VIDEO ពិធីផ្សព្វផ្សាយស្តីពីការពារជំងឺគ្រុនចាញ់ដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំដល់មេបញ្ជាការង នាយ និងពលទាហាន ចំណុះឲ្យ​កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ជំងឺឆ្លង និងវិធីបង្ការ ទប់ស្កាត់​កុំឲ្យកើត​មានជំងឺគ្រុនចាញ់ដល់កងកម្លាំង យោធិន ដែលមានការអញ្ជើញចូលរួមពី ក្រុមសុខាភិបាលយោធភូមិភាគទី៤ ។

ពិធីផ្សព្វផ្សាយការពារទប់ស្កាត់ ការរាតត្បាតជំងឺគ្រុនចាញ់ ត្រូវបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ធំ ដោយបានយោធិនចូលរួមជាង១០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ នៅសាលប្រជុំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ជាអធិបតីភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងនូវការគោរពដឹងគុណ ពីឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ ដែលមានសកម្មភាព បង្ហាញពីការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះយោធិន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបញ្ជូនក្រុមសុខាភិបាល មកផ្សព្វផ្សាយពីវិធីទប់ស្កាត់ការពារជំងឺគ្រុនចាញ់  និងវីធីរក្សាព្យាបាល ក្រោយពីកើតជំងឺគ្រុនចាញ់ហើយ និងសូមផ្តាំផ្ញើរដល់យោធិនទាំងអស់ យកចិត្តទុកដាក់ ស្តាប់ខ្លឹមសារមេរៀនដើម្បី យកទៅផ្សព្វផ្សាយដល់អង្គភាពរបស់ខ្លួន និងសាច់ញាត់ បងប្អូនបន្តទៀត។

បើតាមការស្រាវជ្រាវនិងវាយតំម្លៃអង្គការពិភពលោក មេរោគគ្រុនចាញ់មាននៅរាយប៉ាយនៅលើពិភពលោក វាបាន​ឆក់យកអាយុជីវិតមនុស្សអស់ជាច្រើនលាននាក់ ហើយមនុស្សមួយចំនួនក៏ត្រូវសុខភាពទ្រុឌទ្រោម បន្ទាប់ពីគ្រុនចាញ់បាន យាយី ជាពិសេសអ្នកដែលទទួលនូវជំងឺគ្រុនចាញ់នេះ គឺអ្នករស់នៅតំបន់ព្រៃភ្នំ និងអ្នកប្រកបមុខរបរនៅតំបន់ព្រៃ ដែលជាកន្លែងសំបូរប្រភពមូសដែកគោលញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់  ដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្ន ដើម្បីសុខភាពយើង គ្រួសារយើង និងសហគមន៍ ប្រទេសយើង ស្របតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងក្នុងពិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់  ក្រោមប្រធានបទ ( បញ្ចប់ជម្ងឺគ្រុនចាញ់ អភិវឌ្ឍន៍សហគមន៍ ) ក្នុងគោលបំណងជម្រុញបំផុសការយល់ដឹងស៊ីជម្រៅ ស្នើឲ្យក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ សម្បុរសជន និងប្រជាពលរដ្ឋ  រួមចំនែកនូវចំនេះដឹងផ្សព្វផ្សាយ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ។

ដោយ  ប៊ុន  រដ្ឋា