ប្រជាពលរដ្ឋជិត៥ម៉ឺននាក់មកកំសាន្តតាមរមណីដ្ឋាននៃពិធីបុណ្យចូលឆ្នាំថ្មី

0

កែបៈ   ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជិត៥ម៉ឺននាក់  បានមកស្នាក់នៅតាមភោជនីដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ ដើម្បីដើរលំហែរកាយ កំសាន្តសប្បាយ នៅតាមតំបន់រមណីដ្ឋានជាច្រើនកន្លែង នាឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយះពេល៣ថ្ងៃ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃ១៤មេសា ដល់ថ្ងៃ១៦មេសាឆ្នាំ ២០១៧។

ក្រុមអជីវករ លក់ដូរនៅតាមរមណីយដ្ឋាននិងតាមមាត់សមុទ្រទាំងនោះ បានសម្តែងក្តីរីករាយ គ្រាដែលពួកគេទទួលបានប្រាក់ចំណូលខ្ពស់ ពីវិស័យទេសចរណ៍នោះបើយោង តាម របាយកាណ៍ របស់មន្ទីរទេសចរណ៍ខេត្ត កំពតនិងខេត្ត កែប បានអះអាងថា អ្នកចូលមកកំសាន្តនៅខេត្ត ឆ្នាំនេះ មានការកើនឡើង ជាងឆ្នាំមុន។

តំណាងសហគមន៍ទេសចរណ៍​​ បានរៀបរាប់ឲ្យដឹងថា នៅក្នុង ឪកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានផ្តើមឡើង ពីថ្ងៃ១៤មេសា ដល់ថ្ងៃ១៦មេសា២០១៧នោះ ភ្ញៀវបានសម្រុកមកកំសាន្តនៅ សហគមន៍ទេសចរណ៍នេះ មានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់។

អ្នកគ្រប់គ្រងរមណីដ្ឋាន បានសម្តែងការសប្បាយចិត្តយ៉ាងពន់ពេក ដោយសារមានភ្ញៀវទេសចរណ៍  នៅតាមរមណីយដ្ឋាន របស់លោកបានច្រើនជាងឆ្នាំមុនលោកបានអំពាវនាវដល់ ប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្តរមណីដ្ឋាននិងតំបន់ឆ្នេរ​ សមុទ្រ។ ដោយលោកបានអះអាងថា នឹងធានាសុវត្ថិភាព ជូនអ្នកទេសចរណ៍ មិនឲ្យមានការព្រួយបារម្ភណ៍ឡើយ ព្រោះរមណីដ្ឋាននេះ មានលក់ម្ហូបអាហារជាច្រេីនមុខ តែតំលៃអាចឡើង​តាមរដូវបុណ្យទាន។

ភ្ញៀវទេសចរណ៍នាំគ្នានិយាយថា ក្នុងឆ្នាំនេះ ម្ហូបអាហារ មានការឡីេងថ្លៃ គឺកប់ពពក ដោយមន្ទីរពាណិដ្ឋកម្ម ពុំមានលទ្ធភា គ្រប់គ្រង ទើបបានធ្វើឲ្យតំលៃឡើងជាងឆ្នាំមុន និងបានដាក់កម្លាំងការពារសន្តិសុខជូនភ្ញៀវមិនឲ្យមានការព្រួយបារម្ភ នោះទេអ្នកទេសចរណ៍ជាតិ បានអះអាងថា ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៧នេះ មានការសប្បាយជាងឆ្នាំមុន ហេីយលោកបានលើក ហេតុផលថា ដោយ សារប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋចេះគោរព ស្រឡាញ់គ្នា និងអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺប្រជាពលរដ្ឋភាគច្រើន មានការ យល់ដឹងពីច្បាប់ចរាចរណ៍ ហើយក៏ រួមគ្នាគោរពច្បាប់បានរួចផុតពីសោកនាដ្ឋកម្ម ក្នុងការធ្វើដំណើរ។

សហគមន៍ និងរមណីដ្ឋានអេកូទេស ចរណ៍និមួយៗ ពុំមានកើតឡើងនូវអំពើចោរកម្ម ដូចជា ចោរលួចចោរឆក់និងអំពើហឹង្សាជាដើមនោះពុំមានកើតចេញពីក្រុមក្មេងទំនើងនោះទេ ដោយសារមានការ ដាក់កម្លាំងសមត្តកិច្ច ជាច្រើន រឹតបង្តឹង ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ បានយ៉ាងល្អប្រសើរ៕