នគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបរ ថយន្ត១គ្រឿងដឹកឈើប្រណិត ធ្នុងពេញ១រថយន្ត

0

ខេត្តរតនគិរី៖ រថយន្តតូរីស ១គ្រឿងផ្ទុកឈើពេញត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើ ធ្វើការបង្ក្រាបបាននៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិសិល្ប សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង១១នឹង៣០នាទីព្រឹក ថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តតូរីសដឹកឈើធ្នុងខុសច្បាប់នេះពាក់ស្លាកលេខភ្នំពេញ២R.៤៧៤៦ ពណ៍ខៀវ ធ្វើដំណើរចេញពីក្រុងបានលុង ឆ្ពោះទៅ កាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ លុះមកដល់ចំណុចខាងលើសមត្ថកិច្ចមានការសង្ស័យធ្វើការឃាត់ឆែកឆេរឃើញក្នុងរថយន្តសុទ្ធតែឈើធ្នុង ដោយឡែកអ្នកបើកបររថយន្តមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេរួមទាំងព្រូឡាន២នាក់ទៀត រួមទាំងវត្ថុតាងបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ប្រភពបានបន្តទៀតថា ឈើធ្នុង ដែលបង្ក្រាបបាននេះសមត្ថកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានខ្សឹបបាប់ឲ្យដឹងថាម្ចាស់រថយន្ត មានឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ៤១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី (ជាអ្នកបើកបរ)ចំណែកព្រូឡាន២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ៕ ដោយ: យក្ខឡោមphoto_2016-12-06_15-44-32