នាយកខុទ្ធកាល័យអគ្គបញ្ជាការដ្ឋានចុះបំប៉នវគ្គរយះពេលខ្លីស្តីពីការរៀបចំលិខិតបទដ្ឋានច្បាប់រដ្ឋបាលរបស់កងយោធពលខេមរភូមិន្ទដល់នាយនិងពលទាហ៊ានប្រចាំទិសទី១ប្រាសាទព្រះវិហារ!

0

ខេត្តព្រះវិហារៈ មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលទាហ៊ាន ប្រចាំទឹសទី១ប្រាសាទព្រះវិហារ ប្រមាណជាង៣០០នាក់ ទទួលបានការបើកវគ្គបំប៉នរយៈពេលខ្លី ស្តីពីការងាររៀបចំលិខិតបទដ្ឋានច្បាប់រដ្ឋបាល របស់កងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សំ នាយកខុទ្ធកាល័យអគ្គបញ្ជាការដ្ឋាន នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សមាជិកក្រុមព្រឹក្សាជាតិភាសារខ្មែរ ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានមោទកភាពណាស់ ដែលឯកឧត្តម នាយកខុទ្ធកាល័យអគ្គបញ្ជាការដ្ឋាន នាយរងសេនាធិការចម្រុះ បានអញ្ជើញជាអធិបតី ធ្វើបទបង្ហាញពីការងាររៀបចំ នូវលិខិតបទដ្ឋានច្បាប់រដ្ឋបាល របស់កងយោធពលខេមរភូមិន្ទ ដល់នាយ នាយរង និងពលទាហ៊ាន ដែលរយះពេលកន្លងមកនេះ ការរៀបចំ តាក់តែងលិខិតស្នាមផ្សេងៗ នៅតាមការិយាល័យ គ្រប់កងឯកភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅមិនទាន់ត្រឹមត្រូវ ទៅតាមបែបបទនៅ ឡើយ។
ឯកឧត្តម បន្តថានាយទាហ៊ានភាគច្រើន ដែលទទួលការបំប៉នជំនាញខាងនេះ ត្រូវបានដំឡើងឋានន្តរសក្តិ និងផ្លាស់ប្តូរ តួនាទីភារកិច្ចទៅកន្លែងផ្សេងមួយទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សំ នាយកខុទ្ធកាល័យអគ្គបញ្ជាការដ្ឋាន នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សមាជិកក្រុមព្រឹក្សាជាតិភាសារខ្មែរ មានប្រសាសន៍ថា ក្រោយពីបានស្តាប់ នៅការធ្វើបទបង្ហាញទាំងអស់នេះទៅ ឯកឧត្តមនិងសង្ឃឹមថាធ្វើអោយបងប្អូន នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន មានចំណេះដឹងបន្ថែមកាន់តែច្បាស់ ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានច្បាប់រដ្ឋបាល តាមឋានានុក្រម និងមួយចំណែកទៀត ក៍ជាការបង្កើននូវសមត្ថភាពធនធានមនុស្ស យ៉ាងសំខាន់ក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ៕ សួនលីណា