កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណិតប្រភេទធ្នង់ មួយគ្រឿង នៅស្រុកវើុនសៃ

0

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងលួចលាក់ដឹកឈើប្រណិតពេញនៅចំណុច និយាមការ៥៨២៨៧-៥២៨២៩ នៅត្រង់ផ្លូវបំបែកកាចូន ស្ថិតនៅភូមិវង ឃុំកាចូន ស្រុកវើុនសៃ ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីកម្លាំងចម្រុះដែលចុះបង្ក្រាប បានឲ្យដឹងថា មានភ្នាក់ងារសំងាត់បានរាយការណ៍មកថាមានរថយន្តសាំយ៉ុងដឹកជញ្ជូនឈើប្រណិត ទើបកម្លាំងចុះទៅធ្វើការស្ទាក់ចាប់នឹងបង្ក្រាបបានភ្លាមៗតែម្តង។

ការចុះបង្ក្រាបរថយន្តសាំយ៉ុងខាងលើនេះនៅវេលាម៉ោង៩នឹង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ រថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2U-1080 ដោយឡែកកម្លាំង សមត្ថកិច្ចចម្រុះពុំបានឃាត់ខ្លួនអ្នកបើកបររថយន្តនោះទេ។

បច្ចុប្បន្នវត្ថុតាងរថយន្តដឹកឈើប្រណិតមួយគ្រឿងសមត្ថកិច្ចចម្រុះបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចំណែកឈើទាំងនោះមានចំនួន122សន្លឹកស្មើរនឹង2,206ម៉ែត្រគូប ៕ដោយ: យក្ខឡោម