រថយន្ត​បិទ​Logo​ទឹក​ដោះគោស្រស់​ លួច​ដឹក​ឈើ​ ត្រូវ​សមត្ថកិច្ច​ ខេត្ត​ត្បូងឃ្មុំ​បង្ក្រាប​

0

ត្បូងឃ្មុំៈ  នៅវេលាម៉ោង ៤ ទៀបភ្លីថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៧ កំលាំងជំនាញប្រឆាំងបទស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំក្រោមការដាក់បញ្ជារពីលោកឧត្តមសេនីយ៍ទោ ប៉ែន រត្ន ស្នងការនគបាលខេត្ត និងលោក ឧត្តមសេនីយ៍ត្រី​ ហុង ណាក់ ស្នងការងទទួលផែនប្រឆាំងបទល្មេីស​ ចាត់តាំង​ឲ្យ​លោកវរះសេនីយ៍ត្រី ហ៊ួត ធីម នាយផ្នែក បានដឹកនាំ​កម្លាំង​ចុះ​ឃាត់រថយន្ត១​គ្រៀង​ ចំណុះ​២,៥តោន​ ម៉ាក់ មីស៊ុយប៊ីសុី​ (MITSUBISHI)​ ​ពណ៍ស គ្មានផ្លាកលេខ មានបិទLogo ទឹកដោះគោស្រស់ Vinam​ ដោយ​សមត្ថកិច្ច​បាន​រកឃេីញ​ ប្រភេទឈេឺព្រះរាជកុលខុសច្បាប់ ចំនួន១៧ដុំ ហើយ​ក៏​សម្រេច​ឃាត់​រថយន្ត​ខាង​លើ​តែម្ដង​។បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់ជូនខាងរដ្ឋបាលព្រៃឈេឺ​ ដើម្បី​ចាត់ការ​បន្ត​តាមនីតិវិធី​ច្បាប់​ ៕