VIDEOក្រុមហ៊ុនកូកាកូឡាសាងសង់ប៉មចម្រោះទឹកស្អាតសម្រាប់ទទួលទានជូនសិស្សអនុវិទ្យាល័យស្រះស្រង់ ចំនួន៤២២នាក់ និងប្រជាពលរដ្ឋ៣៤០០នាក់ពិសារ  

0

សៀមរាបៈ ក្រុមហ៊ុនភេសជ្ជៈកូកាកូឡាបានសាងសង់ ប៉មចម្រោះទឹកស្អាត ដែលមានគុណភាពល្អ សម្រាប់ទុកជូនសិស្សានុសិស្ស អនុវិទ្យាល័យស្រះស្រង់ពិសារ  ព្រមទាំងប្រជាពលរដ្ឋ ដើម្បីថែរក្សាសុខភាព ពិសារ ទឹកស្អាតបញ្ជ្រៀសនូវជំងឺផ្សេងៗ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រក្នុងការចំណាយថវិការទិញទឹកពិសារផងដែរ។

ពិធីសម្ពោធន៍អណ្តូង និងប៉មចម្រោះទឹកស្អាត ដែលជាគម្រោងទឹកស្អាតឆ្នាំ២០១៧ សម្រាប់ដាក់ឲ្យប្រើប្រាស់នេះ ត្រូវបានចូលរួមពីតំណាងអង្គការដៃគូរ និងក្រុមហ៊ុនកូកា កូឡា ព្រមទាំងលោកគ្រូ អ្នកគ្រូ លោកយាយ លោកតា និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅ ក្នុងភូមិស្រះស្រង់ ឃុំនគរធំ  ខេត្តសៀមរាប ។

លោក នាយកសាលា ហ៊ុន សែន ស្រះស្រង់ បានឲ្យដឹងថា សិស្សសរុបមានចំនួន ៤២២នាក់ ដោយមានសេចក្តីត្រេតអរ យ៉ាងខ្លាំង ដោយកាលពីមុនសិស្សពុំមានទឹកស្អាតពិសារនោះទេ ធ្វើឲ្យសិស្សមានបញ្ហាសុខភាព និងមានជំងឺរាករូស លោកនាយកបានប្រាប់ឲ្យដឹងថា បទសម្ភាស………..។

ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុនកូកាកូឡា និងសហការជាមួយនឹង Plannet Water ដើម្បីសាងសង់ប៉មទឹកស្អាត ចំនួន៧បន្ថែមទៀត ក្នុងខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ស្ពឺ ដោយចំណាយថវិការ១០ម៉ឺនដុល្លា គឺប្រយោជន៍លើកកម្ពស់ដល់សុខមាលភាព ផ្នែកអប់រំ ផ្នែកសេដ្ឋកិច្ចគ្រួសារ និងឈានទៅកាត់បន្ថយភាពក្រីក្រនៅជនបទ ។

លោកគ្រូ អ្នកគ្រូ ព្រមទាំអសិស្ស និងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុន Plannet Water  ដែលបានសាងសង់ប៉មទឹកស្អាតជូនសិស្ស និងប្រជាពលរដ្ឋ ហើយនឹងប្តេជ្ញាថែរក្សានូវសមិ្នទ្ធិផលទាំងនេះ ឲ្យប្រើប្រាស់បានយូអង្វែង ។

ដោយ  ប៊ុន  រដ្ឋា