ឯកឧត្តម សុខ លូ សាកសួរ​សុខទុក្ខ និង​ណែនាំ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ជំនឿ​អ​រូបិយ ដោយ​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ៣៣​គ្រួសារ ជំលៀស​ចេញពី​តំបន់​ច្រក​តោ​ល (​តំបន់​ព្រៃ​ឡង់​) ស្រុក​សណ្តាន់់​

0

 

កំពង់ធំ= ​ឯកឧត្តម សុខ លូ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ និង​ក្រុមការងារ បាន​ចុះសាកសួរ​សុខទុក្ខ និង​ណែនាំ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ជំនឿ​អ​រូបិយ ដោយ​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ ជួប​បញ្ហា​ភ័យខ្លាច​ជម្ងឺ​ជំនឿ​អ​រូបិយ (​នៅ​តំបន់​ច្រក​តោ​ល​) នៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ ។

​នាឱកាស​នោះដែរ ឯកឧត្តម សុខ លូ បាន​ពន្យល់​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ភ័យ​ខ្លាយ ព្រួយ​បារ​ម្មណ៍ នៅ​ជំនឿ​អ​រូបិយ​នេះ អ្វីដែល​សំខាន់​នោះ បងប្អូន​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជាពិសេស​កុំ​បរិភោគ​សាច់​ដែល​ចម្អិន​មិន​ឆ្អិន​ល្អ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ ដែល​ធានាថា​មាន​សុវត្ថិភាព មិនត្រូវ​ប្រើប្រាស់​ទឹក​តាម​ដងអូរ​ក្នុងព្រៃ ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ការយាយី​ពី​សត្វ​ចម្លង​ជម្ងឺ​នានា ជាពិសេស​មូស​ដែកគោល​ញី​ដែល​បង្ករ​ឲ្យ​កើត​ជម្ងឺគ្រុនចាញ់ ត្រូវ​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជានិច្ច មិនត្រូវ​ផឹកស្រា​ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ ដោយ​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ និង​ស្រា​ដែល​គេ​ទុកចោល​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ចំពោះ​ជំនឿ​អ​រូបិយ មិនមែន​មិន​ឲ្យ​បងប្អូន​មិន​ជឿ​នោះទេ ប៉ុន្តែ​បងប្អូន​ដែលមាន​ជម្ងឺ ត្រូវ​ទៅពិនិត្យ​ជម្ងឺ​នៅ​មណ្ឌល​សុខភាព​ជាមុនសិន ហើយ​ការពិនិត្យ​នេះ​គឺ​មិនមាន​ការយក​ប្រាក់​ពី​បងប្អូន​ឡើយ​។ ក្រោយពី​បាន​ស្តាប់​នូវ​ការពន្យល់ ណែនាំ​ពី​ការ​ពី​ឯកឧត្តម អភិបាលខេត្ត​រួចមក ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​បាន​សំដែង​នូវ​ការសប្បាយ​ចិត្ត លែងមាន​ការភ័យខ្លាច​ដូច​មុន និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដែល​តែង​យកចិត្តទុកដាក់ បាន​អប់រំ ណែនាំ​ដល់​ពួកគាត់​ដល់​មូលដ្ឋាន​ដែល​ជួប​បញ្ហា​។ ក្នង​នោះ​ឯកឧត្តម ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន ថវិកា ៥​ម៉ឺន​រៀល អង្ករ ៥០​គីឡូក្រាម មី ១​កេះ ទឹក​ស៊ីវ ១​យួរ ត្រីខ ១​ឡូ ទឹក​សុទ្ធ ៣​កេះ តង់ ១ និង​មុង​ជ្រលក់​ថ្នាំ ១ ផងដែរ​។​ប៊ុន​រិទ្ធី