ប្រជាពលរដ្ឋជាង ២០០គ្រួសារ ថ្លែងអំណរគុណដល់រាជរដ្ធាភិបាលដែលបានបញ្ជូនជូនក្រុមគ្រូពេទ្យមកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនពួកគាត់

0

ខេត្តរតនគិរី៖ ប្រជាពលរដ្ធជាង២០០គ្រួសារ នៅក្នុងឃុំ ប៉ាតេ ស្រុកអូរយ៉ាដាវបានសម្តែងនូវការថ្លែងអំណរគុុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័ក្រចិត្តតាមរយះលោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុម ការងារ

ថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី និងលោក ថង សាវុនអភិបាលខេត្តចុះមកពិនិត្យ ព្យាបាលដោយឥតគិតថ្លៃជូនសហគមន៍ពួកគាត់។ការថ្លែងអំណរគុណរបស់ក្រុមអ្នកភូមិខាងលើខណ:ដែលលោកទេសរដ្ធមន្ទ្រី លី ធុជដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យព្យាបាលជាលើកទី២ជូនពួកគាត់នារសៀលថ្ងៃទី២៦ខែមិនាឆ្នាំ ២០១៧ ។
ឯកឧត្តមមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួល ការព្យាបាល នាឳកាសនេះលោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ជូនចំពោះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុង ឃុំខាងលើ ដែលជានិច្ចជាកាល សម្តេច តេជោ តែងតែ គិតគូជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយរួម និងនិយាយដោយឡែកចំពោះ បងប្អូនពុកម៉ែប្រជាពលរដ្ឋ នៅក្នុងឃុំប៉ាតេនេះ ។

ឯកឧត្តម ក៍បានលើកឡើងផងដែរ ពីការរីកចម្រើនរបស់ ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាឳកាសសម្រាប់យើង ធ្វើការ កសាងនិងអភិវឌ្ឍន៍ ប្រទេស ជាតិអោយមានអ្វីៗដូចសព្វថ្ងៃនេះ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និតិកាលទី ៥ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី ៣ ដោយប្រកាន់យកអភិបាលកិច្ចល្អ ជាស្នូល ក្នុងការធ្វើអោយមានកំណើន សេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមក៍បានដាស់ តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះបោះឆ្នោតហើយសូមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អោយបានគ្រប់គ្រប់គ្នានាអំឡុងខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។
ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ធក្នុងឃុំប៉ាតេដែលបានស្នើរសុំមណ្ឌលសុខភាពមួយខ្នង ប្រឡាយទឹកមួយខែ្សនឹងផ្លូវលំ២ខ្សែនោះលោក លី ធុជបានឯកភាពជាគោលការណ៍និងយកសំណូមពរទាំង៣នេះពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដោះស្រាយជូនតាមសំណូមពរ។

សូមបញ្ជាក់ថា ក្នុងដំណើរ ចុះបំពេញបេសកម្ម ក្នុងទឹកដីនៃខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រី លី ធុជ តែងតែបានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តខេត្ត ចុះពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ គ្រប់ក្រុងស្រុកទាំង៩ ក្នុងខេត្តរតនគិរី ៕ដោយ: យក្ខឡោម