កញ្ឆាក្រៀមចំនួន១១ដុំរៀបនិងឆ្លងដែនចូលទឹកដីវៀតណាមតែត្រូវសម្ថតិកិច្ចវិរៈការពារព្រំដែន៦០៣ឃាត់ចាប់បាន

0

ខេត្តតាកែវ ៖  ដោយអនុវត្តន៏តាមបទបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលា ម៉ោង១២.០៦នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់  សហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលសោម បានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀន(កញ្ឆាក្រៀម)០១ករណី ពីប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម នៅចំណុចចន្លោះបង្គោលព្រំដែនលេខ២៧៨ នឹង ២៧៩ ជិតប៉ុស្តិ៍នគរបាលការពារព្រំដែនសំបុកមាន់ (វរះ៦០៣) ស្ថិតក្នុងភូមិ ព្រាល ឃុំសោម ស្រុកគិរីវង់ និងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ មានឈ្មោះ ហ្វៀង ថាន់ជី ( NGUYEN THANH CHI ) ភេទប្រុស អាយុ៤៧ឆ្នាំ (ជនជាតិ វៀតណាម)ស្រុកកំណើតនៅភូមិឃុំភូឡើយ ស្រុកថាន់ប៊ិន ខេត្តដុងថាប បច្ចុប្បន្នរស់នៅភូមិវិនវ៊ើយ ឃុំវិនអាង ស្រុកចូវថាំន ខេត្តអាងយ៉ាង រីបក្សពួក០១នាក់ទៀតបានរត់គេចខ្លួនចុះទៅប្រទេសវៀតណាម មានឈ្មោះ  វ៉ាង ភេទប្រុស រស់នៅភូមិតូហា ឃុំនួយតូ ស្រុកទ្រីទង ខេត្តអាងយ៉ាង ។ ករណីខាងលើសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ៖ -កញ្ឆាក្រៀមចំនួន១១ដុំ ស្មើ១១គីឡូ -វ៉ាលឡូ ចំនួន០២ព័ណខៀវ លាយខ្មៅ , ពណ៌ក្រហមលាយខ្មៅ -ស្បោងកៅស៊ូចំនួន០២ -ប្លាស្ទិចចំនួន២សម្រាបច្រកកញ្ឆា -ម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្លាកលេខ 68 S4 : 8230 ។ ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកមេក្លោង នឹង បក្សពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕