ប្រណិតជាង៨ម៉ែត្រគីបត្រូវបានមន្រ្តីរដ្ឋបាលព្រៃឈើផ្នែកស្រុកជាំក្សាន្តបង្ក្រាប

0

ព្រះវិហារ: សួនលីណា ឈើប្រណិតជាង៨ម៉ែត្រគីប ដាក់បង្កប់ក្នុងរថរយន្តកូរ៉េប្រាំតោនដឹកអេតចាយ ពាក់ស្លាកលេខព្រៃវែង 3A.00.26 ដឹកចេញពីខេត្តឧត្តមានជ័យ ឆ្លងកាត់តាមខេត្តព្រះវិហារ បំរុងចេញទៅលក់នៅប្រទេសជិតខាង ត្រូវបានកម្លាំងជំនាញ រដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់ទាំងពី ក្នុងស្រុកជាំក្សាន្តបង្ក្រាបកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង១០និង២០នាទី លើផ្លូវជាតិលេខ៦២ ត្រង់ចំណុចភូមិស្វាយ ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោក ម៉ក បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានឲ្យដឹងដែរថា ឈើប្រណិតដែលក្រុម ជ្មួញដាក់បង្កប់នៅក្នុងរថយន្តដឹកអេតចាយនោះរួមមាន៖ ឈើក្រញូង និងឈើនាងនួន ។ លោកថាក្រោយពីធ្វើការវាស់វែងអស់រយះពេល ពីថ្ងៃគឺព្រឹកថ្ងៃទី១១ .១២ ខែកុម្ភះ ឆ្នាំ២០១៧ សរុបទាំងអស់មានចំនួន៣៨៦៧ដុំ ស្មើនិង៨,៣៦១ម៉ែត្រគីប ក្នុងនោះឈើក្រញូងមានចំនួន ៣៧៧៧ដុំ ស្មើនិង៤៦០៤គីឡូក្រាម ស្មើនិង៣,៨៣៧ម៉ែត្រគីប ឈើនាងនួន មានចំនួន ៩០ដុំ ស្មើនិង៤,៥២៤ម៉ែត្រគីប ។
សូមបញ្ជាក់ថា វត្ថុតាំងទាំងអស់ខាងលើ ត្រូវបានកំលាំងជំនាញរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ចំពោះតៃកុងរថយន្តដាក់មេប្រូច នៅគ្រាដែលកម្លាំងជំនាញបង្ក្រាបបាត់ដោយសុវត្ថិភាព ៕សួន លីណា