សាខាកាំកុងត្រូវខេត្តកំពង់ធំ នាំយករថយន្តពិសោធន៍បន្លែផ្លែឈើត្រីសាច់ក្នុងផ្សារកំពង់ធំ

0

កំពង់ធំៈ សាខាកាំកុងត្រូវខេត្តកំពង់ធំ មានការយកចិត្តទុកដាក់ មកលើបញ្ហាសុខភាព ប្រជាពលរដ្ឋ ដែល​បានដឹកនាំដោយ លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ ដោយបាននាំយករថយន្ត មន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យទំនិញ មានត្រី សាច់ បន្លែ ផ្លែឈើ ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៧។

សកម្មភាពនៃការចុះពិនិត្យ គឺត្រូវបានធ្វើឡើងនៅក្នុងបរិវេណផ្សាត្រីនៃផ្សារកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សមត្ថកិច្ចជំនាញកាំកុងត្រូវ បានពិនិត្យទៅលើទំនិញមុខទំនិញ ក្នុងនោះគឺ បានផ្តោតលើបន្លែ ត្រី សាច់ ស្ពៃជ្រក់ ដែលជាប្រភេទទំនិញ នាំចូលយកមកពីប្រទេសជិតខាង ក្នុងកិច្ចសហការប្រតិបត្តិការនេះ ក្រោយពីបានធ្វើការពិសោធន៍ផ្ទាល់ ក៏បានរកឃើញទំនិញចំនួន ៣មុខ ក្នុងចំណោម៤០មុខ  ដែលបានរកឃើញសាធាតុគេមី ដែលជាសារធាតុអន្តរាយ សម្រាប់សុខភាព និងត្រូវ​បានហាមឃាត់មិនអោយប្រើប្រាស់ ក្នុងនោះមាន ផ្កាគូឆាយ ស្លឹកកូឆាយ និងស្ពៃជ្រក់ មានសារធាតុ Acid ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ក្រោយពីបានពិនិត្យឃើញថា នៅក្នុងបន្លែ និងជ្រក់ស្ពៃ មានសារធាតុ ដែលត្រូវបានហាមឃាត់ ប្រើប្រាស់គឺត្រូវបានដកហូត យកមករក្សាទុក ដើម្បី​កំទេចចោល ក្នុងនោះលោក លៀង សុភា បានផ្តាំផ្ញើរដល់ក្រុមអជីវករទាំងអស់ ដែលកំពុងតែលក់ ទំនិញ នៅក្នុងផ្សារ សូមយកតែទំនិញណាមានគុណភាព គ្មានសារធាតុគេមី សម្រាប់លក់ជូនអ្នកបរិភោគ និង​សូម បងប្អូនអជីវករ រួមទាំងអ្នកបរិភោគ ចូលរួមទប់ស្កាត់ទាំងអស់គ្នា ។

ប្រជាពលរដ្ឋបានអបអរស្វាគមន៍  ចំពោះចំណាត់ការរបស់លោក លៀង សុភា ប្រធានសាខាកំាកុងត្រូល ខេត្តកំពង់ធំ ដែលបានធ្វើសកម្មភាពចុះពិនិត្យជាប្រចាំ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកទិញយកមក បរិភោគមានភាពកក់ក្តៅ ដោយសារតែកន្លងមកនេះមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់មកលើ សុខភាពជាច្រើន ក្នុងក៏បានសំនូមពរឲ្យកាំកុងត្រូវ រឹតបន្តឹងនិងចាត់វិធានការឲ្យក្តៅ ដើម្បីទប់ស្កាត់ការ នាំចូលទំនិញខូចគុណភាព និងទំនិញមានសារធាតុគេមីឡាយឡំ ជាពិសេសទំនិញដែលដឹកយកមក ពីប្រទេសថៃ ប្រទេសវៀតណាម នៅពេលយប់ ពេលនោះទំនិញមួយចំនួនគឺមានគុណមិនល្អ លុះចែក ចាយបែងចែកតាមផ្សារជាច្រើនកន្លែង បើសមត្ថកិច្ចជំនាញមានលទ្ធភាពទប់ស្កាត់ដែលកំពុងតែ​ចរាចរណ៍ដឹកចូលមក គឺជាការប្រសើរ ដើម្បីទប់ស្កាត់មុនពេលចែកចាយ។

ដោយ  ប៊ុន  រដ្ឋា