លោកកែររដ្ឋាជំរុញអោយក្រុមគ្រូពេទ្យទាំងអស់ត្រូវប្រកាន់ភ្ជាប់នៅក្រុមសីលធម៌វិជ្ជាជីវៈអោយបានល្អ៖នុតនាង៖

0

លោក  នាង   ស្វាយរៀង

លោកវេជ្ជបណ្ឌិត. កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងថាសូមអោយបងប្អូនក្រុមគ្រូពេទ្យបម្រើរការងារក្នុងមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងទាំងមន្ត្រីក្របខណ្ឌទាំងស្ម័គ្រចិត្តនិងមន្ត្រីកិច្ចសន្យាត្រូវប្រកាន់ភ្ជាប់នូវក្រុមសីលធម៌និងវិជ្ជាជីវៈអោយល្អក្នុងការបំពេញភារៈកិច្ចចេះនិងត្រូវចេះស្រឡាញ់គ្នាសហការគ្នាសាមគ្គីភាពផ្ទៃក្នុងទើបការងារបានទៅដោយរលូននិងទទួលបានជោគជ័យក្នុងការបម្រើរសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ខែកញាឆ្នាំ២០១៧ខណះដែលរូបលោកបានអញ្ជើញចូលរួម សំណេះសំណាលជាមួយបុគ្គលិកមន្ត្រីរាជការនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងការប្រកាសតែងតាំងប្រធាន និងអនុប្រធានអគារនៅសាលប្រជុំមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

ក្នុងឪកាសនោះក៏មានការចួលរួម ពីសំណាក់លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណះខេត្តស្វាយរៀង និងលោកអនុប្រធានមន្ទីរសុខាភិបាលខេត្តលោកប្រធានមន្ទីពេទ្យបង្អែកអនុប្រធានអស់លោកលោកស្រីជាគ្រូពេទ្យនិងបុគ្គលិកក្រោមឪវាទយ៉ាងច្រើនកុះករផងដែរ។

លោកវេជ្ជបណ្ឌិត. កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបន្តទៀតថាការតែងតាំងប្រធានអនុប្រធានអាគារមន្ទីពេទ្យដែលចែកចេញជា២មានអាគារវះកាត់និងអាគាររបួសគឺជារឿងធម្មតារបស់រដ្ឋបាលមន្ទីពេទ្យព្រោះធ្វើយ៉ាងណាងាយស្រួលក្នុងការចែកដាច់ដោយឡែកតួរនាទីបម្រើសាវ៉ាសាធារណះកុំអោយមានការប្រចាំគ្នាទៅវិញទៅមកដើម្បីពង្រឹងវិស័យសុខាភិបាលក្នុងខេត្ត។

 

លោកក៏បានជម្រុញដល់ប្រធានមន្ទីពេទ្យបង្អែកខេត្តគិតគូឡើងតួរនាទីអោយមានតម្លាភាពដល់មន្ត្រីរបស់ខ្លួនដែលបម្រើរការងារយូឆ្នាំក្នុងមន្ទីរដែលខិតខំមិនខ្លាចនឿយហត់ក្នុងការបំពេញភារកិច្ចដែលថ្នាក់លើបានដាក់អោយពិសេសគ្រូពេទ្យត្រូវគោរពវិន័យនិងមកយាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោងកុំអោយមានការខ្វះចន្លោះដើម្បីជៀសវៀងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋផងដែរ។

លោកកែររដ្ឋាបានបន្តទៀតថាសូមអោយបុគ្គលិកទាំងអស់ត្រូវមានឯកសណ្ឋានត្រឹមត្រូវងាយយស្រួលសំគាល់ថាជាបុគ្គលិកក្របខណ្ធរដ្ឋបុគ្គលិកស្ម័គ្រចិត្តនិងបុគ្គលិកជាប់កិច្ចសន្យា។

បន្ទាប់មកលោកកែររដ្ឋាក៏ដូចជាលោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណះខេត្តក៏ការដោះស្រាយសំណូមពរ កង្វល់របស់មន្ត្រីពេទ្យ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីពេទ្យខេត្តស្វាយរៀងដែលបានលើកឡើងនារសៀលនេះបានមួយចំនួនផងដែរ។  ដោយ  នាង