ចាប់ជនសង្ស័យម្នាក់តាមដីការតុលាការពាក់ព័ន្ធនិងករណីគ្រឿងញៀន

0

ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋានគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧
ចុះអនុវត្ត​ដី​កា​​​បង្គាប់​ឱ្យចាប់ខ្លួន​លេខ​ ៥៩\២០១៧ ចុះថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូង​ខេត្ត​តា​កែ​វ​​​ បានចាប់ខ្លួនជន​ជាប់​​ចោទ ឈ្មោះ ជា ដារ៉ា ហៅឡាដា ភេទប្រុស អាយុ២២ឆ្នាំ រស់​នៅ​​​​​​ភូមិ​ត្រ​ពាំង​​ទ្រា ឃុំ​រវៀង​ ស្រុក​សំរោង ខេត្តតា​កែវ​ ពីបទ ជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់​​​​​​នូវ​សា​ធាតុ​​ញៀន ដែលប្រព្រឹត្តនៅភូមិរុន ឃុំចំបក់ ស្រុកបាទី កាល​​​​ពីថ្ងៃទី០៨ ខែកុម្ភៈ ​ឆ្នាំ​២០១៧ ។ ករណីនេះ ជនជាប់ចោទ​កម្លាំងជំនាញ​កំពុង​ក​សាង​សំ​ណុំ​រឿងបញ្ជួនទៅ​សាលា​ដំ​បូង​​​ខេត្តតាកែវ ។