VIDEOអង្គការសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ជម្រុញឲ្យសិស្សានុសិស្សលេង ទាញព្រ័ត្រ និងលោតអន្ទាក់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី

0

 

សៀមរាបៈអង្គការ SHAZUKA KEIZI KOYUKAI នៃប្រទេសជប៉ុន និង ក្រុមហ៊ុន VISAL DREAM com.ltdសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានជម្រុញឲ្យ សិស្សានុសិស្ស នៃបឋមសិក្សាសំបួរ ចូលរួមប្រកួតកីឡា ជាលក្ខណៈល្បែងប្រជាប្រិយ លោតអន្ទាក់ និងល្បែងទាញព្រ័ត្រដើម្បីអបអរទទួលសង្ក្រាន្តឆ្នាំថ្មី  ដើម្បីជាការថែរក្សាទំនាមទំលាប់ប្រពៃណីខ្មែរ ដែលមានមកតាំងពីដូនតាមក។

ពិធីលេងល្បែងប្រជាប្រិយ៍នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១៧  ក្នុងគោលបំណង ឲ្យសិស្សានុសិស្សបឋមសិក្សា និងអនុវិទ្យាល័យសំបួរ ចំនួន៥០០នាក់ បានចូលរួមប្រកួតកីឡាប្រភេទទាញ​ព្រ័ត្រ និងលោតអន្ទាក់ ដណ្តើមយកជ័យលាភីសំរាប់សាលានីមួយៗ ក៏ដូចជាការបំផុសនូវការចង់ចាំនូវ ល្បែងប្រជាប្រិយក្នុងសម័យដើម ដើម្បីឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមបន្តការថែរក្សា ដែលពិធីនេះ ត្រូវបានឧបត្ថមរបស់អង្គការ SHAZUKA KEIZI KOYUKAI នៃប្រទេសជប៉ុន និង ក្រុមហ៊ុន VISAL DREAM com.ltd ក្នុងបរិវេណសាលាបឋមសិក្សាសំបូរ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

 

​ល្បែងប្រជាប្រិយខ្មែរ សម័យដើមដូចជាលោតអន្ទាក់ និងល្បែងទាញព្រ័ត្រ ចោលឈូង ស្វាដណ្តើមស្លឹក ឈើនិងល្បែងឯទៀត គឺបានដក់ជាប់ក្នុងការពេញនិយមគ្រប់សម័យកាល ពីសំណាក់ប្រជាពលរដ្ឋ និងក្មេងៗជំនាន់ក្រោយ ម្យ៉ាងទៀតអង្គការជប៉ុន បានរើសយកកីឡាប្រភេទនេះ គឺជាការផ្សារភ្ផាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា តាមរយៈការលេងកីឡានេះ និង  ចង់ឲ្យសិស្សទាំងអស់ខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានា ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គម និងមាន​អនាគតភ្លឺស្វាង ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យកីឡា និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និង គុណធម៌  គឺជាកត្តាគន្លឺះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងផងដែរ           នៅក្នុងការប្រកួតលើកទី១នេះ សំរាប់ជ័យលាភីលេខ១ ទទួលបានថវិកា ៥០ម៉ឺនរៀល លេខ២ទទួលបាន ៤០ម៉ឺនរៀល និងលេង៣ទទួលបាន ៣០ម៉ឺនរៀល ហើយអ្នកដែលមិនបានទទួលជ័យលាភីក៏បានទទួលរង្វាន់លើកទឹកចិត្តផងដែរ៕

ដោយ  ប៊ុន  រដ្ឋា