កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកជុំគីរី ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

0

(ខេត្តកំពត) : នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៣០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកជុំគីរី ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិស្នាយអញ្ចិត ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ និងដកហូតថ្នាំញៀនបានចំនួន ០៥ កញ្ចប់ (ធំ ០១ កញ្ចប់ និងតូច ០៤កញ្ចប់) ។ ១.ឈ្មោះ យាន់ ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ ២.ឈ្មោះ គួន ចាន់ណា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិកណ្តាល ឃុំជម្ពូរវន្ត ស្រុុកជុំគីរី ។ លុះដល់ម៉ោង ១៧:០០ នាទី ថ្ងៃដដែល បានបន្តទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគីរី ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ និងដកហូតថ្នាំញៀនបានចំនួន ០៥ កញ្ចប់ (ធំ ០៤ កញ្ចប់ និងតូច ០១ កញ្ចប់) បន្ថែមទៀត ។ ១.ឈ្មោះ សំ ដារី (ហៅអឹក) ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជ៉ំគីរី ២.ឈ្មោះ ឆាន រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជ៉ំគីរី ៣.ឈ្មោះ យ៉ាវ សៀវម៉ី ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិស្នាយអញ្ចិត ឃុំស្នាយអញ្ចិត ស្រុកជ៉ំគីរី ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕