យកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តប្រគល់ជូនក្រុមគ្រួសារសព

0

ស្រុកជុំគីរី កំពត៖ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លាជាមឈូសលើកទី ៣៦ និងអង្កចំនួន ០១បាវ ស្មើនឹង ៥០គីឡូក្រាម របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ សាង អេន ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២០:០០នាទី ដោយជំងឺគ្រប់ខែលើសឈាម ៕