ម្តាយនិងកូនក្នុងផ្ទៃបានស្លាប់យ៉ាងអាណោចអាធ័មខណៈពេលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ

0

កំពង់ធំ៖គួរអោយអនិច្ចារ្យសង្ខាម្តាយនិងកូនក្នុងផ្ទៃ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែល ជនរងគ្រោះគ្រប់ខែទៅដេកសម្រាលកូននៅក្នុងពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានបង្ករឲ្យ​មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលបានចោទថាមន្ទីរពេទ្យបង្អែកស្រុកស្ទោង ពុំមានការយកចិត្ត​ទុកដាក់ ទុកអ្នកជម្ងឺចោលបណ្តោលឲ្យអស់កម្លាំងហើយបានស្លាប់ក្នុងមន្ទីរពេទ្យ។

ជនរងគ្រោះ ជាស្ត្រីវ័យជាង៣០ឆ្នាំ ត្រូវបានស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ ត្រូវបាន លោកវរៈសេនីយ៍ យ៉ង សំ អធិការស្រុកស្ទោង បានបញ្ជាក់ថាស្រ្ដីរងគ្រោះដែលស្លាប់  ឈ្មោះ លឹម ប៉ូលីន  អាយុ ៣៥ ឆ្នាំ  និង ប្ដីឈ្មោះ អ៊ឹង សៀង ហេង អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងអល្ល័ង្គការនៅផ្សារស្ទោង  រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានកូន២នាក់ក្នុងបន្ទុក   កូននេះជាកូន ទី៣ ដែលបានស្លាប់  ។

មុនពេលកើតហេតុ ជនរងគ្រោះបានមកសម្រាកព្យាបាល ដើម្បីសម្រាលកូន និងបានចូលពេទ្យ នៅម៉ោង  ៧និង៣០នាទីព្រឹក  រហូតដល់ម៉ោង ៧និង១៥នាទី ប្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ជនរងគ្រោះ (បានស្លាប់  ) លុះដល់ព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ ២០១៧ សាច់ញាតិបានដឹកសាកសពមកតំកល់ធ្វើផ្ទះ ដើម្បីធ្វើបុណ្យស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក គ្រូពេទ្យ ស៊ុន សារាក់ ប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្ទោងបានអោយដឹង នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧ ថា ជនរងគ្រោះមកពេទ្យយឺតពេលនិង ហួសកំណត់ថ្ងៃកើតរហូត៥ថ្ងៃ( ៩ខែនិង១០ថ្ងៃ) ទើបជនរងគ្រោះមកពេទ្យ ហើយបានបែកទឹកភ្លោះមុនចូលពេទ្យ ធ្វើអោយជ្រាប់ចូលក្នុងសសៃរឈាម  ក្នុងពេលជួយសង្រ្គោះមានគ្នារហូត៥នាក់ រួមទាំងសាច់ញាតិជន២នាក់ទៀតជួយសង្រ្គោះប៉ុន្ដែរជួយមិនបាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញព្រមទាំងគ្រូពេទ្យ បានធ្វើកុស្យលវិច្ច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះបែកទឹកភ្លោះជ្រាប់ចូលក្នុងសសៃរឈាម ស្លាប់  និងដោយសារ ជនរងគ្រោះដល់ថ្ងៃកើតហើយមិនព្រមមកពេទ្យ លើសរហូតដល់ទៅ៥ថ្ងៃ  តែទោះយ៉ាងណាក៏ដោយយើងរងចាំមើលក្រោយពេលបុណ្យសពរួច៕ក្នុងនោះក៏មានការមិនពេញចិត្តចំពោះមន្ទីរពេទ្យបង្អែកស្រុកស្ទោង ពីសំណាក់ប្រជាពល​រដ្ឋថា បណ្តាលមកពីគ្រូពេទ្យពុំមានការយកចិត្តទុកដាក់ ទើបបណ្តាលជនរងគ្រោះដាច់ខ្យល់ស្លាប់ ។

ដោយ  ប៊ុន  រដ្ឋា