ប្រើប្រាស់អាវុធខុសច្បាប់ បង្កអោយរងរបួសស្នាមត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងក្រុងបានលុង

0

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើអោយអាវុធរាលកៃផ្ទុះឡើងត្រូវចំដៃឆ្វេងបុរសម្នាក់ទៀតដោយចេតនា។

img_20161206_095415

ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង០០នាទីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះ ឈ្មោះវ៉ាត ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ធានបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ជា ប៑ុននី ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់(អាវុធច្នៃស្នប់ខ្យល់)រាលកៃផ្ទុះត្រូវចំបុរសម្នាក់(ជនរងគ្រោះ) មានឈ្មោះ សាន ហេង ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំ-កើតហេតុខាងលើរងរបួសចំកំភួនដៃខាងឆ្វេង។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ: យក្ខឡោម

img_20161206_095408