VIDEO អភិបាលខេត្តកំពង់ធំសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៤៥២នាក់មកពីស្រុកចំនួន៣

0

កំពង់ធំៈ អតីតយុទ្ធជនចំនួន៤៥២នាក់ ដែលបានអញ្ជើញមកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ចុះមកជួបសំណេះសំណាល  នៅព្រឹកថ្ងៃទី07-12-2016 នៅវិជ្ជាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ស្រុកប្រាសាទសំបូរណ៏ ខេត្តកំពង់ធំ ។photo_2016-12-07_19-39-18

ពីធីសំណេះសំណាលដ៏អធឹកអធ័មនេះ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវការសាកសួរសុខទក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានសុំទោសចំពោះបងប្អូនអតីតយុទ្ឋជន ដែលមានការខ្វះខាតក្នុងការដោះស្រាយការលំបាករបស់បងប្អូនកន្លងមក ក្នុងនោះក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រធានស.អ.ក ក្រុងស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែទាំដល់អតីតយុទ្ឋជនយើងឲ្យបានល្អបំផុត ។photo_2016-12-07_20-45-54photo_2016-12-07_19-39-14

ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្នុងពិធីសំណេះសំណាលអតីតយុទ្ធជននេះ គឺមានស្រុកសណ្តាន់ចំនួន145នាក់ ស្រុកប្រាសាទសំបូរណ៏ចំនួន150នាក់ និងស្រុកប្រាសាទបល្ល័ង្គចំនួន 157 នាក់ សរុបអតីតយុទ្ឋជនចំនួន452នាក់។photo_2016-12-07_19-39-16

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យប្រធានអនុប្រធានសមាគម ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ចុះធ្វើបច្ចុប្បន្ន ភាពជាមួយអតីតយុទ្ធជន និងមើលថែ ផ្តល់នូវភាពកក្តៅព្រមដោយលេខទូរស័ព្ទ ជាពិសេសត្រូវចុះសួរសុខទុក្ខជាប្រចាំ ដើម្បីឲ្យចំណងមិត្តរវាងកងកម្លាំង អាជ្ញាធរ ជាមួយអតីតយុទ្ធជន មានភាពជិតស្និទ្ធ ងាយស្រួលក្នុងការជួយអតីតយុទ្ធជន ដោយមិនទុកឲ្យនៅឯកការដោយគ្មានការមើលថែរ ជាពិសេសបងប្អូនដែលមានជីវភាពខ្វះខាត ដីធ្លី ផ្ទះសំបែង មានដីអត់ផ្ទះ មានផ្ទះមិនសមរម្យ ត្រូវរាយការជាបន្ទាន់ ដើម្បីដោះស្រាយតាមលទ្ធភាព ក្នុងឳកាសនោះដែរ ឯកឧត្តម អ៊ុត សំអន អភិបាលកំពង់ធំ បានផ្តល់ថវិកាជូនដល់អតីតយុទ្ឋជនយើងក្នុងមួយនាក់ៗទទួលបាននូវថវិកាចំនួន 40.000រៀល សម្រាប់ជួយសម្រួកការធ្វើដំណើររបស់អតីតយុទ្ធជន។

 ដោយ  ប៊ុន  រដ្ឋាphoto_2016-12-07_19-38-07