កោះមួយចំនួននៃដែនសមុទ្រខេត្តកែបនិងគ្រោងអភិវឌ្ឍន៍ជាកន្លែងទេសចរណ៍បន្ថែមទៀត

0

កែប៖ ក្នុងកិច្ចប្រជុំកន្លងមកអាជ្ញាធរខេត្តកែប តែងតែបានលើកឡើងនូវគម្រោងជាច្រើន ទាក់ទិននឹងការស្តាវិស័យទេសចរណ៍ក្នុងតំបន់។ទន្ទឹមនឹងកិច្ចការនានាក្នុងភូមិសាស្ត្រឆ្នេរកែប ក៏មានបណ្តាកោះជាច្រើននៃដែនទឹករបស់ខេត្ត ដែលសុទ្ធសឹងជាមុខព្រួញទេសចរណ៍ដ៏សំខាន់

ផងដែរ ដោយគេសង្ឃឹមដ៏មុតមាំថា ក្នុងពេលយ៉ាងខ្កីខាងមុខ បណ្តាកោះមួយចំនួននឹងក្លាយជាកន្លែងលំហែកម្សាន្តដ៏ស្រស់ត្រកាល។
ដោយផ្អែកលើសក្តានុពលលើវិស័យទេសចរណ៍ដែលចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង នៅព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០១៧ លោកទេព យុទ្ធី អភិបាលរងខេត្តកែបនិងលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តកែប ក្នុងនោះក៏មានផ្នែកស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានធ្វើដំណើរតាមផ្លូវទឹក ដើម្បីត្រួតពិនិត្យស្ថានភាពទូទៅនៅតាមបណ្តាកោះមួយចំនួន សំរាប់សិក្សាក្នុងគោលបំណងអភិរ័ក្សឱ្យក្លាយជាគោលដៅទេសចរណ៍។នៅព្រឹកនេះដែរ អាជ្ញាធរក៏បានបើកកិច្ចប្រជុំមួយ នៅលើកោះអាចម៍សេះក្នុងគោលបំណងសិក្សាស្វែងយល់និង ដើម្បីពិនិត្យរាល់ស្ថានភាពផ្សេងៗរួមនឹងផលប៉ះពាល់មួយចំនួនផងដែរ ហើយកោះដែលបានសិក្សាគម្រោងអភិរ័ក្ស នោះរួមមាន៖ កោះម្ទេស កោះត្បាល់ កោះអាចម៍សេះជាដើមនិងក៏មានបណ្តាកោះជាច្រើនទៀតដែលកំពុងសិក្សាគម្រោង ក្នុងការអភិរ័ក្សជាបន្តបន្ទាប់។ ក្នុងនោះក៏មានការជិះទូកម៉ាសុីនពិនិត្យតាមជុំវិញកោះជាច្រើនពិសេសកោះអាចម៍សេះនិងខាងកើតកោះទន្សាយ ដែលចាត់ទុកជាទីតាំងមួយសំបូរផ្កាថ្ម និងស្មៅសមុទ្រ។ក្រោយពីពិនិត្យស្ថានភាពអាជ្ញាធរ ក៏សុំសេចក្តីសម្រេចពីស្ថាប័នពាក់ព័ន្ធនានា សំរាប់រៀបគម្រោងសិក្សាដ៏ជាក់លាក់ ព្រោះក្នុងកិច្ចប្រជុំក៏បានសន្មត់ជ្រើសយកទីតាំងកោះនិមួយៗដោយមានគម្រោងជាបន្តបន្ទាប់សម្រាប់គ្រប់គ្រងក្នុងការបង្កើតឡើងនូវឧទ្យានទេសចរណ៍បាតសមុទ្រផងដែរ៕