លោក អ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចាប់រថយន្តដឹកឈើគ្រញូងរបស់ចែម៉ាយស្រុកអន្លង់វែង

0

ខេត្តកំពង់ធំៈ បទល្មើសដឹកជញ្ជូនឈើគ្រញូង បានកក្រើកសារជាថ្មី ឆ្លងកាត់ខេត្តកំពង់ធំ ដោយសារមានភ្លើងខៀវមួយ ចំនួន ឆ្លៀតឳកាសទទួលលាភស្ការៈពីឈ្មួញ ក៏ដូចជាការបណ្តែតបណ្តោយពីសំណាក់សមត្ថកិច្ចជំនាញ បានធ្វើឲ្យ សកម្មភាពដឹកជញ្ជូនដឹកជាហូរហែរ ជាពិសេស រថយន្តដឹកបទល្មើសរបស់លោក

 តឿ និង ចែ ម៉ាយ ដែលជាធ្វើសកម្មភាពដឹកជញ្ជូនស្ទើរតែជារាងរាល់យប់ ហើយក៏ពុំមានសមត្ថកិច្ចណាបង្រ្កាបបានឡើយ តែទីបំផុតរថយន្តរបស់ ចែម៉ាយ ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ច ក្រោមការបញ្ជាផ្ទាល់របស់លោក ព្រះរាជអាជ្ញា ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលបានពីព័ត៌មាន សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏បានដាក់កម្លាំងឃ្លាំមើលរថយន្តមុខសញ្ញា រថយន្តដែលបានដឹកជញ្ជូនបទល្មើសឈើគ្រញូងឆ្លងកាត់ ខេត្តកំពង់ធំ ជាច្រើនថ្ងៃមកហើយ លុះដល់យប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៧ រថយន្តមុខសញ្ញារបស់ថៅកែគ្រញូង ស្រុកអន្លង់វែងបានមកដល់ខេត្តកំពង់ធំ ។

លោក អ៊ិត សុធា បានបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេញចាប់ថយន្តយ៉ាងប្រផាត់ប្រភីង ពីខេត្តកំពង់ធំ តែចាប់អត់បាន លោកក៏បានបញ្ជាឲ្យកងរាជអាវុធហត្ថស្រុកបារាយណ៍ ដាក់កម្លាំងស្ទាក់ចាប់ តែរថយន្តដឹកឈើគ្រញូងដឹងថា មានសមត្ថកិច្ចកាក់ខាងមុខ ក៏បានចតរថយន្ត ហើយចុះរត់ចោលរថយន្តបាត់ ទើសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបារាយណ៍ចាប់បាន រថយន្តបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-4011 ពណ៌ខ្មៅ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វេលាម៉ោង ៩,៤៥នាទី ដែលដឹកឈើគ្រញូងពេញទាល់ដំបូល ក្រោយពីចាប់បានក៏បាននាំយករថយន្ត នឹងវត្ថុតាង មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម រងចាំវាស់វែង ចំនែកឈើគ្រញូងទាំងអស់នៅមិនទាន់ដឹងចំនួននៅឡើយទេ ដោយសារតែសមត្ថកិច្ចមេព្រៃកំពុងជាប់ភារកិច្ច ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ថៅកែឈើគ្រញូង ត្រូវបានគេសង្ស័យថា ជារបស់លោក ស្រី ឃ្វៀង ធីម៉ាយ ហៅ ម៉ាយ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លែង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ដែលជាឈ្មួញដឹកឈើគ្រញូងយ៉ាងសកម្ម ឆ្លងកាត់ខេត្តសៀមរាប កំពង់ធំ ដោយមានអ្នករត់ការផ្លូវឈ្មោះ យឹម ភ័ណ្ឌ និង ឈ្មោះ សារឿន រស់នៅបញ្ញាជី តែថ្ងៃនេះអស់រិទ្ធទើបជាប់អន្ទាក់សមត្ថកិច្ច ។
តាមប្រភពព័ត៌មានបានបន្តថា លោក ស្រី ឃ្វៀង ធីម៉ាយ ជាឈ្មួញឈើគ្រញូងដ៏ល្បីឈ្មោះ ពោពេញទៅដោយអំណាចបានមកបទល្មើស ដោយពុំមាននណាម្នាក់ ហ៊ានប៉ះពាល់នៅស្រុកអន្លង់វែង ដោយសារតែគេដឹងថា មានអ្នកតូច អ្នកធំ ឃុបឃិតប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ គ្រញូង កក្រើកដីតែពុំត្រូវបានបង្រ្កាបនោះឡើយ សូម្បីតែមេព្រៃ សមត្ថកិច្ចក៏ត្រូវបានគេសង្ស័យថា ប្រហែលជាត្រូវថ្នាំ សណ្តំអស់ហើយទើបការដឹកជញ្ជូនបានដោយរលូនជាប្រចាំ ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចខេត្តកំពង់ធំ។