មានក្លិន មានសំរាម ភ្ញៀវចូលមកប៊ួងស៊ួងសុំសេចក្តីសុខពីព្រះអង្គចេកព្រះអង្គរចមបាន រងការរិះគុណ

0

ដោយ Mony Roth សៀមរាប មានសេចក្តីរាយការណ៍មកថា នៅកន្លែងព្រះអង្គរចេកព្រះអង្គរចមមានធំក្លិនស្អុយ ស្ទើទ្រាំមិនបាន នៅចំកណ្តាលក្រុងសៀមរាបជាកន្លែងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកគោរពសុំសេចក្តីសុខពីរព្រះ

អង្គរចេកព្រះអង្គរចមជាកន្លែងដ៍សាកសិទ្ធិបានក្លាយទៅជាកន្លែងរិះគុណផងដែរ។

សំរាមដែលមានជាគំនរនៅជាប់និងដើមឈើនោះហៀរចេញពីក្នុងធុងសំរាម ដោយធុងសំរាមតូចមិនអាចទទួលយកបាន សម្រាប់កំណើនភ្ញៀវទេសចរណ៍ ដែលបានមកទស្សនានិងបន់ស្រន់ ធ្វើឲ្យមានការរិះគុណជាច្រើនសម្រាប់លោកអភិបាលក្រុងដែលមិនបានយកចិត្តទុក្ខដាក់និងផលប៉ះពាល់ ដ៍ធ្ងន់ធ្ងរទៅលើភ្ញៀវទាំងអស់នោះផងដែរពិសេសជាងនេះគឺមុខមាត់ ទីក្រុងសៀមរាបទាំងមូលដែលប្រឈមនិងការវាយតំលៃភ្ញៀវទេសចរណ៍ទាំងអស់នោះជាក់ជាមិនខាន។

ក្រោយមានក្លិន ស្អុយនាក់ធ្វើតំណើរឆ្លងកាត់កន្លែងនោះបាននាំគ្នាយកដៃខ្ទប់ច្រមុះ ហើយសំបូរនាក់លក់តាមម៉ូតូរម៉កដែលគេសង្កេតឃើញថា វិចខ្ចប់ច្រើនដូច្នេះសំរាមគឺមានការកើនឡើង ។

ប្រជាពលរដ្ធស្នើសុំឲ្យលោកអភិបាលក្រុងសៀមរាប រាបចំធុងសំរាមបន្ថែមទៀត ជៀសវៀងកុំឲ្យមានសំរាមហៀរចេញមកខាងក្រៅ វាអាក្រក់មើលណាស់ ហើយមានសាយភាយក្លិនទៅលើភ្ញៀវដែលគេមកទស្សនាកំសាន្ត ម្យ៉ាងវិញទៀតសូមឲ្យមានការតុបតែងធុងសំរាមរបស់យើងឲ្យបានស្អាតល្អ ពេលខ្លះយើងតុបតែងស្អាតភ្ញៀវនិងអាចឈរថតជាមួយធុងសំរាមដូចនៅប្រទេសជិតខាងផងដែរ៕