សិក្ខាសាលាអប់រំ​សុខភាពស្តីពី​ការ​ការពារ​ជំងឺ​គ្រុន​ចាញ់នៅ​ផ្នែក​សឹក​រង​ប្រាសាទសំបូរ

0

កំពង់ធំៈ បញ្ហាសុខភាពគឺត្រូវបានយកចិត្តទុកដាក់បំផុត ដូចជារដូវភ្លៀងធ្លាក់នេះជាដើម ជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុមឈាម អាចនឹងកើតឡើង បើកាលណាមយើខ្វះការប្រុងប្រយ័ត្ន បើកាលណាយើងមានសុខ​ភាព ល្អអ្វីៗវានឹងប្រសើឡើង ប្រសាសន៍នេះត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំជាអធិបតីថ្លែងក្នុងក្នុងពិធីបើវគ្គបណ្តុះបណ្តាលអប់រំសុខភាពដល់កងកម្លាំង នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧។

ពិធីបើវគ្គរៀនសូត្រ វិធី​អប់រំ​សុខភាពស្តីពី​ការ​ការពារ​ជំងឺ​គ្រុន​ចាញ់ ត្រូវបានធ្វើឡើង នៅផ្នែក​សឹករងស្រុក​ប្រាសាទ​សំបូរ  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​​ បានដំណើរការបើកវគ្គរៀនសូត្រស្តីពីជម្ងឺគ្រុនចាញ់​ ដោយ​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និងមានការសម្របសម្រួលពីលោកគ្រូឯកទេស​តំណាង​ឲ្យ​សុខាភិបាល​យោធភូមិភាគ​ទី​៤​ និង​ គ្រូ​សម្របសម្រួល​ នៅតំបន់សឹក​រង​កំពង់​ធំ​ និង​ព្រះ​វិហារ​ ។​

ក្នុងវគ្គសិក្សារៀនសូត្រ អប់រំសុខភាព ដើម្បីការពារ និងបង្កាជម្ងឺគ្រុនចាញ់នេះ មានការចូលរួមពីសំណាក់ ​ផ្នែក​សឹករង​ប្រាសាទសំបូរ​ សណ្តាន់​ នឹង​ផ្នែក​សឹក​រង​ប្រាសាទបល្ល័ង្គ​ ព្រមទាំង​គ្រួសារ​យោធិន​ សារុបចំនួន​ ៧៥​ នាក់​ ​ នៅក្នុងពិធីបើក​វគ្គ​រៀន​សូត្រនេះ ក្រុមការងារបាន បាន​ចែក​មុងជ្រលក់ថ្នាំ​ជូន​សមាជិក​គ្រប់​ៗរូបផងដែរ​ 

នៅក្នុងឳកាសនៃពិធីសំណេះសំណាល ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរឲ្យសិក្ខាមទាំងអស់យក​ចិត្តទុក​ដាក់ស្តាប់ការណែនាំ និងរបៀបនៃការការពារ ទប់ស្កាត់ការរាតល្បាតជម្ងឺពីសត្វមូស ដល់មនុស្ស ហើយ​នឹងនាំយកចំណេះដឹងទាំងនេះទៅ ផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ និងអង្គភាពរបស់ខ្លួន ដើម្បីបញ្ជ្រៀឲ្យផុតពីជម្ងឺគ្រុនចាញ់។

ដោយ  ប៊ុន  រដ្ឋា​