បង្កាន់ដៃស្ពានថ្មមុខវត្តព្រះដំណាក់រងការខូចខាតដោយសាររថយន្តក្រុងរបស់ក្រុម ហ៊ុនវិរៈប៊ុនថាំបុក

0

សៀមរាប៖រថយន្ត របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកបរក្នុងល្បឿនលឿន ដែលទើបទំលាក់ភ្ញៀវមកពីភ្នំពេញ ទាំងយប់ រួចបើកឡានយកមកទុកនៅឃ្លាំងរបស់ក្រុមហ៊ុន ខណៈពេលនោះមកដល់ចំណុចកើតហេតុ មិនឃើញមានមនុស្សដើរ ក៏បួងចង្កូត យកមកអស់ដៃ ទាញចង្កូត

15310669_1924205967808083_1098819975_nមកវិញមិនទាន់ ស្រាប់តែជ្រុលទៅបុកបង្កាន់ដៃស្ពានថ្មវត្តដំណាក់ ខាងលិច បណ្តាលឱ្យបាក់មួយកំណាត់ផ្នែកខាងមុខ ដែលជាស្ពាន តាំងពីបុរម្យ បុរាណ មកដល់បច្ចុប្បន្ន បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។

ហេតុការបង្កឱ្យមានការភ្ញាក់ផ្អើល នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកព្រលឹម ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចចុងស្ពានវត្តដំណាក់ ខាងត្បូងផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ឃើញរថយន្តដឹកភ្ញៀវ របស់ក្រុម ហ៊ុនវិរៈប៊ុនថាំ បានបើកបរមកពីលិច មកកើត បត់ទៅត្បូង ដល់ចំណុចកើតហេតុមិនបានប្រុងប្រយ័ត្ន ហើយបើកលឿនផងនោះ ក៏បុកបង្កាន់ដៃស្ពានថ្មវត្តដំណាក់។ប្រភពបានបន្តថា បន្ទាប់ពីរថយន្តបុកភ្លាម ស្រាប់តែមួយសន្ទុះ ក៏ឃើញសមត្ថកិច្ចនគរបាលចរាចរណ៍មកដល់ភ្លាមៗ រួចក៏អូសយករថយន្តនោះទៅទុកដោះស្រាយនៅគោលដៅមុខស្ពាន ព្រះអង្គចេក ព្រះអង្គចម ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប។

15321523_1924205971141416_1152211580_o

តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍បានប្រាប់ថា ក្រោយពីកើតហេតុភ្លាមៗ កម្លាំងជំនាញ ក៏បានទៅអូស រថយន្តរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ យកមកទុកនៅគោលដៅមុខស្ពានព្រះអង្គចេក ព្រះអង្គចម ដើម្បីឱ្យតំណាងក្រុមហ៊ុនចូលមកដោះស្រាយ ត្រូវជួសជុល  ស្ពាននោះឱ្យ រដ្ឋវិញ ឬ ប្រគល់ឱ្យទៅខាងគមនាគមន៍ ដើម្បីជួសជុល។នគរបាលចរាចរណ៍ប្រាប់ថា អ្នកបើករថយន្តក្រុងមានឈ្មោះ សុភា ធារ៉ា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាអ្នកបើកឡាន មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកគ្រៀនស្វាយ ខេត្តកណ្តាល  បើកបរឡានចេញមកពីក្រុមហ៊ុន វិរៈ ប៊ុនថាំ ពីលិច មកកើត បត ទៅត្បូង ដែលមានទីតាំងស្ថិតនៅរង្វង់មូលនាគបាញ់ទឹក ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានរថយន្តម៉ាក ហ៊ិន ដាយ ពណ៌ស លាយ លឿង ពាក់ស្លាកលេខភ្នំពេញ ៣.C.៨៨.៥៤។និងព្រូឡានម្នាក់ទៀតមានឈ្មោះ ឌុង ប៊ុន ឌិន ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន។បច្ចុប្បន្ន អ្នកបើកប និងព្រូឡាន ព្រមទាំងរថយន្តរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បន្ទាប់ពីបានយកមកទុកនៅគោលដៅ រួចមកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ប្រសិនបើតំណាងក្រុមហ៊ុនមិនចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់នោះទេ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលប្រចាំការនៅព្រឹកនេះ នឹងយករថយន្ត និងអ្នកបើកបរ ទៅទុកនៅស្នងការ  ដើម្បីដោះស្រាយបន្តទៅតាមនិតិវិធីច្បាប់៕

15388752_1924205944474752_724366922_o

ខេង ឧត្តម