាមិនត្រូវ។ប្រភពដដែលបន្តថា៖ម្ចាស់ឈើគឺជាជនជាតិវៀតណាមឈ្មោះយាយ ម៉ាយ និងយាយដឿង ជាអ្នកប្រមូលទិញឈើដ៏ល្បីល្បាញនៅខេត្តឧត្តរមានជ័យ ហើយត្រូវបានពួកឈ្មួញទាំងនោះបង់លុយឲ្យសមត្ថកិច្ចមួយចំនួន
យ៉ាងត្រជាក់ត្រជំុផងដែរ៕image