បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោកម៉ូតូ១គ្រឿងបញ្ជូនទៅសាលាដំបូង

0

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូបាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លូនទាក់ទិនករណីឆបោកម៉ូតូមួយគ្រឿងនៅខេត្តរតនគិរី។

img_20161206_091004កាឃាត់ខ្លូនជនសង្ស័យខាងលើនៅវេម៉ោង១៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៦នៅខេត្តស្ទឹងត្រែងដោយសារឆបោកម៉ូតូកាលពីវេលាម៉ោង ៦នឹង00 នាទី ព្រឹក
ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៦ មានករណីឆបោក ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេរីឆ្នាំ ២០១៣ពណ៌ ខ្មៅ លេខតួ និង លេខម៉ាស៊ីន 8556306 ពាក់ស្លាកលេខ រតនគិរី 1A-7112 ក្រោយពីបាន ទទួល បណ្តឹងភ្លាមកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តរតនគិរីបានសហការជាមួយកម្លាំងជំនាញនគរបាលខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និង វត្ថុតាង(ម៉ូតូ១គ្រឿង) ។

លោកវរសេនីយ៍ឯកមាសពៅបូរ៉ា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្នាន នគរបាលខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ទេស ស៊ីធឿន ភេទ ប្រុស អាយុ៣០ ឆ្នាំ ជនជាតិ ខ្មែរមាន ទីលំនៅភូមិ២ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។

ជនរងគ្រោះ ឈ្មោះ គួយ អ៊ាង ភេទស្រី៤៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ហើយបានប្រគល់មកឲ្្យសមត្ថកិច្ចខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តតាមនីតិវិធី៕ដោយ: យក្ខឡោម

img_20161206_091000