បើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដមួយគ្រឿងទៀតបុកពីចំហៀងរថយន្ដរងរការខូចខាតទាំងសងខាង

0

ភ្នំពេញៈ រថយន្ដហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដតាកូម៉ាមួយគ្រឿងទៀតបើកបុកពីចំហៀងបណ្ដាលអោយរថយន្ដហាយឡែនឌ័រវិលមួយជុំរងការខូចខាតចំហៀងខាងស្ដាំចំណេត​រថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅចំណុចស្ពាននាគ តាមបណ្ដោយផ្លូវលេខ១០៦កែងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
. ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដរថយន្ដម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញAJ-1822 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ទិសដៅពីកើតទៅលិចឆ្លងមហាវិថីព្រះនរោត្ដមដោយមិនមានការប្រុងប្រយ័ត្នក៏ត្រូវរថយន្ដម៉ាកតាកូម៉ាកពណ៍សំបកឪឡិក ពាក់ស្លាកលេខ ភ្នំពេញ2C-0581 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក៏ជ្រុលបុកចំពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលអោយរថយន្ដកាមរីបាឡែនវិលមួយជុំនិងរងការខូចខាតចំហៀងផ្នែងខាងស្ដាំ ចំណែករថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។ តែក្នុងហេតុការណ៍នេះដែរគឺមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។
. . ក្រោយពីតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលរវាងភាគីទាំងសងខាងដោយមិនចង់មានរឿងវែងឆ្ងាយទើបភាគីទាំងសងខាងព្រមចែកផ្លូវគ្នាទៅផ្ទះរៀងខ្លូនដោយមិនមែនអ្នកសងអ្នកណានោះទេ៕