ដោយសារវិបត្តិផ្លូវចិត្ត ស្ត្រីវ័យក្មេងម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនចល

0

សាំង សារ៉ាវី:
តាកែវ ៖ ស្ត្រីវ័យក្មេងម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុបង្កការងឿងឆ្ងល់និងភ្ញាក់ផ្អេីលដល់ប្តីនិងក្រុមគ្រួសារ។
ករណីនេះដែរលោកវរសេនីយ៍ទោ មាស តេន នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តបានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិ់ច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧.៣០នាទីព្រឹកកម្លាំងលោកបានទទួលព័ត៌មានពី លោកវរសេនីយ៍ឯក ង៉ាន់ សារី ឣធិការនបាលស្រុកបាទីថាមានករណីធ្វេីឣត្តឃាតដោយចងកសម្លាប់ខ្លួន។ភ្លាមនោះលោកនាយរងការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំងឣធិការដ្ឋាននបាលស្រុក ឣាជ្ញាធរមូលដ្ឋានគ្រូពេទ្យជំនាញបានចុះពិនិត្យនិងធ្វេីកោសល្យវិច័យសពដែលក្រុមគ្រួសារដឹកត្រទ្បប់មកពីមន្ទីរពេទ្យចារីភ្នំពេញយកមកតម្កល់ទុកក្នុងផ្ទះរបស់ឪពុកបង្កេីតឈ្មោះ ប៉ុល ម៉ុក នៅភូមិហនុមាន ឃុំកណ្តឹងស្រុកបាទី ខេត្តតកែវ។
លោកនាយរងការិយាល័យបានបញ្ជាក់បន្តថា សពមានឈ្មោះ ប៉ុលសុត វីវ៉ា ភេទស្រីឣាយុ២២ឆ្នាំមានទីលំនៅបូរីប៉េង ហ៊ួត បឹងស្នោរ រាជធានីភ្នំពេញ។ ក្រោយការពិនិត្យនៅលេី ក ផ្នែកខាងមុខមានស្នាមទ្រុដជាំខ្មៅស្នាមគ្រេីមៗបញ្ឆិតទ្បេីងលេីក្រោយស្លឹកត្រចៀកទាំងសង់ខាងមានទំហំ០១×០១ស.ម នៅលេីខ្នងកដៃឆ្វេងមានស្នាមមុតដាច់ទទឹងខ្នងដៃដេរបីថ្នេរទំហំ០,៥×០១ស.ម នៅលេីកដៃឆ្វេងខាងក្នុងមានស្នាមមុតស្បែកទទឹងកដៃដេរបីថ្ទំ ហំ០១×០៤ស.ម ក្រៅពីនេះពុំមានស្លាកស្នាម
ឣ្វីប្លែកទ្បេីយ។សូមរំលឹកថា កាលពីថ្ងៃទី១៩វិច្ឆិកា ២០១៧ម៉ោងប្រហែល១១ព្រឹកបងស្រីបង្កេីតបានទទួលសារតាមទូរស័ព្ទតាមទូរសព្ទ័ផ្ទាល់ខ្លួនពីឈ្មោះ វីវ៉ា បានសរសេរផ្តាំផ្ញេីបងស្រី និងប៉ាជុំវិញការសម្រេចចិត្តធ្វេីអត្តឃាតខ្លួន ក្រោយពិនិត្យសារក្នុងទូរស័ព្ទនោះហេីយបងស្រី ជនរងគ្រោះក៏ទូរសព្ទ័ទៅប្តីរបស់  វីវ៉ា ភ្លាមនោះប្តី  វីវ៉ាបានធ្វេីដំណេីរទៅផ្ទះ ស្រាប់តែឃេីញប្រព័ន្ធចងកនិងខ្សែភ្ជាប់ទៅនិងបង្អួចស្លាប់បាត់ទៅហេីយ។
តាមការពិនិត្យសពកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសន្និដ្ឋានថា ឈ្មោះ ប៉ុលសុត  វីវ៉ា ពិតជាបានចងកធ្វេីឣត្តឃាតពិតបា្រកដមែន ដោយសារវិបត្តិផ្លូវចិត្តនិងបានប្រគល់សពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕