អ្នកលក់ឆ្នោះត្រូវមានទោសឯអ្នកចាក់ត្រូវបានដោះលេង

0

ខេត្តសៀមរាប៖ កម្លាំងការិយាល័ព្រហ្មទណ្ឌកំរិតស្រាល សហការណ៍ ជាមួយកម្លាំង នគរ​ បាលនៃអធិការដ្ឋានក្រុងសៀមរាប និង ប៉ុស្តិនគរបាលសង្កាត់គោកចក បាន ចុះបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)រហូតឃាត់ខ្លួនបានស្ត្រី២នាក់ ក្នុងនោះម្នាក់ជាមេឆ្នោតនិងម្នាក់ទៀតជាអ្នកចាក់ឆ្នោត រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ។
ហេតុការចុះប្រតិបត្តិឃាត់ខ្លួនមេឆ្នោត២នាក់នោះបានធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៣ខែមីថុនាឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំង​សេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ​ ហង្ស សូផាត ភីរម្យ ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនគរបាលខេត្តបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧នេះថា ដោយអនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរ​ បាលខេត្ត និង ដើម្បីអនុវត្តនូវគោល នយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាព ។ ​លោកបានបន្តថា ស្ត្រី ជនសង្ស័យទាំង២នាក់នោះ​មាន៖ ទី១/ឈ្មោៈ យឹម វ៉ន ភេទស្រីអាយុ ៥៧ ឆ្នាំ (ជាអ្នកលក់ឆ្នោត)ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប និង ទី២/ឈ្មោះ ពេជ្រ ទេវី ភេទស្រីអាយុ២៧ឆ្នាំ(ជាអ្នកចាក់ឆ្នោត)ស្នាក់នៅភូមិត្រពាំងសេៈ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប។
​ក្រោយពេលឃាត់​ខ្លួនកម្លាំងជំនាញ​បានដកហូតវត្ថុតាងរួមមាន៖សៀវភៅសម្រាប់កត់កន្ទុយលេខ ចំនួន២ក្បាល និង កាស្យូ ១ និង លុយមួយចំនួនធំ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានបញ្ជូនស្រ្ដីលក់ឆ្នោត ទៅតុលាការចំណាត់ការតាមនីតិវិធីច្បាប់។ចំណែក ស្ត្រី ម្នាក់ទៀត ជាអ្នកចូលចាក់ ត្រូវកម្លាំងជំនាញ បានធ្វើការអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ៕នុន រិទ្ធី