ខេត្តព្រះសីហនុនិងខេត្តគៀងយ៉ាងប្រជុំពិភាក្សារឿងការរុករកអដ្ឋិធាតុកងទព័វៀតណាមដែលស្លាប់ក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុ  កាលពីព្រឹកថ្ងៃទី២២ ខែ  មីនា ឆ្នាំ២០១៧គណ:កម្មការជំនាញខាងរុករកអដ្ឋិធាតុ នៃសាធារណ:សង្គមនិយមវៀតណាម បានជួបប្រជុំជាមួយគណ:អភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋាភិបាលកម្ពុជា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដល់ថ្នាក់ដឹកនាំបក្ស និងទាំងរដ្ឋ រួមទាំងកងកម្លាំងប្រដាប់អាវុធ ក៍ដូចជាប្រជាពលរដ្ឋ វៀតណាម ពិសេសក្រុមគ្រួសារយុទ្ធជន យុទ្ធនារី ជំនាញការ ដែលបានពលីជីវិតនៅកម្ពុជា ក្នុងបុព្វហេតុ បំពេញកាតព្វកិច្ចជាអន្តរជាតិជួយមិត្តក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជាបងប្អូន ក្នុងគ្រោះអាសន្ន ។

ឯកឧត្ត យន្ត មីនអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានកំពុងបង្កើតកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងជាមិត្តជាបងប្អូន ជាមួយរដ្ឋាភិបាលសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដែលជានិច្ចកាល រដ្ឋាភិបាលវៀតណាម តែងតែជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋកម្ពុជា ជាក់ស្តែង ថ្ងៃទី៧មករាឆ្នាំ១៩៧៩កងទ័ពស្មគ្រចិត្តវៀតណាម បានជួយសង្រ្គោះ អាយុជីវិត និងជួយរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍  ហើយសកម្មភាពនេះ ធ្វើអោយប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ចងចាំជានិច្ចមិនអាចបំភ្លេចបាន ចំពោះស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៍ឧត្តុង ឧត្តមនេះ  ។

ហើយឯកឧត្តម យន្ត មីន អភិបាលខេត្តខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ សហប្រតិបត្តការយ៉ាងសកម្មរបស់គណ:កម្មការជំនាញនៃប្រទេសទាំងពីរ ដែលមានសមាសភាពជំនាញ ពាក់ពន័្ធនិងបន្តកិច្ចសហប្រតិបត្តិការបន្តការស្រាវជ្រាវ រុករកនិងផ្តល់ព័ត៌មានតាមរយ:អាជ្ញាធរមូលដ្ឋានក៍ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចភារ:កិច្ច រហូតដល់ជោគជ័យជាស្ថាពរ ៕