គោក្របីជាងបួនពាន់ក្បាល់ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ

0

តាកែវ ៖ សត្វគោក្របីរបស់ប្រជាពលរដ្ឋ ជាងបួនពាន់ក្បាលត្រូវបានចាក់វាក់ សាំងការពារជំងឺអុតក្តាមនិងជំងឺសារទឹក ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ។

ស្ថិតក្នុងរដូវក្តៅចូលមកដល់ សត្វចិញ្ចឹម របស់បងប្អូនប្រជាពលរដ្ឋងាយនិងជួបនូវជំងឺឆ្លងដែលអាចបណ្តាលឲ្យខាត់បង់សត្វចិញ្ចឹមរបស់ពួកគាត់ណាស់។ជាការជួយបង្កាហានិភ័យលើសត្វចិញ្ចឹមប្រជាពលរដ្ឋ លោក ញ៉ឹប ស៊្រន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ រួមនិងការិយា ល័យផលិតកម្ម និងបសុព្យាបាលបាន ចុះបើកយុទ្ធនាការចាក់វាក់សាំងការពារដល់សត្វគោក្របីទូរទាំងខេត្តតាកែវ។

ជាក់ស្តែងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នា២០១៧ នៅសាលាឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានបើយុទ្ធនាការឲ្យប្រជាពលរដ្ឋយកសត្វគោក្របីមកចាកវ៉ាក់សាំងការពារជំងឺ។
ក្នុងពេលនោះដែរ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមខ្លួនដើម្បីយកសត្វចិញ្ចឹមរបស់ខ្លួនមកទទួលសេវាចាក់វាក់សាំងដោយមិនគិតថ្លៃនៅពេលដែលមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តចុះទៅដល់ស្រុករបស់បងប្អូន៕