ខឹងប្តីមិនរកស៊ីចិញ្ចឹមសម្លាប់កូនស្រីខ្លួនឯងអាយុ២០ថ្ងៃ ចោល

0

ខេត្តសៀមរាប  ៖ ស្រ្ដីគិតខ្លីម្នាក់សំលាប់ទារិកា​ដែលមាន​អាយុ​ទើបតែ​២០​ថ្ងៃ ជាកូនបង្កើត​ខ្លួនឯង​បំ​ប៉ៅ​ដោះ រួច​ផ្អឹប​ឲ្យ​ថប់ដង្ហើម​ស្លាប់ ព្រោះតែ​រឿង​ខឹង​នឹង​ប្តី​របស់ខ្លួន គិតតែដើរចោល មិនគិតរកស៊ីចិញ្ចឹម។ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប។​
តាម​ប្រ ភពពត័មានពីសមត្ថកិច្ច​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលដំណឹង​ពី​ករណី​ស្លាប់ កម្លាំង​ជំនាញ​ស្រុក​សហការ​ផែន​យុ​ត្តិ​ធ៌​ម​និង​គ្រូពេទ្យ បានពិនិត្យ​សាកសព ហើយ​គ្រូពេទ្យ សន្និដ្ឋានថា ទារិការ​ស្លាប់​ដោយសារ​ស្ទះផ្លូវ​ដង្ហើម ហើយ​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ដែលជា​ម្តាយ​បាន​ជិះ​ម៉ូតូ​ទៅ​ស្រុកកំណើត​របស់ខ្លួន​នៅ​ភូមិ​ប្រាសាទ​ចា​រ្យ ឃុំ​ដូន​កែវ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​យកមក​អធិការនគរបាល​ស្រុក​ពួក ដើម្បី​ស្រាវជ្រាវ។
នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យឈ្មោះ សែម រ៉ា​ន អាយុ​១៨​ឆ្នាំ ដែលជា​ម្តាយ​ទា​រិ​កាសារភាពថា គេ​ពិតជា​បាន​សម្លាប់​កូន​ខ្លួនឯង​មែន នៅពេល​កូន​កំពុង​បៅដោះ ដោយបាន​រុញ​ក្បាល​កូន​ផ្អឹប​នឹង​ដោះ​របស់ខ្លួន រហូតដល់​ថប់ដង្ហើម​ស្លាប់ ព្រោះតែ​ខឹង​នឹង​ប្ដី​របស់ខ្លួនមិនរកស៊ីចិញ្ចឹម៕