ពលករខ្មែរស្លាប់មួយរបួសមួយ ក្រោយពីត្រូវរថយន្តបុកៅខេត្តរៈយ៉ង

0

ប្រទេសថៃ ៖ ពលករខ្មែរចំនួនពីរនាក់  ត្រូវបានរថយន្តថៃបុក កាលពីព្រឹកមុិញនេះដែលបណ្តាលអោយមានម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  រីឯម្នាក់ទៀត ក៏ទទួលរងរបួស

img_20161201_132545ធ្ងន់ផងដែរ  ខណៈដែលពួកគេបានជិះម៉ូតូនាំគ្នាចេញដំណើរទៅធ្វើការហើយក៏ត្រូវរថយន្តបើករេចង្កូតមកបុកទាំងព្រឹក ។
ហេតុការណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង ៦ និង៥០ នាទី ព្រឹក  ថ្ងៃទី ១  ខែធ្នូ
ឆ្នាំ២០១៦  លើកំណាត់ផ្លូវបានបឹង  ត្រង់បង្គោលគីឡូម៉ែត្រលេខ ៨៦  ក្នុងឃុំផ្លុងតាអឿមស្រុកវុាំងច័ន្ទ  ខេត្តរៈយ៉ង  ប្រទេសថៃ  រវាងរថយន្តបាឡែនព៌ណខ្មៅ  ពាក់ស្លាកលេខ
បាងកក ៥៧៦៤  ជាមួយនឹងម៉ូតូ ដែលមានពាក់ស្លាកលេខ បាងកក ២៥៦៦ ក្នុង
ទិសដៅស្របគ្នា ។ តាមការអះអាងពីប្រភពដែលបានឃើញហេតុការណ៍នេះបាននិយាយថា  នៅមុនពេលកើតហេតុ  គេបានឃើញម៉ូតូរងគ្រោះនោះជិះគ្នាពីរនាក់  ដែលពួកគេសុទ្ធសឹងជាកម្មករឆ្លងដែនមកពីប្រទេសកម្ពុជា ។ នៅពេលនោះស្រាប់តែមានរថយន្តមួយគ្រឿង  បាន បើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នា  ហើយបនារេចង្កូតទៅបុកលើជនរងគ្រោះ ចំពីក្រោយ  បណ្តាលអោយពួកគេទាំងពីរនាក់បើុងទៅធ្លាក់នៅក្នុងប្រឡាយកណ្តាល ផ្លូវភ្លោះ  ដោយមានម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ។ នៅពេលនោះដែរ  កំលាំងតម្រួតចរាចរណ៍ក៏បានចុះមកដល់  ដោយបានរៀបចំបញ្ជូន អ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យវុាំងច័ន្ទដើម្បីសង្គ្រោះ  ដោយឡែកសពពលករខ្មែរ ដែលស្លាប់នោះក៏ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យដែរ  ដើម្បីរង់ចាំ អោយខាងស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនទៅកាន់ស្រុកកំណើតនៅកម្ពុជាវិញ ដោយភ្លាមៗនោះដែរ  គេមិនទាន់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរ នកា់នោះថា  តើពួកគេរស់នៅខេត្តណា  ហើយឈ្មោះអ្វីនោះដែរ ៕

img_20161201_132530

img_20161201_132540

img_20161201_132537

img_20161201_132533