ដោះស្រាយដីទំនាស់រវាងប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនិងលោកអភិបាលក្រុងប៉ោយប៉ែត, នៅស្ទះ

0

បន្ទាយមានជ័យ : អាជ្ញាធរនិងជំនាញថានឹងសហការការបោះបង្គោលព្រំនិងចុះពិនិត្យទីតាំងដីទំនាស់រវាងលោកលី អ៊ុតនីប្រធានសភាពាណីជ្ជកម្មខេត្តបន្យមានជ័យជាមួយលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត។
លោក ម៉ែន សោភ័ណ អភិបាលរងក្រុង លោកប្រាក់ បូ៉លីន អនុប្រធានការិយាល័យរៀបចំដែនដីនគរោបនីយកម្ម សំណង់និងភូមិបាលព្រមទាំងមន្ត្រីពាក់ព័ន្ធនៃក្រុងប៉ោយប៉ែតអះអាងដូច្នេះកាលពីថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៧ បន្ទាប់ពីមានប្រជុំដោះស្រាយវិវាទដីធ្លីនោះនៅសាលាក្រុង។
លោក លី អ៊ុតនី ព្រមទាំងមេធាវី២រូបរបស់គាត់និងម្ចាស់ដីដើមដែលលក់អោយ ក៏ដូចសាក្សីរស់នានានិយាយថា :ដីទំនាស់នោះមានទំហំជាង១,៧ហិចតា ស្ថិតក្នុងផ្នែក១នៃដីដែលលោក(លី អ៊ុតនី)បានទិញ គ្រប់គ្រង់ កាន់កាប់តាំងពី២០០២មក ស្ថិតខាងជើងតំបន់សេដ្ឋកិច្ចសានកូ(Sanco.,SEZ) ក្នុងភូមិឡូមែ៉ត្រលេខ៤ព្រំនឹងភូមិទួលពង្រសង្កាត់ផ្សារកណ្តាលក្រុងក្រុងប៉ោយប៉ែត។ដីនោះលោកមានឯកសារបញ្ជាក់ការទិញលក់ ឯកសារបង្កាន់ដៃបញ្ជាក់សិទ្ឋិកាន់កាប់ត្រឹមត្រូវពីអាជ្ញាធរ។ប៉ុន្តែនៅមួយរយ:ចុងក្រោយនេះពេលលោកឈូសឆាយនិងធ្វើសកម្មភាពផ្សេងៗលើដីចេះតែមានអ្នកទៅរំខាន រារាំង ហើយសំអាងថាជាដីទំនាស់ ។ក្នុងនោះលោកងោ៉ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានចេញមុខឬអោយមនុស្សរបស់លោករារាំងរហូត។ជួនក៏អោយអ្នកដើរតួផ្សេងសុំទិញ”ដីរឿង”ពីលោកក្នុងតម្លៃពី១,៥ទៅ២ដុល្លាសរអា/១ម៉ែត្រក្រឡា (ហាងឆេងដីម្តុំនោះអាចពី៥ទៅ៧ដុល្លាសរអា/ម៉ែត្រ) ឬថាអោយលោកយកឯកសារកាន់កាប់ដីនោះមកសាលាក្រុងដើម្បីអាជ្ញាធររៀបធ្វើឯកសារជាថ្មី។
លោកហង្ស សុីផៃ ហៅប្រុសអ្នករកសុីដីធ្លីិដ៏លេចធ្លោនិងល្បីល្អូល្អាមម្នាក់និយាយថា: តាមលោកដឹងដីទំនាស់នោះជារបស់ក្មួយលោកង៉ោ ម៉េងជ្រួន ។
ប៉ុន្តែបើថា មាននរណាផ្សេងជាម្ចាស់ពិតប្រាកដ មានឯកសារអ្វីលោកមិនដឹងទេ។តែជាក់ស្តែងដីនោះគ្មានបានអាស្រ័យផល គ្មានការកាយក្រវ៉ាត់ឬបោះបង្គោលព្រំនៅឡើយ។
លោក ខាត់ ធា អនុរដ្ឋបាលក្រុង លោកសុខ ពេញណន មន្ត្រីសាលាក្រុងទទួលជំនាញ. លោកប្រាក់ ប៉ូលីន អនុប្រធានការិយាល័យភូមិបាលក្រុងស្នើថា ភាគីទំនាស់អាចចុះទៅចង្អុរបង្លាញទីតាំងនិងអះអាងទំហំដីទំនាស់ដើម្បីមន្ត្រីបានពិនិត្យផ្ទាល់និងធ្វើកំណត់ហេតុ។ក្រោយដឹងថា បណ្តឹងរឿងដីធ្លីនេះប្តឹងប្រធានរបស់លោកគឺលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតនោះ. លោកម៉ែន សោភ័ណ បានប្រញាប់បិទអង្គប្រជុំ។ប៉ុន្តែបញ្ចប់ លោកនិយាយរដ្ឋបាលក្រុងបានឯកភាពអោយដើមបណ្តឹងគឺលោកលី អ៊ុតនី ដាក់ពាក្យសុំបោះបង្គោលព្រំដីមកសាលាក្រុងនិងភូមិបាលក្រុង ហើយករណីនេះនឹងលើកទៅដោះស្រាយសម្របសម្រួលគ្នានៅពេលក្រោយទៀត៕ដោយ៖ឃិន គន្ធា