ការប្រកួតមិត្តភាព ក្រុមសារព៍ត៌មាន លុតក្រុម KBN ក្នុងលទ្ធផល ២០-១៥

0

ដោយ៖ បក្សីចាំក្រុងនៅ​ក្នុង​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព កាលពីល្ងាច​ថ្ងៃទី៨ខែមិនាឆ្នាំ២០១៧ ក្នុង​ទីលាន WATERSIDE ដែលពោរពេញ​ទៅ​ដោយ​ក្រុម​មនុស្ស​យ៉ាងច្រើន​កុះករ ណែន

ណាន់តាន់តាប់ ដើម្បី​រង់ចាំ​ទស្សនាការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម សារព័ត៌មាន ប៉ះជាមួយ ក្រុម KBN ។

ចំពោះលទ្ធផលការប្រកួតនេះក្រុម KBN ដែលជាក្រុមខ្លាំងមួយនោះ ត្រូវបានក្រុមសារព័ត៌មានសងសឹងក្នុងលទ្ធផល ២០-១៥ ដោយបញ្ជប់ការប្រកួត។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ក្រុម KBN មិនសូវមានសកម្មភាពលេងបានល្អដូចវគ្គមុននោះទេ ដោយសារក្រុមសារព័ត៌មានធ្វើការកែទម្រងថ្មី និងមានឱកាសស៊ុតបានច្រើន។

គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតកាលពីសប្ដាហ៍ទី១ នោះដំបូងឡើយគឺ ក្រុម KBN យកឈ្នះ ក្រុមសារព័ត៌ ក្នុងលទ្ធផល ១២-៧ ដោយឡែកក្នុងសប្តាហ៍ទី២ក្រុមសារព័ត៌មានបានវាយបកវិញក្នុងលទ្ធផល ២០-១៥ នៅទីលាន WATERSIDE ។

ជ័យ​ជំនះ​នេះ​ហើយ ដែល​ជម្រុញ និង​លើកទឹកចិត្ត​ដល់​កីឡាករ​ ឲ្យ​មាន​ភាព​សប្បាយ​រីករាយ និង​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​ទៀត ។
ចូលរួមទាំងអស់គ្នាលេងកីឡាអោយបានច្រើនដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន