ស្ត្រីម្នាក់បានសម្រាលកូននៅលើទូក ខណ:កំពុងដឹកបញ្ជូនមកមន្ទីរពេទ្យ

0

ខេត្តកោះកុង: ស្ត្រីម្នាក់បានសម្រាលកូននៅលើទូក នៅវេលាម៉ោង៥និង៤០នាទី នាថ្ងៃទី ១០ខែ សីហា ឆ្នាំ២០១៧ ខណ:ដែលកំពុងដឹកបញ្ជូនមកមន្ទីរ

ក្រុមការងារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកោះកុងបានអោយដឹងថា មានស្ត្រីសម្រាលកូននៅលើ ទូក ហើយក្រុមគ្រូពេទ្យក៏បានចុះទៅជួយសង្គ្រោះ ក្រោយពីបានជួយសង្គ្រោះស្ត្រីដែលសម្រាលកូន នៅលើទូករួច ក្រុមគ្រូពេទ្យបានបញ្ជូនស្រ្តីខាង លើមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ត។

ក្រុមគ្រូពេទ្យបានអោយដឹងទៀតថា ស្ត្រីខាងលើ មានឈ្មោះ រស់ សុឃីម មានទីលំនៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមការរៀបរាប់ពីប្ដីរបស់ស្ត្រីបានអោយដឹងថា គាត់ មានមុខរបរនេសាទ មានកូន៤នាក់ នេះជាកូនទី៤។
នាថ្ងៃនោះផងដែរ លោកហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា បានដឹកនាំមន្ត្រីក្រោមឱវាត បាននាំអំ ណោយលោកជំទាវ អភិបាល នៃគណអភិបាលខេត្ត មកជូនដល់ស្ត្រី ដែលសម្រាលកូននៅលើទូក ចំនួន ៤០មឺនរៀល ទឹកសុទ្ធចំនួន៣កេះនិងសម្ភ:ប្រើ ប្រាស់សម្រាប់ទារក មួយចំនួនផងដែរ ។ ក្នុងនោះ លោកហាក់ ឡេង បានចំណា យថវិការផ្ទាល់ខ្លួន ចំនួន១០មឺនរៀល និងទឹកសុទ្ធចំនួន២កេះផងដែរ ជូនដល់ស្ត្រីសម្រាលកូនម្នាក់ទៀ ត ដែលកំព្រាឪពុ កម្ដាយ និងប្ដី ៕ដោយ អួង វឹង