ឪពុកបែកថ្នាំកាប់ក្បាលកូនស្រីធ្លាយខួរស្លាប់និងកាប់​ក្មេងម្នាក់ទៀតរបួសធ្ងន់

0

ព្រះសីហនុុ​ ៖ បុរសម្នាក់ជាជាងទងបានបែកថ្នាំ​យកកាំបិតកាប់ក្បាលកូនស្រីរបស់ខ្លួនស្លាប់យ៉ាងអា​ណោចអាធម្ម និងបានកាប់ក្មេងប្រុសម្នាក់ទៀត​ បណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍កើតមានឡើង វេលាម៉ោង២២.០០នាទី នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាល.ឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះជិវ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នា មុខរបរជាងទង​បានយក​កាំ​បិតកាប់ទៅលើកូនស្រីបង្កើតឈ្មោះជិវ.លីហួរ​ភេទស្រី អាយុ៣ឆ្នាំស្លាប់នៅកន្លែងហើយបានរត់ដេញកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះមាន ហួត​ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួស ត្រង់ប្រអប់ដៃស្តាំខណៈជនរងគ្រោះកំពុងដើរ។-​​​
​​​​បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកង​រាជអាវុធ​ហត្ថស្រុកព្រៃនប់ឃាត់ខ្លួនបានកំពុងអនុវត្តតាមនិតិវិធី ៕