ស្ថានភាពសុខភាពគោក្របីនៅបន្ទាយមានជ័យអត់ទាន់បញ្ហា,កើនបរិមាណនិងគុណភាព

0

ឃិន គន្ធា:
បន្ទាយមានជ័យ : ពួកមន្ត្រីជំនាញបសុព្យាបាល មន្ត្រីអាជ្ញាធរដែនដីនិងកសិករម្ចាស់ស្ថានភាពសុខភាពគោក្របីនៅបន្ទាយមានជ័យអត់ទាន់បញ្ហាជម្ងឺដង្កាត់អ្វីនៅឡើង ហើយកើនបរិមាណនិងគុណតម្លៃផង។
ក្រោមការរៀបចំការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យនិង​ ឧបត្ថម្ភដោយវ៉ាក់សាំងសហភាពអឺុបរប្រចាំកម្ពុជា បានដំណើរការចាក់វា៉ក់សាំងការពារបង្ការជម្ងឺសារទឹក​ នៅភូមិរពាក់និងភូមិគោកត្រាចឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ​ ជូនកសិករចិញ្ចឹុំមគោសាច់២.២៥៧ក្បាល ក្របី១៣៥​ក្បាល កាលពីថ្ងទី១៨សីហា២០១៧។
លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទិររកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យនិយាយថា: ក្នុងឆ្នាំ២០១៧នេះ ស្ថានភាពសុខភាពសត្វគោក្របីនៅខេត្តនេះមានលក្ខណ:ល្អបសើរ មិនមានផ្ទុះករណីជម្ងឺសារទឹក អុតក្តាម សាល់មូ៉ណេរ៉ូនិងជម្ងឺ បូសខ្យល់ដូចនៅខេត្តដទៃទៀតឡើយ។
លោក​ ប៉ាង វណ្ណាសេដ្ឋ និយាយបន្តថា: កសិករចាត់ទុកការចិញ្ចឹមសត្វទាំងនេះដើម្បីលក់ដូរ ធ្វើជំនួញ។ពោលគឺជាររបរសំខាន់សម្រាប់រកចំណូលចិញ្ចឹមជីវភាព បន្ទាប់ពីិធ្វើស្រែនិងរបរផ្សេងទៀតក្នុងនិងក្រៅភូមិ។
ហើយពូជគោក្របីដែលចិញ្ចឹមទោះជាពូជខ្មែរនិងពូជកូមកាត់បរទេសធ្លាប់ចិញ្ចឹមពីមុនមកមែន តែពួកវាមានមាឌធំ ឆាប់ធាត់ជាងមុន ធន់ជម្ងឺ និងលក់បានថ្លៃព្រោះកសិករបានផ្លាស់ប្តូរឥរិយាបថក្នុងការចិញ្ចឹមថែរក្សានិងជាពិសេសបានប្រើស្ពែមចាក់បញ្ចូលមេពូជដើម្បីបង្កាត់កូនអោយធំជំនួសការដាក់គោបារអោយពាក់។
លោកប៉ាង វណ្នាសេដ្ឋ បានសំណូមពរកសិករអោយបន្តយកចិត្តទុលដាក់តាមដានលើកការចិញ្ចឹមនិងសុខភាពសត្វ ហើយមុនគេសហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ ហើយចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការការពារ ជាវិធានការការពារមុនដូច្នេះវាល្អប្រសើរជាង ចំណាយតិច។ត្រូវទម្លាក់ព្រូន វាដើម្បីអោយឆាប់ធំធាត់។
សោហ៊ុយច្រើនចាប់ឈឺទើបព្យាបាលព្រោះគោកើនចំនួនខ្ពស់ តែក្របីថយចុះ។តែបើទុកអោយវាឈឺវិញ ការព្យាបាលពិបាកព្រោះ ដូចជម្ងឺសារទឹក អុតក្តាមជាដើមវាបង្កទៅជាស្ថានភាពធ្ងន់ធ្ងរលឿន ពិសេសពេលមានភ្លៀងធ្លាក់ជោគជាំ។
ហើយដើម្បីសត្វគោក្របីមានសុខភាពល្អឬអត់ ?បងប្អូនមើលលើរោម លាមកវារលោង ច្រមុះវាសើមគឺសុខភាពល្អហើយ។តែបើរោមវារឹងឬប៉ះ អាចម៍វារាគ មានសំបោរ សុខភាពវាមិនល្អទេ។
យោងទិន្នន័យរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទិរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យឆមាសទី១ឆ្នាំ២០១៧នេះ អោយដឹងថា :ការចិញ្ចឹមសត្វគោមានជុត១០មឺុនក្បាល គឺកើនឡើង១មឺុនក្បាលធៀបនឹងឆ្នាំមុន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា: ការចាក់វ៉ាក់សាំងនេះគ្មានបំណងអ្វីក្រៅពីចង់អោយគោក្របីបងប្អូនមានសុខភាពល្អ គ្មានធម្ងឺ អោយវាឆាប់ធំធាត់ហើយលក់ដូរវាបានតម្លៃសមស្របនិងបង្កើនចំណូលចិញ្ចឹមជីវភាពនោះឯង។
លោក លី សារី និយាយបន្តថា: ក្រៅពីចិញ្ចឹមសត្វគោក្របី សូមបងប្អូនពលរដ្ឋផ្សេងទៀត កុំទំនេរ សូមចិញ្ចឹមមានទាជ្រូកត្រីកង្កែប ដាំដំណាំ ធ្វើស្រែចម្ការ ហើយជ្រើដរើសពូជល្អ ហើយធ្វើតាមបច្ចេកទេស ប្រើការថែទាំបង្កា បំប៉នបង្កើនផល ហើយត្រូវបត់បែនតាមទីផ្សារចង់បាន។
លោកអភិបាលរងក៏ឆ្លៀតសំណូមពរ ក៏ដូចណែនាំអោយបងប្អូនពលរដ្ឋចូលរួមសកម្មភាពនានារបសអាជ្ញាធរដែនដីនិងសមត្ថកិច្ច ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាលើការងារអភិវឌ្ឍន៍ ការអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព ត្រូវចៀសឆ្ងាយពីអបាយមុខ ពីគ្រឿងញៀនជាដើម៕ដោយ:ឃិន​ គន្ធា