ក្រុមញៀនល្បែងទាំង១៨នាក់ត្រូវបានអាវុធហត្ថខេត្ត ចាប់បញ្ជូនទៅតុលាការ

0

ខេត្តសៀមរាប៖កំលាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងអាវុធហត្ថខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងកណ្តាលក្រុងសៀមរាប។ និងឃាត់ខ្លួនបាន ក្រុមស្រីៗញៀនល្បែង ទាំង១៨នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បី15320260_1924209324474414_1875401815_n-1សួរនាំ និងបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់ ខណៈពួកគេកំពុងលេងយ៉ាងជាប់ដៃ មិនបានមើលឃើញសមត្ថកិច្ចទៅចាប់។
ហេតុការឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងទាំង១៨នាក់នោះ បានធ្វើឡើងកាលពីវេលាម៉ោង៩និងយប់ថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោយផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាតស្លរក្រាម ក្រុង/ ខេត្តសៀមរាប។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានពលរដ្ឋរាយការមក ទើបកម្លាំង របស់ការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែង (ស្រីៗចំនួន១៨នាក់)រួចយកមកធ្វើការសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់។
ប្រភពបានបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនបានក្រុមញៀនល្បែង ទាំង១៨នាក់នោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ បៀចំនួន១២៣ ហ៊ូ,-ប្រាក់ខ្មែរចំនួន ៧៥០០០រៀល-ប្រាក់ដុល្លា១៩៣ ដុល្លា -ប្រាក់បាត ៥១០បាត -រថយន្ត១គ្រឿង ,ម៉ូតូ ៥ គ្រឿង។
បច្ចុប្បន្ន ក្រុម ស្ត្រី ញៀនល្បែង និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត កំពុងរៀបចំកសាងសំណុំរឿង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕