ក្មេងទំនើងមួយក្រុមមានគ្នា០៣នាក់ ប្រដាប់ដោយដំបងនិងខ្សែក្រវ៉ាត់ជិះម៉ូតូដេញវាយក្មេងស្ទាវ2នាក់ត្រូវសមត្តកិច្ចក្របួចបាន

0

សាំង សារ៉ាវី: ខេត្តតាកែវ ៖ ដោយអនុវត្តន៏តាមបទបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០០•៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនក្មេងទំនើង០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថិតនៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ។ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០៣នាក់រួមមានទី១.ឈ្មោះ ឈឹម សំណូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ .ទី២ឈ្មោះ ឈឹម សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា និងទី៣ឈ្មោះ ញឹម សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ បានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយដំបង ខ្សែក្រវាត់ ដេញវាយទៅលើជនរងគ្រោះមានគ្នា០២នាក់ ដែលមានឈ្មោះ នឹម ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ និងឈ្មោះ សួន វិច្ឆិកា ភេទប្រុសអាយុ១៨ឆ្នាំ ។ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច ដកហូតបានម៉ូតូចំនួន០៣គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព រីឯជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ កសាងសំណុំតឿងតាមនិតិវិធី ។