VIDEOកិច្ចប្រជុំវេជ្ជបណ្ឌិតអន្តរជាតិ ថៃ ឡាវ កម្ពុជាស្តីពីវិធានការការពារនិងទប់ស្កាត់ជំងឺឆ្លងនិងសុខភាព

0

ខេត្តឧប៊ុនរាជធានីៈ កិច្ចប្រជុំវេជ្ជបណ្ឌិតថៃ កម្ពុជា ឡាវ និងខេត្តជាប់ព្រំប្រទល់ព្រំដែន ស្តីអំពីវិធានការរួមគ្នា ទប់ស្កាត់និងការពារ ជំងឺឆ្លងរាតល្បាតតាមព្រំដែន ជំងឺគ្រុនឈាម ឬជំងឺដែនគី ដែលនិងប្រឈមនិងឆ្លងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម បន្ទាត់ព្រំដែន កម្ពុជា ថែ ឡាវ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី ០១ដល់៣ ខែមិនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ Nevada ខេត្តឧប៊ុនរាជធានី ប្រទេសថៃ ។

កិច្ចប្រជុំវេជ្ជបណ្ឌិត ត្រូវបានចូលរួមពីសំណាក់លោក វេជ្ជបណ្ឌិត សុរៈផន ឡយហា ប្រធានសុខាភិបាល តំបន់សុខភាពទី១០ ខេត្តឧប៊ុនរាជធានី និងលោក ឃ្លោក ហួត ប្រធានមន្ទីរពេទ្យ ខេត្តឧត្តមមានជ័យ រួមទាំងប្រតិភូ៨នាក់ ព្រមទាំងជាមួយនឹងវេជ្ជបណ្ឌិតចំនួន១០ខេត្តប្រទេសថៃ នៅជាប់ព្រំប្រទល់ខេត្តជាប់ព្រំដែន និងវេជ្ជបណ្ឌិតមកពីប្រទេសឡាវ រួមទាំងវេជ្ជល្បីៗជាច្រើនចូលរួម ចែករំលែកនូវបទពិសោធន៍ ដើម្បីរួមគ្នាទប់ស្កាត់និងការពារ រោគដែលរាតល្បាត ទាំងជំងឺឆ្លង និងជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យមកចូលរួមប្រជុំចជិតជាង២០០នាក់។

ដោយ សុរៈផន ឡយហា  ប្រធានសុខាភិបាល ខេត្តឧប៊ុនរាជធានី បានផ្តល់នូវផែនការយុទ្ធសាស្រ្តជាតិរយះពេល២០ឆ្នាំ ផ្នែកក្រសួងសុខាភិបាល  គឺតម្រូវឲ្យស្ថាប័នការពារជំងឺឆ្លងទាំងអស់ យកចិត្តទុកដាក់ ចំពោះវិធានការទប់ស្កាត់ការពារជំងឺឆ្លង ដោយរោគផ្សេងៗ ពីសត្វមកមនុស្ស ដោយឲ្យសមត្ថកិច្ចក្រុមការងារចុះ ណែនាំឲ្យប្រជាពលរដ្ឋចេះការពារដោយខ្លួនឯង ចេះរក្សាព្យាបាលជាបឋមដោយខ្លួនឯង ព្រោះយើងពុំអាច មើលថែប្រជាពលរដ្ឋទាំងនោះបានទាំងអស់នោះទេ លោកបានបញ្ជាក់ថា ការចាត់ប្រជុំនេះ និងត្រូវបានធ្វើ ឡើងជារៀងរាលឆ្នាំ ក្នុងគោលបំណងនាំយកតិចណូឡូយីមកធ្វើការដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាពល្អ  និងប្រជាជាតិមានភាពរ៉ឹងមាំ ក្នុងការចូលរួមក្នុងការទប់ស្កាត់ការពារជំងឺឆ្លង ។

គោលបំណងនៃការប្រជុំ បានផ្តោតទៅលើ ការប្រើប្រាស់ វ៉ាក់សំាងការពារ ជំងឺឆ្លង ដូចជាជំងឺគ្រុនឈាម  ខណៈពេលដែលពិភពលោក​កំពុងតែមានការព្រួយបារម្ភណ៍ ជំងឺគ្រុនឈាមឬជំងឺដែនគី ខ្ពស់បំផុត  ៩០ភាគរយបានកើត លើក្មេងក្រោម១៥ឆ្នាំ ចំពោះមនុស្សធំ នៅមានចំនួនតិចតួចនៅឡើយ ពិធីការពារគឺត្រូវប្រើប្រាស់ វ៉ាក់សំាង CYD –TDV ចំពោះក្មេងអាយុចាប់ពី ២ឆ្នាំ១៤ គួរចាក់វាក់សាំងការពារជំងឺគ្រុនឈាមឬជំងឺដែនគី ឲ្យបាន ៣ដងតាមកំណត់ ទើបមានប្រសិទ្ធិភាពអាចការពារជំងឺគ្រុនដែនគី  ចំពោះក្មេងក្រោមអាយុ៩ឆ្នាំ អាចប្រឈាមនិងជំងឺគ្រុនឈាម ប្រសិទ្ធិភាពវ៉ាក់សាំងការពារ អាចការកាត់បន្ថយការកើតជំងឺគ្រុនឈាម ឬជំងឺដែនគី ចំពោះក្មេង​ដែលមានជំងឺគ្រុនឈាមមកហើយ គឺបើត្រូវការចាក់វ៉ាក់សាំងការពារទាល់តែអាការជំងឺអន់ថយហើយ ដោយមិនគួរចាក់នៅពេលមានជំងឺធ្ងន់ធ្ងរនោះទេ។

ដោយ  ប៊ុន  រដ្ឋា