ឥទ្ធិពលថ្នាំញៀនធ្វើអោយកូនដេញកាប់ឪពុកម្តាយបង្កើត

0

ខេត្តតាកែវ ៖ កូនអកតញ្ញូម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ឪពុកម្តាយពាក់ព័ន្ធនិងករណី

ហិង្សាក្នុងគ្រួសារ នៅចំណុចភូមិធ្យាឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង
១១និង០០នាទី។
អធិការដ្ឋាននគរបាលស្រុកត្រាំកក់លោក ឌុក ធីយ៉ា បានឱ្យដឹងថា   ជនសង្ស័យមានឈ្មោះ ប៊ិន ខឿនសុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិ ឃុំខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាំបិត បានដេញកាប់ឪពុក ម្ដាយរបស់ខ្លួនបង្កើត និងបានវាយបំផ្លាញ ម៉ូតូ ព្រមទាំងសំភារះក្នុងផ្ទះ ជាច្រើនទៀត តែពុំមានបណ្តាលឱ្យរងរបួសទេ ដោយឪពុកម្តាយបងប្អូនបានរត់គេចខ្លួនទាន់ ។ ដោយជនសង្ស័យជាមនុស្សញៀនថ្នាំ នឹងបានបង្ករហិង្សាផ្ទួនៗក្នុងគ្រួសារ ទើបឪពុក ម្តាយ បានមកដាក់ពាក្យបណ្តឹងឱ្យឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាង
សំណុំរឿងតាមនីតិវិធី ។