ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទចុះសួរសុខទុក្ខកងទ័ពដែលបានរងគ្រោះដោយសារគ្រាប់មីនក្នុងពេលចេញល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ!

0

សួនលីណាៈ     ព្រះវិហារ៖  នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ តំណាងដ៍ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការសប្បុរសជនមានគ្រឿងឧបភោគបរិភោគ ទៅជួយឧបត្ថម្ភដល់ លោកអនុសេនីយ៍ទោ អេង ហាក់ មេបញ្ជាការ (ខ) វេសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងសម្រាក់ព្យាបាលជំងឺ នៅក្នុងមន្ទីពេទ្យសម្តេចតេជោហ៊ុនសែនស្រអែមស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារជាន់មីនផ្ទុះរងរបួសធ្ងន់ ជើងខាងឆ្វេង ក្នុងគ្រាដើរល្បាតនៅភូមិសាស្ត្រភ្នំ៣៩៨ កម្ពុជា.ថៃ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ។
នៅក្នុងឳកាស់នាំយកថវិការរួមទាំងគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់ដៃនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ តំណាងខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើរនិងការសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពី តែងតែគិតគូរពីសុខនិងទុក្ខ ដល់កងទ័ពព្រមទាំងអតីតយុទ្ធជនជាប់ជាប្រចាំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានមានប្រសាស្ត្របញ្ជាក់ថា អំណោយដែលយកមកជួយឧបត្ថម្ភទាំងនេះ គឺបានមកពីសប្បុរសជន ក្នុងនោះរួមមាន៖ ថវិការនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីមចំនួន១លានរៀល នាយឧត្តមសេនីយ៍ ជា តារា ចំនួន៣០០$ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចំនួន១លានរៀល លោកជំទាវ គឹម ចាន់ឌីគន់គីម ចំនួន១លានរៀល ឯកឧត្តម ឡាញ់ កៅ ចំនួន១០០$ ឯកឧត្តម មែក មុន្នី ចំនួន១០០$ ឯកឧត្តម ស៊ុរន សារឿន ចំនួន២០០$ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ចំនួន១០០$ ឯកឧត្តម ចៅ យុទ្ធបុត្រ ចំនួន១លានរៀល ឯកឧត្តម នៃ គុណ ចំនួន២០០$ ឯកឧត្តម លី ស៊ុន ថវិការ១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕

សួនលីណា