កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃរឹបអូសងៀតគោ​ ងៀតជ្រូក​ ជិត១តោនពីសិប្បកម្មគ្មានច្បាប់មួយកន្លែងយកទៅដុតចោល

0

ភ្នំពេញ ៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯ/ឧ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯ/ឧ​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី15 ខែ​វិច្ឆិកា ឆ្នាំ2017 កំលាំង​​ការិយាល័យ​ប្រឆាំងបទ ល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដឹកនាំដោយ លោក ឧ/ត្រី មាស រ៉ាវុធ អនុប្រធាន នាយកដ្ឋាន សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ក្រោមការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណីផលិត វេចខ្ចប់រំលោភកម្មសិទ្ធិបញ្ញា និងពំុអនុឡោមតាមច្បា ប់ នៅចំណុចផ្ទះលេខ 13x ផ្លូវ271ស្ទួន ស/ក បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចចម្រុះធ្វេីការត្រួតពិនិត្យឆែកឆេរជាក់ស្តែង បានរកឃេី​ញវត្ថុតាងពាក់ព័ន្ធការក្លែង បន្លំម៉ាករួមមាន:​ នំមឹកកញ្ចប់ម៉ាក sento ,​ សំបកកញ្ចប់នំម៉ាក sento ,​ សាច់នំបន្ទះមឹកម៉ាក sento ,សាច់ជ្រូកយកទៅធ្វេីជាងៀតសាច់គោ ,​ ដំណាប់អំពិល និងនំសរសៃមឹកក្លែងប្រភពដា ក់ថាផលិតពីប្រទេសថៃ​ ទម្ងន់សរុបជិត01តោន ។ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជ អាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចបិទផ្លុំបេ សៀលរក្សាដាក់ទុកក្នុងអាស័យដ្ឋានខាងលេី ។
លុះដល់ថ្ងៃទី18 ខែ វិច្ឆិកា ឆ្នាំ2017 ដោយ
ពិនិត្យឃេីញផលិតផល និងវត្ថុធាតុដេីមមានក្លិន ស្អុយមិនអាចទុកបានយូរដែលប៉ះពាល់ដល់បរិស្ថានអ្នកជិតខាងផង និងដោយមានការឯកភាពពីលោកព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចំរុះបេីកផ្លុំបេសៀលយកផលិតផល និងវត្ថុធាតុដេីមល្មេីសច្បាប់ទាំងនោះទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមស្ទឹងមានជ័យ និងបានកសាងសំណុំរឿង (ម្ចាស់ទីតាំងឈ្មោះ ហា ស៊ីម៉េង) បញ្ជូនទៅតុលាការ ដេីម្បីបន្តនីតិវិធីច្បាប់ ៕