បែកធ្លាយមេបញ្ជាការវរៈការពារព្រំដែន៤០២និងសឹករងបើកភ្លើងខៀវអោយលោកវរៈសេនីយ៍ទោរស់ជុកធ្វើបទល្មើសឈើក្រញូងឆ្លងដែន

0

ខេត្តឧត្តរមានជ័យៈ    នៅថ្ងៃ១២ខែកញ្ញាឆ្នាំ២០១៧នេះមានសេចក្ដីរាយការណ៍មកថាលោកវរៈសេនីយ៍ទោ រស់ ជុក ប្រធានការិយាលយ័អភិវឌ្ឍន៍ នៅកងពលតូចលេខ៤២ កំពុងតែកក្រើកឡើងយ៉ាងខ្លាំងនៅមុខជុំឈើក្រញូងឆ្លងដែននិងគាងគរពលករចំណាកស្រុកនិងពលរដ្ឋនៅតាមបន្ទាត់ព្រុំដែន ចូលទៅស៊ីឈ្នួលសំពាយឈើក្រញូងនៅក្នុងទឹកដីថៃ នៃតំបន់ទឹសទី២និងទឹសទី៣សមរភូមិមុខ ក្នុងសង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជយ័ ។
ដោយមានការសង្សយ័ថា មានការបើកភ្លើងខៀវ ពីសំណាក់ពីលោក វរៈសេនីយ៍ឯក អឿន សុធារ៉ា មេបញ្ជាការវរះការពារព្រំដែន ៤០២ និង យោធាសឹករង ផងដែរ។
សមត្ថកិច្ចបានអោយដឹងថាលោកវរះសេនីយ៍ ទោ រស់ ជុក ជាមេឈ្មួញឈើក្រញូងដុះស្លែរ ធំជាងគេនៅតំបន់ទឹសទទី២និងទឹសទី៣ ច្រើនឆ្នាំមកហើយដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចឈរជើងនៅទីនោះនិងអ្នកមានអំណាចនៅក្នុងខេត្តឧត្តរមានជយ័មួយចំនួន ទើបចាប់តាំងពីលោករស់ជុក បានចាប់យកអាជីពមុខជុំនួញល្មើសច្បាប់នេះមកមិនដែលមានសមត្ថកិច្ចនៅក្នុងខេត្តឧត្តរមានជយ័ណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយ។
ហើយថ្មីៗនេះល្បីថាមានសមត្ថកិច្ចចុះទៅបង្ក្រាបនិងរឹបអូសឈើក្រញូងចំរបស់ឈ្មោះរស់ជុកនៅក្នុងផ្ទះឈ្មោះផលនៅក្នុងភូមិដងទង់សង្កាត់កូនគ្រាលប្រមាណជាងពីតោនលើកដាក់លើរថយន្ដហើយដឹកមកអោយវិញ ។
សព្វថ្ងៃនេះគេកំពុងតែល្បីតរគ្នាថាបទល្មើសឈើក្រញូងលោកវរៈសេនីយ៍ទោ រស់ ជុក គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយទើបរងការចោទនិងសង្សយ័ទៅលើលោកវរៈសេនីយ៍ឯកអឿនសុធារ៉ាមេបញ្ជាការវរៈការពារព្រំដែននិងខាងសឹករង ថាមានការឃុបឃិតនិងបើកភ្លើងខៀវដល់ឈ្មួញប្រព្រឹត្តបទល្មើសអនាធិប្បតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកវរៈសេនីយ៍ទោរស់ជុកបានអោយដឹងតាមទូសព្ទ័ថា លោកទើបតែចាប់ផ្ដើមរើបៗឡើងវិញតែប៉ុន្នោះមិនទាន់ធំដុំអីទេ៕ដោយប៉ែន នួន